ពេជ្រ សោភា ពោលអាណិត ទៅ​កាន់​ ស៊ឹម ច័ន្ទពន្លឺ ព្រោះតែ​រឿង​មួយ​នេះ​….

ជាការពិតណាស់ លោកអ្នកបានដឹងមកហើយ ក្រោយពីការបញ្ចប់ការប្រកួត Cambodian Idol រដូវកាលទី​៤ បេក្ខជន ស៊ឹម ចាន់ពន្លឺ ដែលតែងរងព្យុះភ្លៀង រងការមិនពេញចិត្ត និង រិះគន់ខ្លាំងៗពីសំណាក់អ្នកទស្សនាមួយចំនួន ត្រូវបានឆក់យកបេះដូងអ្នកគាំទ្រមិនតិចដូចគ្នា ក៏ព្រោះភាពរឹងមាំ និង អំណត់ អត់ធន់របស់លោក ដែលឆ្លងឧបសគ្គឈានមកដល់វគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ បាន។

រូបភាព និង វីដេអូជាច្រើនរបស់បេក្ខជន ស៊ឹម ច័ន្ទពន្លឺ ក៏ត្រូវបានចែករំលែកតៗគ្នានូវស្នាមញញឹមដ៏ក្រៀមក្រំរបស់លោកនៅលើឆាកប្រកួត ដោយមើលទៅបេក្ខភាពផ្សេងទៀតទទួលបានបាច់ផ្កា កាដូពេញដៃពីអ្នកគាំទ្រ និង ក្រុមគ្រួសារ តែខុសប្លែកតែ ស៊ឹម ច័ន្ទពន្លឺ គឺបានត្រឹមតែមួយបាច់ប៉ុណ្ណោះ។

ក្នុងនោះដែរ ក្រោយពីឃើញបែបនេះ អ្នកនាង ពេជ្រ សោភា ក៏បានបង្ហោះសារអរគុណដល់ម្ចាស់បាច់ផ្កាតែមួយគត់ ដែលបានប្រគល់ជូនលោក ស៊ឹម ចាន់ពន្លឺ ព្រមទាំងបន្ថែមនូវការសរសើរ និង លើកទឹកចិត្តដល់បេក្ខជនរូបនេះថា៖ «ក្តីស្រលាញ់របស់មនុស្សប្រែប្រួលគ្រប់ពេល ញញឹមទាំងបាក់ទឹកចិត្ត។ ខ្ញុំអរគុណ អ្នកដែលបានជូនបាច់ផ្កាមួយបាច់នោះទៅគាត់! សម្រាប់ខ្ញុំអាណិតគាត់ណាស់ ទោះគេថាឱ្យយ៉ាងណាក៏គាត់មិនតបត»៕

Related posts

Leave a Comment