លោកអ្នក បានជ្រាបរួចមកហើយថា លោកឌួង ឆាយ បានលែងលះជាផ្លូវការជាមួយអ្នកនាង ដេត ម៉ាលីណា កាលពីអំឡុងចុងឆ្នាំ២០២០ ដោយបន្សល់ទុកនូវកូនប្រុសស្រីចំនួន៣នាក់ កំពុងរស់នៅក្រោមការមើលថែរបស់អតីតភរិយានោះ។
ក្រោយពីប្រកាសលែងលះជាមួយភរិយាដាច់ស្រេច កាលពីអំឡុងចុងឆ្នាំ២០២០ លោកបានរក្សាខ្លួនឲ្យនៅទំនេរជាច្រើនឆ្នាំហើយដែរ តែពេលនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយដឹងថា លោក បានភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់។
លោក ឌួង ឆាយ និងគ្រួសារ បានបង្ហាញវត្តមានជាមួយនឹងក្រុមគ្រួសារខាងស្រី ក្នុងពិធីភ្ជាប់ពាក្យ ឬ ពិធីពិសាស្លាដក់កន្សែង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ។ ចំពោះកូនក្រមុំ មានឈ្មោះ ហ៊ ម៉ីលី ត្រូវជាសាច់ញាតិខាងប្អូនថ្លៃរបស់លោកតែម្ដង។
ទោះជាយ៉ាងណា សម្រាប់នៅលើគណនីហ្វេសប៊ុក លោក ឌួងឆាយ រហូតដល់រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ មិនទាន់ឃើញមានបង្ហោះសារ ក៏ដូចជារូបភាពផ្សេងៗ ក្នុងពិធីភ្ជាប់ពាក្យនោះនៅឡើយទេ។ តែនេះជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកគាំទ្រ៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖