មើល​ជ្រុង​ណា​ក៏​ស្អាត! ឱក សុគន្ធកញ្ញា ទម្លាយ​កម្រង​រូបថត​ពេល​ធ្វើ​គណៈកម្មការ​ ហើយ​ពោល​ពាក្យ​ថា…

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ បាន​បញ្ចប់​ទៅ​ដោយ​រលូន កាលពី​យប់​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ ដោយ​រក​ឃើញ​ម្ចាស់​ពាន ​គឺ​បាន​ទៅលើ​បេក្ខជន លីម តិច​ម៉េង មកពី​ខេត្ត​កំពង់ចាម។

ពេល​កម្មវិធី​មិនទាន់​បញ្ចប់​នោះ គេ​សង្កេត​ឃើញ​ថា ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍ គណៈកម្មការ អ្នកនាង ឱក សុគន្ធ​កញ្ញា មានការ​តុបតែង​ខ្លួន​ដ៏​ស្រស់​ស្អាត ជាមួយ​សម្លៀក​បំពាក់​គ្មាន​ជាន់គ្នា​នោះ​ឡើយ ដោយ​មើល​ជ្រុង​ណា​ក៏​ឃើញ​ស្អាត​ដែរ។

ដោយឡែក ពេល​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​ខាងលើ បាន​បញ្ចប់​ទៅនោះ​, នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២​នេះ អ្នកនាង ឱក សុគន្ធ​កញ្ញា បាន​ទម្លាយ​កម្រង​រូបថត​របស់​ខ្លួន​ពេល​ធ្វើ​គណៈកម្មការ​ជាច្រើន​សន្លឹក អម​ដោយ​ពាក្យពេចន៍​អរគុណ​ជាច្រើន។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ដ៏​ស្រស់​ស្អាត​នោះ កំពូល​តារាចម្រៀង​ស្រី​លំដាប់​ប្រទេស​រូបនេះ បាន​ពោលពាក្យ​ថា «​នាង​ខ្ញុំ ឱក សុគន្ធ​កញ្ញា សូម​ថ្លែង​អំណរ អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ ពី​សំណាក់​ពុក​ម៉ែ បងប្អូន មកលើ​រូប​នាង​ខ្ញុំ ព្រមទាំង​ក្រុមការងារ​គ្រប់រូប ទាំងនេះហើយ​គឺជា​កម្លាំងចិត្ត​សម្រាប់​យើងទាំងអស់គ្នា ក្នុង​ការបំពេញ​កាតព្វកិច្ច​។


អរគុណ​ដល់​ក្រុមការងារ​គ្រប់​ជាន់ថ្នាក់ លោកគ្រូ​ភ្លេង បងៗ​ក្រុមបច្ចេកទេស និង​ក្រុមការងារ​ជាច្រើនរូប​ទៀត ដែល​បាន​លះបង់​កម្លាំងកាយ និង​ចិត្ត តស៊ូ​ពុះពារ​ឆ្លង​ការងារ​ជាមួយគ្នា ទាំង​សប្បាយ​ផង ហត់​ផង លាយ​លំ​គ្រប់​រសជាតិ​ក្នុង​រដូវ​កាល​មួយ​នេះ​។

អ្វីដែល​មិនអាច​ភ្លេច​បាន​នោះ អរគុណ​ទៅដល់ អ្នក​ដែល​នៅ​ពីក្រោយ​ភាពស្រស់ស្អាត ពីមួយ​វគ្គ​ទៅមួយ​វគ្គ របស់ ឱក សុគន្ធ​កញ្ញា។ សម្លៀកបំពាក់​ដោយ​Sophol Tailor and Fashion – Nob Dane SamAngkar – ​sophal_man – អូន​ទូច, ផាត់មុខ​ដោយ​: Maha Virak Make Up Artist, ធ្វើ​សក់​ដោយ​: SreyDa Hairstyles, ថតរូប​ដោយ​: Maha Virak Make Up Artist – Nob Dane SamAngkar – ​chamrong – Kara Pictures។ ពួកគាត់​គ្រប់រូប​បាន​បំពេញ​កាតព្វកិច្ច​បាន​​​ល្អឥតខ្ចោះ ជាមួយនឹង​ភាព​ឆ្លាត​វៃ រឹងមាំ មុះ​មុត និង​ច្នៃប្រឌិត របស់គាត់​រៀងៗ​ខ្លួន​។​

ជា​ចុងក្រោយ នាង​ខ្ញុំ ចង់​ប្រាប់ថា ក្តី​ស្រឡាញ់​អ្នក​ទាំងអស់គ្នា គឺជា​ថាមពល​ពិសេស​។ អរគុណ​នូវ​ការស្រឡាញ់​ចូលចិត្ត​មកលើ​រូបនាង​ខ្ញុំ និង​ក្រុមការងារ សូម​ឲ្យ​បងប្អូន​ជួបប្រទះ​តែ​សេចក្តីសុខ សុខ​សុវិត្ថិភាព គ្រប់ពេលវេលា គ្រប់​ទីកន្លែង ជៀស​ឆ្ងាយ​ពី​ជំងឺ​កាច​សាហាវ​»៕​

Related posts

Leave a Comment