ភ្នំពេញ ៖ ជារឿង ដែលមិននឹកស្មានដល់ បន្ទាប់ពីបញ្ចេញវីដេអូtrailers បទ“are you ok?”លើបណ្ដាញសង្គមTik Tok ភ្លាមបទចម្រៀងមួយនេះ ទទួលបានការគាំទ្រលើសលប់ពាសពេញពិភពលោកតែម្ដង។
តួយ៉ាងដោយគ្រាន់តែបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង មានអ្នកចូលទស្សនា ជិត២០លានដងទៅហើយលើchannel Tik Tok របស់ផលិតកម្មGalaxy Navatra នេះមិនទាន់រាប់ចូលអ្នកលេងTik Tok ផ្សេងទៀតcopyយកទៅផុសតផង។
Galaxy Navatra ទើបតែបញ្ចប់ការថតMV “a re you ok?” ដោយការថតនោះតាមប្រភពច្បាស់ការបានឲ្យដឹងថា ផលិតបានសម្រុកថតមួយយប់ទល់ភ្លឺជាមួយនឹងកាមេរ៉ាទំនើបៗទើបកុម្ម៉ង់ពី ក្រៅប្រទេស ដោយការថតនោះទៀតសោតបានប្រើពេលតែ១ថ្ងៃប៉ុណ្ណោះ ដោយក្រុមការងារជំនាញ បច្ចុប្បន្នកំពុងពន្លឿនការកាត់ត MVនឹងចេញឆាប់ៗនេះតែម្ដង។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា “are you ok?”ខាងលើ ច្រៀងដោយកំពូលតារាចម្រៀងតន់ ច័ន្ទសីម៉ា ក្រោមការនិពន្ធដោយថៅកែផលិតកម្មនេះតែម្ដង គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញជោគជ័យវ័យក្មេងមានឥទ្ធិពលម្នាក់កំពុងតែមានប្រជាប្រិយភាព។
អ្នកលេងTik Tok លើពិភពលោកដំបូងឡើយគិតថា បទTik Tok បទ“are you ok?”គឺជាបទ ចម្រៀងរបស់ កូរ៉េ ឬ ឥណ្ឌូណេស៊ីឬថៃ ប៉ុន្តែបន្ទាប់ ពីផលិតកម្មGalaxy Navatraប្រលែងវីដេអូtrailersបទ“are you ok?”ភ្លាម ទើបពួកគេដឹងថា ជាបទចម្រៀងរបស់កម្ពុជា។
គិតមកដល់ពេលនេះ បទ”are you ok?” ត្រូវបានអ្នកនិយមលេងTik Tok បានយក Coverរាំលេង Sharesពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថាបទចម្រៀងរបស់ប្រទេសកម្ពុជាទទួលបានគាំទ្រភ្លូកទឹកភ្លូកដីបែបនេះនោះឡើយ។
សូមបញ្ជាក់ផងដែរថា Galaxy Navatra បានសម្រេចចិត្តទិញសិទ្ធម្ចាស់សំឡេងនៃពាក្យ“are you ok?” នេះក្នុងតម្លៃមិននឹកស្មានដល់រហូតដល់១២០០០ ដុល្លារ ដែលអាចឲ្យម្ចាស់សំឡេងនោះមានលទ្ធភាពយកប្រាក់នោះ ទៅប្រកបរបររកស៊ីឬអាចសង់ ផ្ទះបានសមល្មមនឹងរស់នៅបាន។
ជាមានការគាំទ្រ រួមជាមួយការបញ្ចេញមតិរបស់អ្នកលេងបញ្ចេញសង្គមជាច្រើនផងនោះ គេរំពឹងថា បន្ទាប់ពីចេញ Full MV ផ្លូវការច្បាស់ជាទទួល បានគាំទ្រខ្លាំងជាងបទផ្សេងៗទៀត ហើយអាចឈានដល់ការប្រកួតប្រជែងលើឆាកអន្តរជាតិជាក់ជាមិនខាន៕