ស្របពេល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ អ្នកតាមដាន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ចំពោះដំណឹងភ្ជាប់ពាក្យរបស់លោក ឌួង ឆាយនោះ, វីដេអូ ចាស់នៅលើទីកតុករបស់អ្នកនាង ដេត ម៉ាលីណា បានអណ្ដែតលើឲ្យគេឃើញ បង្កការចាប់អារម្មណ៍ផងដែរ។
វីដេអូ ជារូបសន្លឹករបស់ខ្លួន អមដោយបទចម្រៀង រៀបរាប់ពីការអរគុណដល់បុរសម្នាក់ ដែលតែងតែនៅក្បែរខ្លួននោះ, អ្នកនាង ដេត ម៉ាលីណា បានបង្ហោះ តាំងពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២មកម៉្លេះ។
Captionនៃការបង្ហោះនេះ អ្នកនាង ដេត ម៉ាលីណា បានរៀបរាប់យ៉ាងកម្សត់ថា «កំហុសដ៏ធំបំផុតរបស់ខ្ញុំ គឺការគិតថា អ្នកដទៃស្មោះត្រង់នឹងខ្ញុំ ដូចដែលខ្ញុំស្មោះត្រង់ជាមួយគេ មិនមែនមិនចង់និយាយច្រើនទេ ប៉ុន្តែពេលខ្លះក៏ហត់នឿយដែរ»។
តាមរយៈវីដេអូ និងសារនេះ អ្នកគាំទ្រ ដែលទើបនឹងឃើញ បានធ្វើការបញ្ចេញមតិ និងខំមិនលើកទឹកចិត្តនៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ថា «ស្អាតណាស់ប្អូន, បាទសម្រាកគិតទៅ, ស៊ូៗបង, Strongly Woman, បងស្រីសេដទៀត»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖