អ្នក​នាង ដេ​ត ម៉ាលី​ណា​ បើក​រថយន្ត​Rolls-Royce បោះពួយ​​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​ខូចខាត​ដំណំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ​៖ ​កាលពី​យប់មិញ​ មាន​ហេតុការណ៍​គ្រោះ​,ថ្នាក់​ចរាច,រណ៍​ដ៏​ភ្ញាក់ផ្អើល ​ដែល​បង្កឡើង​ដោយ​រថយន្ត​ស៊េរី​ទំនើប​Rolls-Royce​ មួយ​គ្រឿង ​បាន​បើក​បោះពួយ​ទៅ​បុក​នឹង​រនាំង​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំ​ណំ​ តែ​សំណាង ល្អ​មិន​បង្ក​ឱ្យ​មាន​អ្នក​រងរបួ,ស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុ,ការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៣ ខែតុលា​ ឆ្នាំ​២០២១​ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ប៊ូ​យ៉ុង​ បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​នោះ ​អ្នក​បើករថយន្ត​ស៊េរី​ទំនើប​ខាងលើ​ បាន​គេច​ខ្លួនបាត់​។​ ប៉ុន្តែ​បើ​តាម​ភិនភាគ​ស្លាក​លេខ​រថយន្ត​ គឺ​ម្ចាស់​រថយន្ត​នេះ ​គឺ​អ្នកនាង ដេ​ត ម៉ាលី​ណា ដែល​ជា​អតីត​ភរិយា​លោក​ឌួង ឆាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការ​ពី​សាក្សី​នៅ​កន្លែង​កើត,ហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ គឺ​នាង ដេ​ត ម៉ាលី​ណា បានកើត​ជ,ម្លោះ​ឈ្លោះប្រកែក​ប្រតាយប្រតប់​គ្នា​ជាមួយ​មិត្ត​ប្រុស​ម្នាក់​ឈ្មោះ គិត សំ​កា ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ហាង​ផឹ,កស៊ី​យីហោ​1967 Muzik and Bistro។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ដដែល​ បាន​បន្តថា​ បន្ទាប់ពី​បាន​ឈ្លោះ​ប្រ​កែក​ប្រតាយប្រតប់​ជាមួយ​បុរស​ខាងលើ​រួចមក​ នៅ​វេលា​ម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រ​ឈ្មោះ គិត សំ​កា ក៏បាន​បើក​រថយន្ត​ម៉ាក​ម៉ាស​សេ​ដេ​ស​G Wag on ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ចេញពី​កន្លែង​ហាង​យីហោ 1967 Muzik and Bistro។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ខាងលើ​បន្តថា ​ក្រោយមក​អ្នកនាង ដេ​ត ម៉ា លី​ណា ក៏បាន​បើក​រថយន្ត​ម៉ាកRolls-Royce​ពណ៌​ស​ពាក់​ស្លាក​លេខ​កម្ពុជា MR.IDOL​នៅ​ក្នុង​សភាព​ស្រ,វឹងស្រា​ជោកជាំ បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ចេញទៅ​ដេញ​តាម​​ មកដល់​ចំណុចកើតហេតុ ​ក៏បាន​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​របាំង​ចែក​ទ្រូងផ្លូវ​ចំពាក់​កណ្តាល​រថយន្ត ​បណ្តាល​អោយ​រង​ការខូចខាត​ផ្នែក​ខាងមុខ​នៃ​រថយន្ត​យ៉ាង​ខ្លាំង និង​បណ្តាល​អោយ​បាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ក្រោយពេល​កើតហេតុ​ប៉ុន្មាន​ម៉ោង​ គេ​ឃើញ​លោក ឌួង ឆាយ ដែលជា​អតីត​ស្វាមី​បានបង្ហោះ​សារ​រៀបរាប់​ថា ​“ ​អ្នកជា​ម្តាយកូនៗ​របស់​យើងខ្ញុំ​សង្ឃឹមថា​អ្នក​នឹង​មិន​មាន​គ្រោះ,ថ្នាក់​អ្វី​កើតឡើង​ចុះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ​បច្ចុប្បន្ន​រថយន្ត​ ត្រូវបាន​សមត្ថ,កិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បា,ប់​៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment