ប្រិយមិត្ត បានជ្រាបរួចមកហើយថា ការធ្វើកោសល្យវិច័យលើកទីពីរចំពោះសាកស.ពរបស់តារាសម្ដែងថៃ Nida “Tangmo” Patcharavirapong ត្រូវបានធ្វើឡើងកាលពី កាលពីពេលថ្មីៗ ដោយវិទ្យាស្ថាន Central Institute of Forensic Science នៅមន្ទីរពេទ្យ Thammasat University ក្នុងទីក្រុងបាងកក។
នៅក្នុងសន្និសីទសារព័ត៌មានមួយ គណៈកម្មាធិការត្រួតពិនិត្យរបស់អ្នកជំនាញផ្នែកកោសល្យវិច័យ បានប្រកាសពីការបញ្ជាក់បឋមរបស់ពួកគេអំពីការធ្វើកោសល្យវិច័យបន្ថែម។ ខាងក្រោមនេះជាចំណុចសំខាន់ៗ ដែលត្រូវបានគេយកមកបង្ហាញ…
ធ្មេញ ៖ មិនខូចទេ។ លលាដ៍ក្បាល ៖ មិនខូចទេ។ របួសជើង ៖ នៅតែមិនអាចកំណត់ថាតើវាបង្កឡើងដោយស្លាបចក្រ ភ្នែក ៖ ដូចគ្នា អត់មានហូរឈាមទេ។ ក ៖ ធម្មតា មិនមានស្លាកស្នាមពីការថប់ដង្ហើម ឬថប់ដង្ហើម។ ប្លោកនោម ៖ មិនមានទឹកនោមទេ រលួយរួចហើយ។ ខួរក្បាល ៖ រង់ចាំការពិនិត្យបន្ថែមពីលទ្ធផលមន្ទីរពិសោធន៍។
ការធ្វើកោសលវិច័យលើកទី២នេះ ធ្វើឡើង ក្រោយពីម្តាយរបស់តារាសម្ដែង Panida Sirayootyotin បានស្នើសុំឱ្យមានការកោសល្យវិច័យឡើងវិញ ដើម្បីបញ្ជាក់ពីមូលហេតុនៃការស្លា.ប់របស់កូនស្រីគាត់ និងដើម្បីបំបាត់មន្ទិលសង្ស័យជុំវិញការស៊ើបអង្កេតដ៏ល្បីនេះ។
Tangmo បានលង់ទឹកស្លា.ប់នៅក្នុងទន្លេ Chao Phraya ក្នុងខេត្ត Nonthaburi ភាគខាងជើងនៃទីក្រុងបាងកក កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីត្រូវបានគេចោទប្រកាន់ថា បានធ្លាក់ពីលើទូកល្បឿនលឿន ខណៈកំពុងជិះជាមួយមនុស្ស៥នាក់ផ្សេងទៀត។
ជុំវិញរឿងនេះ កន្លងមក មានការទម្លាយវីដេអូជាច្រើនពាក់ព័ន្ធនឹងTangmo។ ដោយឡែកថ្មីៗនេះ ស្រាប់តែលេចធ្លាយវីដេអូ ថ្មីមួយទៀត ដោយឃើញពេលធ្លាក់រួច Tangmoប្រឹងហែលខ្វៃៗមកខាងដែរ ប៉ុន្តែអកុសល ជិតដល់ហើយបែរជា លិចបាត់ទៅវិញ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖