លោក ចា រិទ្ធី រំភើបចិត្ត​ខ្លាំង​ ពេល​កូន​ទាំងពីរ​រៀន​ចប់​ប្រកបដោយ​ថ្នាក់ខ្ពស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្ដែង​ជើងចាស់ និង​ជា​អ្នកដឹកនាំ​ផលិតកម្ម​ទូរទស្សន៍​លោក ចា រិទ្ធី បានបង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង​នៅលើ​បណ្ដាញ​សង្គម បន្ទាប់ពី​កូនស្រី​ពៅ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ក្រៅ​ប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​កូនស្រី​ពៅ តារា​សម្ដែង​ដែល​និយម​ដើរតួ​ជា​អ្នកមាន​លុយ និង​ឧកញ៉ា​លោក ចា រិ​ទ្ធ ក៏ត្រូវ​បាន​គេ​ដឹងថា មានកូន​ប្រុស​ច្បង​ម្នាក់ទៀត​បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​ទំ​នំ​នាក់​ទំនង​អ​ន្រជាតិ​នៅ​សាលា DEAKIN នៅ​ប្រទេស​អូស្ត្រាលី​ផងដែរ ។ ការណ៍​នេះ​បានធ្វើឱ្យ​លោក​រំភើប​រីករាយ និង​មាន​មោទកភាព​ជាខ្លាំង ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ចា រិទ្ធី បានបញ្ជាក់​ឱ្យ តារា​ញូ​ស៍ ដឹង​តាមរយៈ​សំណេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​យ៉ាង​ដូច្នេះ​ថា​៖ «​កូន​ទាំងពីរ​ពិតជា​ធ្វើឱ្យ​ប៉ា​មាន​មោទនភាព​មិន​កោតសរសើរ​មិនបាន​… កូនប្រុស​ច្បង​គេ​បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត ផ្នែក​ទំនាក់ទំនង​អន្តរជាតិ នៅ​សកល​វិទ្យាល័យ DEAKIN នៅ​ប្រទេស​អូស្ត្រាលី ចំណែក​កូនស្រី​ពៅ​របស់ខ្ញុំ​វិញ គេ​ទើបតែ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច នៅ​សាកលវិទ្យាល័យ​អាមេរិកាំង AUPP ប៉ា​សូម​ជូនពរ​កូន​ទាំងពីរ​អោយ​ជោគជ័យ​ក្នុង​ជីវិត​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​រំលឹកថា លោក ចា រិទ្ធី គឺជា​អតីត​តារា​សម្ដែង​ជំនាន់​អ្នកនាង អម្ពរ ទេវី និង​បាន​វិវឌ្ឍន៍​ខ្លួន​ទៅជា​អ្នកដឹកនាំ និង​ផលិតកម្ម​ទូរទស្សន៍​ដែល​បាន​បណ្ដុះបណ្ដាល​សិល្បៈករ​ជំនាន់​ក្រោយ​ជាច្រើន​ជំនាន់ ។ ក្រៅពី​អាជីព​សិល្បៈ លោក ចា រិទ្ធី មានមុខ​ជំនួញ​ផ្សេងៗ​មួយចំនួន​ក្នុង​ដៃ រួមទាំង​របរ​បើក​ផ្ទះសំណាក់​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ឈុត​ឆាក​ដែល​លោក ចា រិ​ទ្ធ និយម​ដើរតួ និង​ដើរតួ​បាន​សក្ដិសម​បំផុត​នោះ គឺ​ឈុត​ឆាក​ឬ​សាច់រឿង​ដែលជា​អ្នកមាន​លុយ និង​ឧកញ៉ា​ជាដើម៕ ប្រភព ៖ តារាញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment