អីយ៉ា​ស្ងាត់​ៗ​ ឃុន វុត្ថា បង្ហាញមុខគូស្នេហ៍ញឹកញាប់ សង្ស័យមានដំណឹងល្អឆាប់ៗ

ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជានៅចាំអតីតបេក្ខភាពដ៏លេចធ្លោក្នុងកម្មវិធីប្រឡងចម្រៀងដ៏ធំ The Voice Cambodia រដូវកាលទី ១ លោក ឃុន វុត្ថា មិនខាន ដោយកាលនោះដ្បិតលោកមិនបានក្លាយជាម្ចាស់ពានរង្វាន់ក៏ពិតមែន ប៉ុន្ដែលោកគឺជាបេក្ខជនដ៏មានសមត្ថភាពមួយរូប ហើយពេលនេះក៏បានក្លាយជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាសផងដែរ។

ជាការពិតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ លោក ឃុន វុត្ថា ត្រូវបានមហាជនអ្នកគាំទ្រនារីៗជាច្រើនចង់ដឹងពីរឿងរ៉ាវឯកជនរបស់លោក ជាពិសេសរឿងម្ចាស់បេះដូងតែម្តង។ ពិតណាស់លោក ឃុន វុត្ថា មានម្ចាស់ចិត្តរួចទៅហើយ ប៉ុន្តែគេសង្កេតឃើញក្រៅពីការងារសិល្បៈ បុរសសង្ហាររូបនេះហាក់មិនសូវបង្ហោះរូបនឹងគូស្នេហ៍ប៉ុន្មាននោះឡើយ។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ លោក ឃុន វុត្ថា បានបង្ហោះរូបភាពនឹងគូស្នេហ៍ញឹកញាប់ជាងមុន រហូតធ្វើឱ្យអ្នកគាំទ្រ និង មិត្តក្នុង-ក្រៅរង្វង់សិល្បៈជាច្រើនសង្ស័យថា លោកនឹងមានដំណឹងល្អឆាប់ៗ។ លើសពីនោះ គ្រប់គ្នាក៏បានសរសើរមិនដាច់ពីមាត់ពីម្ចាស់បេះដូងរបស់លោក ឃុន វុត្ថា ថាពិតជាស្រស់ស្អាតស័ក្តិសមនឹងគ្នាខ្លាំងណាស់៕

Related posts

Leave a Comment