ភ្នំពេញ ៖ កញ្ញា តេង ដាណា ហៅអាម៉ី បានសម្រេចចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងគោលបំណងដើម្បីជួយដល់មូលនិធិមនុស្សធម៌ ដែលជាមូលនិធិជួយដល់សង្គមជាតិ ជួយដល់ជនក្រីក្រពិតប្រាកដនៅតាមតំបន់នានានាក្នុងប្រទេសកម្ពុជា។
មូលនិធិមនុស្សធម៌.ម១៩៨នេះគឺមានគោលដៅសំខាន់ដើម្បីជួយដល់,ជនក្រីក្រ ចាស់ជរា ជនពិការ កុមារកំព្រា ជាដើម។ នេះបើតាមការបញ្ជាក់ ឲ្យដឹងពីសំណាក់កញ្ញា តេង ដាណា។
កញ្ញា តេង ដាណា បាននិយាយថា នាងខ្ញុំសូមអំពាវនាវបងប្អូនទាំងអស់ចូលរួមចំណែកជួយជាថវិការដល់មូលនិធិសប្បុរសធម៌(ម១៩៨)ផងដើម្បី អោយមូលនិធិនេះបានថវិកាជួយទៅដល់ប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយជាបន្ទាន់កាន់តែច្រើន។
លោក វណ្ណធី សុមុនី បានថ្លែងថា ក្នុងនាមលោកជាប្រធានមូលនិធិពិតជាមានចិត្តសប្បាយរីករាយដែ លបានប្អូនស្រី តេង ដាណា និងប្អូនស្រី អាជី បានចូលរួមបរិច្ចាគថវិកាចូលរួមចំណែកជាមួយមូលនិធិរបស់លោក។
នេះគឺជាទឹកចិត្តមនុស្សធម៌ដែលមិ នអាចកាត់ថ្លៃបានរបស់ប្អូនស្រីទាំងពីរដែលបាន ចូលរួមចំណែកជួយសង្គមតាមរយៈមូលនិធិរបស់លោក ដែលកំពុងត្រូវការជំនួយសប្បុរសធម៌ក្នុងគោលបំណងចុះទៅជួយដល់ជនក្រីក្រពិត ប្រាកដ។
លោក បន្តថា មូលនិធិរបស់យើងមិនប្រកាន់និន្នាការគណបក្សនយោបាយណាឡើយគឺអោយតែដឹងថា ពួកគាត់លំបាកហើយទាក់ទងមកមូលនិធិលោកគឺលោកតែងតែកៀរគរសប្បុរសជនចុះទៅជួយជានិច្ចមិនដែលខានឡើយ៕