ស្ដាប់​ម៉ៃ សុគន្ធ វិភាគ​ ឃើញ​ថា​ ត្រូវ​ម្យ៉ាង​ ដល់​ស្ដាប់​អ្នក​ជំនាញ​វិញ ទើប​ដឹង​កាន់តែ​ច្បាស់​ថា ថុល សុភិទិ ធ្លាក់ ​ដោយសារអ្វី (មាន​វីដេអូ)

លោកអ្នក ​បាន​ជ្រាប​រួច​មក​ហើយ​ថា ក្រោយពី​រក​ឃើញ​ម្ចាស់​ពានរង្វាន់​Cambodian Idol រដូវ​កាល​ទី​៤ ភ្លាមៗ​នោះ តារា​ចម្រៀង លោក ម៉ៃ សុគន្ធ បាន​ចេញមុខ​វិភាគ​ពី​មូលហេតុ ដែល​ធ្វើ​ឲ្យ​បេក្ខជន​ជើង​ខ្លាំង ថុល សុ​ភិ​ទិ ធ្លាក់​ពី​តួឯក មក​តួរង ដោយសារតែ​មនុស្ស​ស្រី​ម្នាក់។

លើស​ពី​​​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក «​វិភាគ​កុន : Academic Film Criticism» បាន​ធ្វើ​ការវិភាគ​បន្ថែម​យ៉ាង​លម្អិត​ជុំវិញ​រឿង​នេះ ជាមួយ​នឹង​ការ​លើកសរសើរ​ចំពោះ មតិយោបល់​របស់​តារា​ចម្រៀង ម៉ៃ សុគន្ធ ផងដែរ។

ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​រៀបរាប់​ដូច្នេះ​ថា «​ចំណុច​ល្អ​ ដែល​ខ្ញុំ​ចូលចិត្ត​ពូ​គន្ធ គឺ រាល់​លើក​ពេល​ដែល​គាត់​និយាយ​សាច់​ការ គឺ តម្លៃ​តាក់​តិច​នៃ​គំនិត​ខ្លឹមសារ​បង្កប់​គួរឱ្យ​ពិចារណា​ក្នុង​វោហារ​ស័ព្ទ​គាត់​គឺមាន​ចំណុច​ល្អ​គួរឱ្យ​ពិចារណា​ខ្ពស់​។

ហើយ​ចំណុច​នេះ​ ពូ​គន្ធ​និយាយ​មាន​ហេតុផល​ខ្លះ​ដែរ​..តើ​អ្នកដឹង​ទេ​?? វិថី​សិល្បៈ​វា​ខុសពី​វិថី​ដែល​យើង​បើកបរ​យានជំនិះ ព្រោះ​វិថី​ទៅ​រក​ស្ថាន​តារា គឺ​វា​ឆ្ពោះ​ទៅលើ​។ ចូរ​អ្នក​ចងចាំ​ថា វិថី​នេះ​ទាល់តែ​ងងឹត​បំផុត ទើប​ដឹង​ថា នរណា​មាន​ពន្លឺ​ជាងគេ​។

ហើយ​ពេជ្រ​ដែល​កំពុង​ត្រៀម​ច្នៃ​ក្លាយ​ជា​តារា ស្នេហា គឺជា​អម្រែក ​ដែល​ទាញ​ស្លាប ជន​មាន​ក្តី​ស្រមៃ​មិនអោយ​ហោះ​បាន​ខ្ពស់​.. មិនមែន​មានន័យថា ស្នេហា​ធ្វើ​ឲ្យ​មនុស្ស​បរាជ័យ​ឡើយ តែ​បុគ្គល​ល្បីៗ​ជាច្រើន​ផ្តើម​វិថី​តារា​ពេល​ខ្លួន Single មាន​អត្រា​ជោគជ័យ​ខ្ពស់ជាង​.​។​

ពាក្យ​បង​ស្រឡាញ់​សយ មួយ​ម៉ាត់​របស់​ភិ​ទិ​អំឡុង​កាលនោះ ​ធ្វើឱ្យ​ហ្វេ​ន​រាប់សែន​នាក់​ចាប់អារម្មណ៍​កំលោះ​សង្ហា​ម្នាក់នេះ និង​ប្រសិទ្ធិនាម​ថា​ សយ តែ​ប្រជាប្រិយភាព​ហាក់​ទាញ​បន្តិច នៅ​ពេលដែល​សយ​មែនទែន​ត្រូវបាន​ចេញមុខ។ (​កុំថាឡើយ​អា.ស្រូវ​ស្នេហា សួរ​ហ្វេ​ន​នារីៗ​ណា​ហ៊ាន​វោៗ​ទៅ​អោបថើប​អាយ​ដល​សយ​វ៉ៃ​ប៉ោង​មុខ​)​។​

_ Judge សុខ​សីឡា​លីន បាន​និយាយ​តាំងពី Semi final ថា​មិនទាន់​ជោគជ័យ​កុំ​ទាន់​មាន​ស្នេហា​ឱ្យសោះ​! ដូច​ក្តាមស្រែ​ច្រៀង​ថា ស្នេហ៍​នាំ​ចង្រៃ​អួ​យ​នាំ​ចង្រៃ​….មិន​ខុសពី​ព្រះសម្មាសម្ពុទ្ធ​,​ទ្រង់​បានធ្វើការ​សម្រេចចិត្ត​ដ៏​ធំ​មួយ​កាលពី​ជាង​២​ពាន់​ឆ្នាំ​មុននេះ​ដើម្បី​គោលដៅ ដោយ​ព្រះ​បរម​ក៏​ជ្រើស​ផ្លូវ​ចាកចេញ​ដែរ ទើប​សម្រេចការ​ត្រាស់ដឹង។​

បើ​យើង​ក្រឡេកមើល ពាន​អូ​ស្ការ​ពិភពលោក វិញ កន្លងទៅ​ច្រើន​ទសវត្ស​តែងមាន​មាន​បណ្ដាសា​មួយ​តែង​ពោលថា :YOU GET N∆KED YOU GET NOMINATED; បើ​អ្នកមាន​ស្នេហា ឬ រៀបការ ពាន​អូ​ស្ការ​កម្រ​បាន​លើ​អ្នកនោះ​ណាស់​! ចូរ​ចាំ​ថា​ផ្លូវ​នៃ​ក្តី​ស្រ​មៃ​របស់​ជន​មាន​ទេពកោសល្យ​ចង់​ឆ្ពោះ​វិថី​ជាតា​រា​មុននឹង​បើក​ចិត្ត​គិតគូរ​លើ​ពាក្យ​ថា ​ស្នេហា ត្រូវ​ខំ​សម្រេច​ក្តី​សុបិន​ឱ្យ​ជោគជ័យ​សិន ជីវិត​នេះ​គ្មាន​ទេ​ពាក្យ​ថា ការ​យឺត​ពេល​ឡើយ​។​ ដោយ​ក្តី​គោរព​ពី​..Zin»៕


Related posts

Leave a Comment