ស្រណោះណាស់! លែងប្ដីច្រើនឆ្នាំហើយ តែ Pat នៅតែពាក់ចិញ្ចៀនរៀបការ ព្រោះតែ…

បើនិយាយពីជីវិតតស៊ូរបស់អ្នកមេម៉ាយសាច់ខ្ចី តារាសម្តែងស្រី Pat Napapa មហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់ថា តារាស្រីរូបនេះ ទោះជួបព្យុះភ្លៀងយ៉ាងណា នាងក៏នៅតែក្រោកមកវិញយ៉ាងរឹងមាំ ហើយមើលថែកូនប្រុសតែម្នាក់បានយ៉ាងល្អ។

បើទោះបីជីវិតស្នេហា Pat មិនសូវជួបរឿងសមប្រកប ពោលគឺជួបហើយបែកៗជាច្រើនលើកច្រើនសារក៏ពិតមែន តែគេសង្កេតឃើញថាតារាស្រីរូបនេះ នៅតែបើកបេះដូងរង់ចាំស្នេហាថ្មីជានិច្ច។

ថ្មីៗនេះ មហាជនហាក់ចាប់ភ្លឹកថា បើទោះបីជាលែងលះគ្នាជាមួយអតីតស្វាមីច្រើនឆ្នាំហើយក្តី តែ Pat នៅតែពាក់ចិញ្ចៀនរៀបការជាប់ ដោយនាងបានទម្លាយមូលហេតុថា៖ «ចិញ្ចៀននេះ ខ្ញុំពាក់តាំងពីពេលរៀបការ ហើយក៏មិនដែលដោះវាចេញមកជាង ៥ ឆ្នាំហើយ គឺជាចិញ្ចៀនរបស់ឪពុកអូន Racing ហើយវាជាប់ដៃតាំងពីថ្ងៃនោះមកម្ល៉េះ វាជាគ្រឿងអលង្ការមួយ ដែលខ្ញុំពាក់ជាប់ ជាចិញ្ចៀនថ្ងៃមង្គល ហើយជាពិសេសគឺជាចិញ្ចៀនរបស់ឪពុកគាត់ឱ្យមក។ ខ្ញុំដោះវាចេញ តែពេលថតរឿងដែលគេតម្រូវឱ្យដោះតែប៉ុណ្ណោះ»។

នាងបានទម្លាយបន្ថែមទៀតថា៖ «ខ្ញុំមិនខ្លាចគេយល់ច្រឡំទេ ព្រោះគ្រប់គ្នាភាគច្រើនសុទ្ធតែដឹងថា ខ្ញុំឆ្លងកាត់ការរៀបការមានកូនរួចហើយ ហើយម្យ៉ាង ខ្ញុំ និងអតីតប្ដី គឺនៅតែជាមិត្តល្អមានទំនាក់ទំនងល្អនឹងគ្នា បើទោះមិនមែនជាប្តីប្រពន្ធ តែយើងជាឪពុកម្តាយរបស់កូនយើង។ ហើយយើងបានបើកចិត្តទូលាយឱ្យគ្នា ព្រោះតែពួកយើងធ្លាប់ស្រឡាញ់គ្នា ហើយបច្ចុប្បន្នក៏ក្លាយជាមិត្តល្អ»។

តារាស្រីរូបនេះ បាននិយាយបន្ថែមបន្ដទៀតថា៖ «តើថ្ងៃណាមួយ ខ្ញុំត្រូវប្តូរចិញ្ចៀនឬ? សំនួរនេះសុំឆ្លើយថាខ្ញុំមិនធ្លាប់គិតដល់ទេ ហើយក៏មិនដែលគិតថានឹងប្តូរ មិនដែលនឹកដល់សោះ ជាពិសេសមិនដែលគិតទេថា ខ្ញុំនឹងរៀបការថ្មីម្តងទៀត ហើយអ្នកដែលចូលមកជីវិត Pat ក៏ពុំធ្លាប់មានអ្នកណាសួរ ឬ បង្ខំឱ្យដោះចេញ។ បើសិនជាត្រូវពាក់ចិញ្ចៀនថ្មី ខ្ញុំអាចនឹងប្តូរម្រាមពាក់តែប៉ុណ្ណឹង ព្រោះតែមួយវង់នេះ វាជាទ្រព្យចាស់ ហើយវង់ផ្សេងទៀតជាថាមពល ឬសំណាងល្អ ដែលអាចឱ្យជួយរកប្រាក់រកលុយចូលបន្ថែម ពោលគឺយ៉ាងណាក៏នៅតែពាក់វា»៕

Related posts

Leave a Comment