ផ្អាក​ពី​សិល្បៈ​មួយ​រយៈ​ តារាស្រី ២ រូប កំពុងកើបលុយពីមុខរបរពេញនិយម មួយ​នេះ​គឺ​….

បើក្រឡេកមកមើលសិល្បការិនី ២ រូប ដូចជា អេនជី និង គឹម លីហ្សា បើទោះជាអាជីពជាតារាអាចរកបានចំណូលក្រាស់ក្រែលពីកាងារផ្សេងៗក្តី តែអ្នកទាំង ២ សុខចិត្តផ្អឹប និង បញ្ចប់សិល្បៈដោយងាកមករកស៊ីអាជីពកំពុងពេញនិយមតាមរយៈការលក់អនឡាយទៅវិញ។

១. អ្នកនាង អេនជី

អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អេនជី ត្រូវបានគេដឹងថា នាងបានបើករបររកស៊ីលក់អនឡាញតាំងពីមិនទាន់បញ្ចប់ជីវិតសិល្បៈមកម្ល៉េះ។ ក្រោយរៀបការហើយនោះ អ្នកនាងក៏បានផ្អាកអាជីពសិល្បៈរហូតបញ្ចប់សឹងទាំងស្រុងដោយក្លាយទៅជា CEO ក្រុមហ៊ុនផលិតផលថែសម្រស់។ លើសពីនោះ តារាស្រីរូបនេះក៏កំពុងតែកើបលុយលើអាជីពលក់តាមអនឡាញ រួមមានទាំងផលិតផលថែសម្រស់ និង សម្លៀកបំពាក់ ជាដើម។

២. អ្នកនាង គឹម លីហ្សា

ក្រោយរៀបការរួចកាលពីអំឡុងឆ្នាំ ២០១៣ តារាសម្តែង និង ចម្រៀង អ្នកនាង គឹម លីហ្សា ក៏បានចាកចេញទៅរស់នៅឯក្រៅប្រទេសជាមួយនឹងស្វាមី សាងគ្រួសារយ៉ាងមានសុភមង្គល។ ក្រោយមកអ្នកនាងក៏បានវិលត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ដោយបានចូលវិស័យសិល្បៈវិញដោយលឹបលៗ តែចុងក្រោយអ្នកនាងបានបញ្ចប់ទាំងស្រុង ព្រមទាំងបានកាន់មុខជំនួញក្នុងដៃជាច្រើន ដូចជាហាងលក់ផលិតផលថែសម្រស់ ព្រមទាំងហាងលក់ម្ជូរក្រឡុក​ និង ហាងបុកល្ហុង​ គ្រឿងសមុទ្រអាំង ជាដើម។ ជារឿយៗ អ្នកនាង គឹម លីហ្សា ក៏ទទួលបានចំណូលកាន់តែច្រើនពីការឡាយលក់ផលិតផល និង អាហាររបស់អ្នកនាងទៀតផង៕

Related posts

Leave a Comment