ក្រោយបែកស្នេហ៍ សុខ សោម៉ាវត្តី ប្រើជីវិត Single ថាមានសេរីភាព ព្រោះតែ​….

មួយរយៈចុងក្រោយនេះ តារាសម្ដែងដ៏ឆ្នើម អ្នកនាង សុខ សោម៉ាវត្តី កាន់តែបង្ហាញប្រាប់មហាជននៅលើហ្វេសប៊ុកថានាងបានចែកផ្លូវគ្នាជាមួយកំលោះសង្ហាជាកីឡាករបាល់ទាត់ លី វ៉ាហេទ ហើយ បើទោះបីជាសាមីខ្លួនទាំងពីរមិនបានចេញមុខបញ្ជាក់ច្បាស់ពីទំនាក់ទំនងដើរដល់ផ្លូវបំបែករបស់ពួកគេទាំងពីរផ្ទាល់មាត់ក្ដី។

និយាយដល់រឿងបែកបាក់ស្នេហ៍ហើយត្រលប់មករស់នៅម្នាក់ឯងនេះដែរ សុខ សោម៉ាវត្តី បាននិយាយយ៉ាងពេញមាត់ថា ពេលនេះនាងកំពុងប្រើជីវិត Single។ លើសពីនេះតារាស្រីខាងលើក៏បានឱ្យដឹងថា ការរស់នៅម្នាក់ឯងងាយស្រួលម្យ៉ាងដែរ ព្រោះមិនចាំបាច់ខ្វល់បារម្ភពីអ្នកណា ដើរទៅណាមកណាមានសេរីភាព អ្វីដែលសំខាន់គឺគ្មានការឈឺចាប់ ដេកឆាប់លក់ ចំណែកសម្រស់ក៏ស្រស់ស្អាតដែរ។

សុខ សោម៉ាវត្តី រៀបរាប់ថា ៖ «នៅ Single ឱ្យក្មេងៗមើលជាគំរូឱ្យដឹងថា មនុស្សដូចចែមិនបាច់មានស្នេហាក៏រស់បានដែរ នៅម្នាក់ឯងមានអីមិនល្អ មិនបាច់ហត់ខ្វល់បារម្ភគិតពីអ្នកណា ដើរហើរមានសេរីភាព មិនបាច់ sent reports crush អ្នកណាក៏បាន និយាយឆាប់ចប់គ្មានការឈឺចាប់អត់ទឹកភ្នែក ដេកឆាប់លក់ស្រួលសម្រស់ស្រស់ស្អាត បើមិនជឿបែកសង្សារមក single ដូចចែម្ដងទៅដឹងហើយ»៕

Related posts

Leave a Comment