គួរ​ឲ្យ​សរសើរ! មាស នី​តា និង ស៊ឹម ច័ន្ទ​ពន្លឺ ស្កាត់​ទៅ​Surprise ណាន វី​សារ ក្នុង​ជំនួប​មួយ​នេះ រួច​ពោល​ពាក្យ​ដ៏​មានន័យថា​…(​មាន​វីដេអូ​)

បើ​ទោះ​មិន​ជាប់​ឈាន​ទៅដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី​Cambodian Idol​រដូវ​កាល​ទី​៤ ក៏​ពិត​មែន តែ ណាន វី​សារ បាន​បន្សល់​នូវ​ពាក្យពេចន៍​ដ៏​គួរ​ឲ្យ​សរសើរ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ថា «​ថ្ងៃ​ណាមួយ​ខ្ញុំបាទ ណាន វី​សារ នឹង​ធ្វើឲ្យ​សិល្បៈ​ខ្មែរ​រីកចម្រើន​ទៅកាន់​ឆាក​អន្តរជាតិ​»​។​

ក្រោយពី​បង្ហាញ​ឆន្ទៈ​បែប​នេះ​ហើយ យុវជន ដែល​មាន​ប្រវត្តិ​កម្សត់​រូប​នេះ ក៏​មិន​ភ្លេច​ឡើយ​នូវ​អ្នកគាំទ្រ​របស់​ខ្លួន ហើយ​កំណត់​យក​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២២ វេលា​ម៉ោង​៣​រសៀល ​​សម្រាប់​ការ​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​​​មួយ​ចំនួន ​នៅ​ចំណុច​ កាហ្វេ Coffee Bean & Tea Leaf បឹង​កេងកង​១។

អ្វី​ជា​ការ​ចាប់អារម្មណ៍ នៅ​ក្នុង​ជំនួប​ជាមួយ​អ្នកគាំទ្រ ដោយ​ដាក់​ឈ្មោះថា «NASA Meeting»​នោះ បេក្ខជន​Top 4 ស៊ឹម ច័ន្ទ​ពន្លឺ និង កញ្ញា មាស នី​តា ដែល​ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយ វីសារ នោះ ក៏​មក​ចូលរួម ពញ្ញាក់​អារម្មណ៍​​មិត្តភ័ក្ដិ​ផង​ដែរ។


ជាក់ស្ដែង បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «We love Visa Nan» បាន​បង្ហោះ​រូបថត​ពួកគេ​ជាច្រើន​សន្លឹក ហើយ​រៀបរាប់​ថា «Idol ពន្លឺ នឹង Idol នី​តា ក៏​មក Surprise fan meeting របស់ វី​សារ ដែរ​។ ពិតជា​រីករាយ​ណាស់​បាន​ឃើញ​ពី​មិត្តភាព​របស់​ពួកគេ ហើយ​ថ្ងៃនេះ​មាន​អត្ថន័យ​ខ្លាំង​ណាស់​សម្រាប់ វី​សារ ជូនពរ​វី​សារ​សំណាងល្អ ជោគជ័យ​នៅ​លើ​វិស័យ​សិល្បៈ Visa Nan – Sim Chan Ponloue – Meas Nita»​។​

ពាក់ព័ន្ធ​នឹង​ជំនួប​នេះ, អតីត​បេក្ខនារី​តែ​ម្នាក់​គត់​ក្នុង​កម្មវិធី​Cambodian Idol​រដូវ​កាល​ទី​៤ កញ្ញា មាស នី​តា បាន​បញ្ជាក់​ពី​មិត្តភាព​របស់​ពួកគេ​ថា «​មិត្តភាព​យើង​នៅ​ដដែល ការប្រកួត​លើ​ឆាក​ក៏​ពិត​មែន តែ​ក្រោយ​ឆាក យើង​នៅតែ​ជា មិត្ត និង​ជា​បងប្អូន​ដ៏​ល្អ​បំផុត Visa Nan Sim Chan Ponloue»​។​

តាមរយៈ​នេះ​ឃើញ​ថា ឆ្លងកាត់​បទពិសោធន៍ និង​អនុស្សាវរីយ៍​ជាមួយគ្នា​ជាច្រើន​កន្លងមក ក្នុង​កម្មវិធី​Cambodian Idol​នោះ បើ​ទោះ មាន​អ្នកខ្លះ​ជាប់ អ្នកខ្លះ​ធ្លាក់​ពិតមែន តែ​ពួកគេ​ទាំង​៣​នាក់ បាន​រក្សា​នូវ​មិត្តភាព​មួយ​នេះ បានល្អ​ខ្លាំងណាស់ មិន​បោះបង់​គ្នា​នោះឡើយ​។ នេះ​ពិតជា​មិត្ត​ល្អ​កម្រ​រកបាន​មែន៕ សូម​ទស្សនា​វីដេអូ ខាង​ក្រោម​នេះ​ទាំង​អស់គ្នា​ ៖ ​


Related posts

Leave a Comment