ភ្នំពេញ ៖ តារាហ្វេសប៊ុកដ៏ល្បីឈ្មោះអ្នកនាង ចោម ខ្វាន់ និងស្វាមីលោក ឆែម ជីវ័ន្ត កាលពីថ្មីៗនេះទទួលបាននូវលិខិតថ្លែងអំណរគុណពីឯកឧត្តមឧត្ដមសេនីយ៍ឯក រ័ត្នស្រ៊ាង មេបញ្ជាការកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ។
ដោយយោងលើកិច្ចការងារមនុស្សធម៌ និងសប្បុរសធម៌ ដោយអ្នកនាង ចោម ខ្វាននិងស្វាមីបានឧបត្ថម្ភរថយន្តស៊ឺរ៉ែនមួយទៅដល់មូលដ្ឋានខណ្ឌជ្រោយចង្វារសម្រាប់ជាមធ្យោបាយក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់រាជធានីភ្នំពេញ។
ជាការកត់សម្គាល់នេះមិនមែនលើកទី១នោះទេសម្រាប់កិច្ចការងារមនុស្សធម៌របស់ថៅកែហាងពេជ្រដ៏ល្បី ឈ្មោះ យីហោ ចំរើនសុវត្ថិភាពនិងជាម្ចាស់ក្រុមហ៊ុនលក់ផលិតផលថែរក្សាសម្រស់ដ៏ល្បី ចោម ខ្វា ន់ ស៊ីអឹម បានធ្វើកន្លងមកជាច្រើនក្នុងសង្គម។
សូមបញ្ជាក់ថា ទាំងនេះសបញ្ជាក់អោយឃើញថា គូស្វាមីមួយគូនេះមិនត្រឹមតែជោគជ័យលោកមុខជំនួញប៉ុណ្ណោះទេថែមទាំងទទួលបានការគាំទ្រនិងលើកសរសើរលើសកម្មក្នុងការងារមនុស្សធម៌ជួយសង្គមផងដែរ៕