ភ្ញាក់​ផ្អើល​! ថុល សុភិទិ មិនឈ្នះពានមែន តែលោកបានឈ្នះបេះដូងមហាជនអ្នកគាំទ្រមិនតិចទេ ព្រោះ​តែ​….

ពិតណាស់នៅក្នុងរាត្រីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ នេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រនិង ជារាត្រីដ៏រំភើបចិត្តសម្រាប់អ្នកគាំទ្រវិស័យចម្រៀង ដែលកម្មវិធីបានស្វែងរកឃើញនូវម្ចាស់ជ័យលាភីប្រចាំរដូវកាលថ្មីនេះហើយ គឺបានទៅលើ លោក លីម តិចម៉េង។

ដោយឡែក បើក្រឡេកទៅចាប់អារម្មណ៍ចំពោះបេក្ខភាព ថុល សុភិទិ វិញ ត្បិតតែលោកពុំបានក្លាយជាម្ចាស់ជ័យលាភីក៏ពិតមែន ប៉ុន្តែបេក្ខភាពរូបនេះ បានឈ្នះចិត្តមហាជនស្ទើរទូទាំងប្រទេសដែលរាល់ការបង្ហាញសមត្ថភាពរបស់លោក តែងឆក់បេះដូងឱ្យស្រឡាញ់គាំទ្រ និងសរសើររូបលោកយ៉ាងខ្លាំងក្លាផងដែរជាមួយសមត្ថភាពដ៏ពូកែលេចធ្លោរបស់លោក។

ពិតណាស់ គ្រប់វគ្គគ្រប់សប្ដាហ៍បេក្ខភាពដ៏ឆ្នើមរូបនេះ មិនដែលធ្វើឱ្យមហាជនខកបំណងឡើយ តែងបង្ហាញនូវសមត្ថភាពបានល្អទាក់ទាញ ជាពិសេសរាត្រីផ្ដាច់ព្រ័ត្រនេះ លោក ក៏ជាបេក្ខភាពមួយរូបដែលលេចធ្លោ និងអស្ចារ្យខ្លាំងបន្ទាប់ពីម្ចាស់ជ័យលាភីផងដែរ៕

Related posts

Leave a Comment