ច្បាស់ហើយ! ផ្អើល​ថា លោកគ្រូ ព្រហ្ម ម៉ាញ ទទួល​មរភាព ពេល​នេះ លោក​អ៊ឹម ជីវ៉ា បញ្ជាក់​ច្បាស់ៗ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​យប់​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ មហាជន​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយពី​ទទួល​ដំណឹង​ថា សិល្បករ​ផ្នែក​អា​យ៉ៃ​ជើងចាស់​លោកគ្រូ ព្រហ្ម ម៉ាញ បាន​ដួល​សន្លប់​ស្ដូកស្ដឹង​ដោយសារ​ជំងឺលើសឈាម ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា​រហូត​មក​ដល់​ពេល​នេះ ស្ថានភាព​សុខភាព​របស់​លោក​គ្រូ បាន​ប្រសើរ​ខ្លះ​ហើយ ដោយ​អាច​ហូបបាយ​បាន ងើប​បាន តែ​ នៅ​វិលមុខ មិនទាន់​អាច​ដើរ​បាន​នៅឡើយ​ទេ។ នេះ បើតាម​ការ​បញ្ជាក់​របស់​អ្នកនាង កា ឆាយ និង នាយ ព្រែក កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រោយពី​មានការ​បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​លោកគ្រូ បាន​ប្រសើរ​នោះ ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២ មានការ​ចែករំលែក​តៗ​គ្នា​លោកគ្រូ បាន​លោក​ចាក​លោក​នេះហើយ ជាហេតុ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​។ បន្តិចក្រោយមក ផុស​នោះ ត្រូវ​បាន​លុបចោល​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក​លោក អ៊ឹម ជីវ៉ា តាមរយៈ​ផេ​ក សិល្បករ​កម្ពុជា បាន​បញ្ជាក់​នៅ​មុន​នេះ​បន្តិច​ថា «​តារាចំរៀង​អា​យ៉ៃ លោកគ្រូ ព្រហ្ម ម៉ាញ មិនបាន​ស្លា​.​ប់ ដូច​ពាក្យ​ចចាមអារ៉ាម​ឡើយ គឺ​គាត់ កំពុង​សម្រាក​ព្យាបាល​ជំងឺលើសឈាម​ធម្មតា​! នៅ​មន្ទី​ពេទ្យ​ក្បែ​ស្ពាន​អាកាស​ពេទ្យ​លោកសង្ឃ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់​ទៀត​ថា «​ពេល​នេះ​សុខភាព​ភាព​គាត់​បាន​ធូរ​ស្រាល​មួយ​កម្រិត​ហើយ គាត់​អាច​និយាយ​បាន សូម​បងប្អូន​កុំ​ជឿ​ព័ត៌មាន​ចចាមអារ៉ាម​អី ។ ដោយ​ក្តី​គោរពៈ អ៊ឹម ជីវ៉ា​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment