ស្ងាត់​ៗ អូន​ម៉ី ទម្លាយ​រឿង​នេះ​ឡើង ​ធ្វើឲ្យ​អ្នក​គាំទ្រ ​ទប់​ចិត្ត​មិន​ជាប់ និយាយ​ចំៗ​ថា…​

អ្នក​តាមដាន​ព័ត៌មាន​សិល្បៈ​មួយ​ចំនួន​ ច្បាស់​ជា​បាន​ស្គាល់​រួច​មក​ហើយ​នូវ​តារា​សម្ដែង​ស្រី​វ័យក្មេង កញ្ញា អៀ ម៉េង​លិ ហៅ អូន​ម៉ី ដោយ​ជារឿយៗ​នាង​តែងតែ បង្ហាញ​សម្រស់​ជាមួយ​នឹង​ការ​លេង​ខ្លួន​មិន​កំណាញ់​សោះឡើយ។

និយាយ​ពី​ជីវិត​គូ​វិញ ​ស្រី​ស្អាត អៀ ម៉េង​លិ ទើបតែ​ប្រកាស​បែក​ជាមួយ​គូស្នេហ៍​របស់​ខ្លួន ជា​បុរស​រូប​សង្ហា និង​ជា​និស្សិត ដែល​បាន​បញ្ចប់​ការសិក្សា​មកពី​ប្រទេស​ឥណ្ឌា ​នោះ។ ដោយឡែក ចំពោះ​ទំនាក់ទំនង​ទូទៅ​ ស្រីស្អាត​រូប​នេះ បញ្ជាក់​ថា បើ​អ្នក​ណាធ្វើល្អដាក់នាង នាងនឹងធ្វើល្អដាក់វិញនោះ។

ជាក់ស្ដែង ថ្មីៗនេះ អូនម៉ី បានបង្ហោះរូបថត១សន្លឹក អមដោយសារបញ្ជាក់ដូច្នេះថា «តាំងពី​កើតមក ​គឺ​ខ្ញុំ​ជា​មនុស្ស​បែបនេះ ចរិត​ត្រង់​ទៅ​ត្រង់​មក ច្បាស់ៗ សម្ដី​អាក្រក់​ខ្លះ​ហើយក៏​រាង​ឈ្លើយ​បន្តិច​ដែរ ចូលចិត្ត​លេងសើច​ច្រើន​ដើម្បី​អោយ​ជីវិត​មានន័យ តែ​ខ្ញុំ​ស្មោះត្រង់​នឹង​មនុស្ស​ដែល​ស្មោះត្រង់​នឹង​ខ្ញុំ​ដូចគ្នា


ខ្ញុំ​មិនដែល​គិត​ទៅ​ច្រណែន​ជីវិត​របស់​អ្នកណា​ទេ រាប់អាន​ជាមួយគ្នា​ក៏​អោយ​អស់ពី​ចិត្ត ឃើញ​អី​និយាយប្រាប់​ហ្នឹង មិន​ចូលចិត្ត​លាក់​។ ខ្ញុំ​ទម្លាប់​ប្រដៅ​ខ្លួនឯង​ថា បើ​អ្នកណា​មក​ល្អ​ដាក់​ខ្ញុំ ខ្ញុំ​ក៏​តបស្នង​ដោយ​បេះដូង»។

តាមរយៈនេះ មានការលើកឡើង និងសរសើរនាងថា «កុំគិតច្រើនឣីធ្វើឣោយសប្យាយបានល្អ, ចិត្តដូចខ្ញុំអ្វីម្ល៉េះ និយាយត្រង់មិនចេះកុហក, ចរិតដូចខ្ញុំ​​ដែរ តែខ្ញុំមិនហាយសូដូចបង, បងដឹងហើយ អូនលិសន្ដានចិត្តបងដឹង, ស្អាតណាស់My idol»៕​

Related posts

Leave a Comment