ម្ចាស់​សំឡេង Are you ok? លក់​សិទ្ធិ​បាន​រាប់​ម៉ឺន​ដុល្លារ​យក​លុយ​ធ្វើ​ផ្ទះ​ និង​ជួយ​ឪពុកម្តាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ “Are you ok?”​ពាក្យ​អ្នកលេង​Tik Tok ម្នាក់​និយាយ​លេង ​ត្រូវបាន​អ្នកភ្លេង​ម្នាក់​យក​ទៅ​Remix ផុស​លើ​Tik Tok​ហើយ​ទទួលបាន​គាំទ្រ​ពី​មហា​ជន​ជុំវិញ​ពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណាមិញ ​ពេលនេះ​ផលិតកម្ម​Galaxy Navatra ក៏បាន​ទិញ​សិទ្ធិ​ពាក្យ​នោះ​ យកទៅ​ផលិត​ជា​បទ​ចម្រៀង​ឲ្យ​មាន​លក្ខណៈ​ស្ដង់ដារ​ក្នុងតម្លៃ​១២០ ០០​ដុល្លារ​ធ្វើ​ឲ្យ​ម្ចាស់​ពាក្យ​មានលទ្ធភាព​យក​លុយ​នោះ​ទៅ​ធ្វើ​ផ្ទះ​ និង​ជួយ​ឪពុក​ម្តាយ​រួចផុត​ពី​ភាព​ក្រីក្រ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ទទួលបាន​ប្រាក់​១២០០០​ដុល្លារ​ លោក​ម៉ៅ វុ​ធ ម្ចាស់​សំឡេង​”Are you ok?” បាន​សម្ដែង​ការ​សប្បាយ​ចិត្តជា​ខ្លាំង​ ហើយ​ប្រាប់ថា ​ខ្លួន​មិន​នឹកស្មានថា​មានឱកាស​មាន​លទ្ធភាព​ទទួលបាន​ប្រាក់​ចំនួន​ច្រើនបែប​នេះឡើយ​។ លោក​នឹង​យកប្រាក់​នៅ​ទៅធ្វើ​ផ្ទះ​រស់នៅ​ព្រមទាំង​ជូន​ឪពុកម្ដាយ​ខ្លះ​ហើយ​សល់​មួយ​ចំនួនទៀត​ទុក​ធ្វើ​ដើម​រកស៊ី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បច្ចុប្បន្ន​ផលិតកម្ម​Galaxy Navatra​បាន​ផលិត MV រួចហើយ​ កំពូល​តារា​ចម្រៀង តន់ ច័ន្ទ​សី​ម៉ា គឺ ជា​តារាចម្រៀង​តែ​ម្នាក់​គត់​ដែល​ច្រៀង​បទ​”Are yo u ok?”​នេះ ​ប៉ុន្តែ​ដោយសារតែ​ការផលិត​នោះ​មាន​ចំណុច​មួយចំនួន ត្រូវបាន​មហាជន​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​អ្នកលេង​លើ​បណ្ដាញ​សង្គម​ដោយ​ចោទប្រកាន់ថា​ប្រាសចាក​ក្រមសីលធម៌​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​សង្កេតឃើញ​មានការ​រិះគន់ ​ដូច្នេះ​ភ្លាមៗ​នេះ​អ្នក​ឧក ញ៉ា ឡេង ណា​វ៉ា​ត្រា បាន​បញ្ជា​ទៅ​លោក យឹម តា​ស្រង់ ដែលជា​អ្នកគ្រប់គ្រង​ទៅ​របស់​ផលិត កម្ម​ឲ្យ​លុបចោល​ជាបន្ទាន់​តែម្ដង​ដោយ​តម្រូវ​ឲ្យ​កែសម្រួល​ថត​ឡើង​សាជាថ្មី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិត​មកដល់ពេលនេះ​បទ​”are you ok?”​ត្រូវបាន​អ្នក​និយម​លេង​Tik Tok បាន​យក Cover រាំ​លេង Shears ពាសពេញ​ពិភពលោក​រាប់​លាន​វីដេអូ ដោយ​មិន​នឹកស្មាន​ថា​ បទ​ចម្រៀង​រប​ស់​ប្រទេស​កម្ពុ​ជា​ទទួលបាន​គាំទ្រ​ភ្លូកទឹកភ្លូកដី​បែបនេះ​នោះ​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នាន​នោះដែរ​ លោក ម៉ៅ វុ​ធ​ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​អ្នកលេង​Tik Tok​ទាំងអស់​ជុំវិញ​ពិភព លោក​ដែល​បាន​គាំទ្រ​ពាក្យ​បទ​”are you ok?” ហើយ​យកទៅ​Cover រាំលេង​យ៉ាង​សប្បាយ​រីក​រាយ​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់តែខ្លាំង​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment