ក្រុមហ៊ុន​គ្រួសារ​កក់​ក្តៅ​បំភ្លឺ​ និង​បញ្ជាក់​ពី​គុណភាព​ផលិតផល​ឈុត​ស្ទី​ម​សោ​ណា​ ដើម្បី​បង្កើន​ទំនុក​ចិត្ត​ អតិថិជន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ​៖ ​បន្ទាប់ពី​មាន​បុគ្គល​ម្នាក់​ ដែល​អះអាង​ថា ​ខ្លួន​ជា​គ្រូពេទ្យ​ ដោយ​បាន​ធ្វើការ​បកស្រាយ​អំពី​ផលិតផល​ខោអាវ​កៅស៊ូ​ ដែល​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ផលិតផល​ខោអាវ​ឈុត​ស្ទី​ម​សោ​ណា​របស់​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​ ដែល​ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​ ពេលនេះ​ក្រុមហ៊ុន​បានចេញ​សេចក្តីណែនាំ​ និង​បំភ្លឺ​ដល់​មហាជន​ដោយ​ផ្ទាល់​ដើម្បី​បញ្ជាក់​អំពី​គុណភាព​ផលិតផល​ និង​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​អតិថិជន​របស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​សេចក្តីណែនាំ​និង​បំភ្លឺ​របស់​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​បានលើកឡើង​ថា ​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​ ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​០៥​ផ្លូវ​មហាវិថី​ក្នុង​បុរី​ប៉េង​ហួត​សង្កាត់​ទួល​សង្កែ​២​ខណ្ឌ​ឫស្សីកែវ​រាជធានី​ភ្នំពេញ​សូម​ជម្រាប​ជូន​អតិថិជន និង គ្រប់​បណ្តា​តំណាង​ចែកចាយ​ទាំងអស់​របស់​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​មេត្តា​ជ្រាបថា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កាលពី​ថ្មីៗ​កន្លងទៅនេះ​មាន​បុគ្គល​ម្នាក់​ដែល​អះ អាង​ថា​ខ្លួន​ជា​គ្រូពេទ្យ​បានធ្វើការ​បកស្រាយ​អំពី​ផ លិ​ត​ផល​ខោអាវ​កៅស៊ូ​ដែលមាន​លក្ខណៈ​ស្រដៀង​ទៅនឹង​ផលិតផល​ខោអាវ​ឈុត​ស្ទី​ម​សោ​ណា​របស់​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​ដោយបាន​បកស្រាយ​ថា​កា រ​ប្រើប្រាស់​ខោអាវ​កៅស៊ូ​ពេល​ហាត់ប្រាណ​អាច​ប្រ ឈមមុខ​នឹង​បញ្ហា​សុខភាព​…..​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​សូម​បំភ្លឺ​ថា ​ខោអាវ​ឈុត​ស្ទី​ម​សោ​ណា របស់​ក្រុមហ៊ុន​មិនមែនជា​ប្រភេទ​ខោអាវ​កៅស៊ូ​ធម្មតា​នោះទេ គឺជា​ប្រភេទ​ខោអាវ​សុខភាព​ដោយ​ខាង​ក្រុមហ៊ុន​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​គុណភាព និង​ស្តង់ដារ​របស់​ឈុត​ខោអាវ​ស្ទី​ម​សោ​ណា​យ៉ាង​ហ្មត់ចត់​មុននឹង​ធ្វើការ​ចរាចរ​លក់​លើ​ទី ផ្សារ​អោយ​អតិថិជន​របស់​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​ប្រើប្រាស់​យ៉ាង​មាន​ទំនុកចិត្ត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រុមហ៊ុន​គ្រសារ​កក់ក្តៅ​សូម​ណែនាំ​ថា​គុណ​ស​ម្ប ត្តិ​នៃ​ការ​ស្លៀក​ឈុត​ស្ទី​ម​សោ​ណា​ពេល​កំពុង​ហាត់ ប្រាណ​៖ ជំរុញ​ការ​បែកញើស​បានល្អ ជួយ​បណ្តេញ​ជាតិពុល​ក្នុង​រាងកាយ ជួយ​បង្កើន​ការរំលាយ​ជាតិ​ខ្លាញ់​បានល្អ ជួយ​បង្កើន​ភាពស៊ាំ​ក្នុង​សារពាង្គកាយ ពង្រឹង​ការ​ងើបឡើង​វិញ​នៃ​សាច់ដុំ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណុច​ដែល​បាន​ណែនាំ​ខាងលើនេះ​ខាង​ក្រុមហ៊ុន​លើកទឹកចិត្ត​អោយ​បណ្តា​អតិថិជន​ទាំងអស់​ធ្វើការ​ជាវ​និង​បញ្ជា​ទិញ​ឈុត​ខោអាវ​ស្ទី​ម​សោ​ណា​របស់​ក្រុមហ៊ុន​ដើម្បី​ទទួលបាន​សុខភាព​ល្អ​។​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ​សូម​គ្រប់​អតិថិជន​និង​ប ណ្តា​តំណាង​ចែកចាយ​ជ្រាប​ជា​ព័ត៌មាន​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment