ភ្នំពេញ ៖ តារាសម្តែងលោក អ៊ឹម ជីវ៉ា បានបង្ហាញអារម្មណ៍រំភើបខ្លាំងស្ទើរស្រក់ទឹកភ្នែក ពេលទទួលបា នកាដូរខ្សែដៃពេជ្រតម្លៃជាង៤ពាន់ដុល្លារពីម្ចាស់ ហាងពេជ្រCSNJ។
លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថា ថ្ងៃនេះរំភើបណាស់ បានទទួលការដូខ្សែដៃពេជ្រពីបងប្រុសជិនសំណាង និងភរិយាម្ចាស់ហាងពេជ្រ CSNJដែលមានតម្លៃជាង៤០០០ដុល្លារ។ លោកថា ខ្ញុំមិនដឹងមានពាក្យអ្វីអរគុណបងប្រុសទេ ព្រោះនេះជាការដូលើកទី២សម្រាប់ខ្ញុំដែលបងប្រុសការដូអោយប្អូន។
តារាសម្តែងរូបសង្ហាលោក អ៊ឹម ជីវ៉ា បន្តថា គិតទៅសរុបទាំងចិញ្ចៀននិងខ្សែដៃពេជ្រគឺមានតម្លៃជាង ១ម៉ឺនដុល្លារទៅហើយសូមថ្លែងអំណរគុណទឹកចិត្តដ៏ធំធេងរបស់បងប្រុសនិងភរិយា ដែលបានអោយប្អូន។ ខ្ញុំក៏មិននឹកស្មានទទួលបានការដូដ៏មានតម្លៃបែបនេះឡើយ ហើយក៏មិនដែលរំពឹងទុកសូម្បីតែបន្តិចថាចង់បានអ្វីមួយពីអ្នកណាទេតែបងប្រុស ជិន សំណាង និងបងស្រីពិតជាSurpriseដល់ខ្ញុំ។
លោក អ៊ឹម ជីវ៉ា បន្ថែមទៀតថា ខ្ញុំមិនដែលនឹកស្មានដល់ពេលខ្លះខ្ញុំគិតថាយល់សប្ដិផងតែក្តិចខ្លួនឯងហើយនិយាយថា អូ វាជាការពិតតើខ្ញុំពិតជាសប្បាយណាស់។ សូមគោរពជូនពរបងដល់ប្រុស ជិន សំ ណាង និងភរិយា មានសុខភាពល្អរឹងមាំ ជោគជ័យគ្រប់កិច្ចការងារ៕