តិចម៉េង លើកពាន, សម្ដេច​តេជោ មាន​ប្រសាសន៍​ថា ទីបំផុត​ជោគជ័យ ត្រូវ​បាន​ទៅ​លើ​អ្នក​ឈ្នះ (មានវីដេអូ)

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ នៅ​យប់​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២២​នេះ ជាមួយនឹង​បេក្ខជន​ជើង​ខ្លាំង​ចំនួន​៤​រូប​ប្រជែង​គ្នា​ដណ្ដើម​ពាន​ដ៏​អស្ចារ្យ​សម្រាប់​វិស័យ​សិល្បៈ​មួយ​នេះ​។​

បេក្ខជន​៤​រូប ដែល​​​ប្រជែង​គ្នា​ដណ្ដើម​ពាន​នោះ រួមមាន បេក្ខជន​ជើង​ខ្លាំង លីម តិច​ម៉េង​,​ថុល សុ​ភិ​ទិ​, នាង ដា​វីន និង​គ្រូពេទ្យ​រូប​សង្ហា ស៊ឹម ច័ន្ទ​ពន្លឺ​។ នៅ​ក្នុង​ការ​ប្រកួតប្រជែង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ បេក្ខជន​ម្នាក់ៗ​ មាន​ការ​ច្រៀង​រហូត​ដល់​ទៅ​៥​បទ​ឯណោះ។

ក្រោយពី​ពួកគេ​បង្ហាញ​សមត្ថភាព​រួច​ហើយ​នោះ នៅ​ទីបំផុត​កម្មវិធី​ប្រឡង​ចម្រៀង​កម្រិត​ពិភពលោក​មួយ​នេះ បាន​រក​ឃើញ​ម្ចាស់​ពាន​ហើយ គឺ​បាន​ទៅលើ​បេក្ខជន លីម តិច​ម៉េង ដែល​មកពី​កំពង់ចាម ដោយ​ទទួល​បាន​សារ​សំឡេង​ច្រើន​ជាង​គេ​ពី​ទស្សនិកជន​នោះ​។​


ជាមួយ​គ្នា​នេះដែរ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​នេះ គឺ​មាន​លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ជា​គណៈអធិបតី​។ អ្វី ដែល​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ សម្ដេច​តេ​ជោ បាន​ប្រកាស​ឧបត្ថម្ភ​ដល់​​​បេក្ខជន​ទាំង​៤​នាក់ ដោយ​ម្នាក់ៗ​ទទួល​បាន​ទឹកប្រាក់​ចំនួន​៦​លាន​រៀល​។​

បន្ថែម​លើ​នេះ ក្រោយពី​ដឹង​លទ្ធផល​នេះ​រួចមក សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចូលរួម​អបអរសាទរ តាមរយៈ​ការ​បង្ហោះ​រូបថត​ម្ចាស់​ជយលាភី ​ជាមួយ​នឹង​ការ​ថ្លែង​ថា «​សូម​អបអរ​សារ​ចៅ​លីម តិច​ម៉េង​! ទីបំផុត​ជោគជ័យ​ត្រូវបាន​ទៅលើ​អ្នកឈ្នះ​»៕


Related posts

Leave a Comment