ការពិត​ចឹង​សោះ​ ! ករុណា ពេជ្រ ធ្លាប់ទម្លាយថាស្រឡាញ់ សុគន្ធ និសា ដូចបងប្អូន ដោយ​សារ​តែ​….

បើនិយាយពីទំនាក់ទំនងរវាង តារាចម្រៀងប្រុស ករុណា ពេជ្រ និង តារាចម្រៀងស្រី សុគន្ធ និសា ​កន្លងទៅមហាជន​បានដឹងហើយថា ​អ្នកទាំងពីរ ​ធ្លាប់ជាតារា​ចម្រៀង​រួមទ្រនំ​ជាមួយគ្នា ប៉ុន្តែទោះបីជាពេលនេះ អ្នកទាំងពីរ បានបែកទ្រនំគ្នាពិតមែន ប៉ុន្តែនៅតែរាប់អានគ្នាជាមិត្តល្អជាច្រើនឆ្នាំមកហើយ ដែល​ជារឿយៗ​តែឃើញ​បង្ហាញការ​រាប់អានយ៉ាងស្និទ្ធស្នាលនៅលើបណ្ដាញសង្គម។

ម៉្យាងវិញទៀត គេឃើញថា តារាចម្រៀងប្រុសស្រីមួយគូនេះ មិនត្រឹមតែរាប់អានគ្នាជាមិត្តភក្តិល្អធម្មតានោះទេ ​តែទំនាក់ទំនង​របស់អ្នកទាំងពីរ ​គឺមានភាពស្និទ្ធស្នាល​នឹងគ្នា​ខ្លាំងប្រៀប​ដូចនឹងបងប្អូនបង្កើតអ៊ីចឹង។​

ជាក់ស្ដែងថ្មីៗនេះ អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងទៀត គឺ លោក ករុណា ពេជ្រ បានទម្លាយរូបភាព ​និង មូលហេតុដែល ​លោក និង អ្នកនាង សុគន្ធ និសា ព្រមទាំងមិត្តម្នាក់ទៀតដែលត្រូវបានគេស្គាល់ថា ជាជំនួយការផ្ទាល់របស់តារាចម្រៀង សុគន្ធ និសា ហើយអ្នកទាំងបី មានទំនាក់សិទ្ធស្នាលគ្នាខ្លាំង ​មានបញ្ហាអ្វីមិនដែលចោលគ្នា ប្រៀបដូចជាបងប្អូនបង្កើត ព្រោះតែមានចំណុចពិសេសៗជាច្រើន។

ក្នុងនោះ លោក ករុណា ពេជ្រ ធ្លាប់បានរៀបរាប់ថា ៖ «ហេតុអីបានយើង មិនចោលគ្នា​… មូលហេតុ ព្រោះយើង​មិនដែលចង់បានប្រយោជន៍ពីគ្នា ​ហើយយើងជាអ្នក​សិល្បៈ​ដូចគ្នា ប៉ុន្តែមិនចេះសម្តែង ​ក៏ប៉ុន្តែយើងចូលចិត្ត​និយាយត្រង់គ្រប់កាលៈទេសៈ ​មិនចេះឈ្លោះគ្នា ​ព្រោះយើងជាអ្នកឱ្យតម្លៃគ្នាដោយពិតប្រាកដមិនក្លែងក្លាយ…ការ​រាប់​អាន​គ្នា សុំតែប៉ុណ្ណឹងបានហើយណា លោកស្រី»៕

Related posts

Leave a Comment