បាត់មុខពីសិល្បៈ ជា​យូរ​ឆ្នាំ​ សេន រ៉ានុត សំងំធ្វើ រឿង​មួយ​នេះ​…

ប្រិយមិត្តពិតជានៅចាំលោក សេន រ៉ានុត អតីតតារាចម្រៀងក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញកាលពីអំឡុងឆ្នាំ ២០០០ មិនខាន ទោះបីជាពេលនេះតារាប្រុសសង្ហារូបនេះបានបាត់មុខពីសិល្បៈជាង ១០ ឆ្នាំទៅហើយក្ដី ប៉ុន្តែនៅតែមានអ្នកគាំទ្រនឹករឭកដល់លោកយ៉ាងខ្លាំង ដោយលោកបានចាកចេញទៅរស់នៅឯសហរដ្ឋអាមេរិក។

បើក្រឡេកទៅមើលអាជីពបស់លោក សេន រ៉ានុត នៅលើទឹកដីអាមេរិក បើទោះជាមិនបានបន្តអាជីពជាតារាចម្រៀងទៀតក៏ពិតមែន តែតារាចម្រៀងប្រុសរូបនេះក៏ធ្លាប់បានចេញបទចម្រៀងជាបន្តបន្ទាប់ផងដែរ ដើម្បីកម្សាន្តអារម្មណ៍ និង ជាកាដូដល់អ្នកគាំទ្រដែលតែងមានការនឹករឭកទៅដល់លោក។

លើសពីនោះ ក្រោយចាកចេញពីប្រទេសកម្ពុជា ទៅកាន់ទឹកដីអាមេរិកប្រមាណជាង ១០ ឆ្នាំ នេះ លោក សេន រ៉ានុត ក៏បានរៀន និង មានជំនាញជាជាងធ្វើគ្រឿងអលង្ការ ពោលគឺជាងមាស ហើយលោកមានឈ្មោះជាថៅកែ និង បានបើហាងមាសនៅឯទីនោះផងដែរ។

គួរឱ្យដឹងថា កាលពីចុងខែឧសភា ឆ្នាំ ២០២២ កន្លងទៅ លោក សេន រ៉ានុត ក៏បានមកលេងប្រទេសកម្ពុជារយៈពេលប្រមាណ ១០ ថ្ងៃ យ៉ាងស្ងប់ស្ងាត់ ដោយលោកមកមើលថែអ្នកម្តាយឈឺ៕

Related posts

Leave a Comment