ច្បាស់​ការ​ហើយ! ​អនាគត​ភរិយា​ លោក ឌួង ឆាយ​ ជា​កូន​អធិការ​រង​ស្រុក​បាទី និង​ជា​ចៅ​ស្រី​ឧកញ៉ា…​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​រក្សា​ខ្លួន​ឲ្យ​នៅ​ទំនេរ​អស់​រយៈពេល​ជាង១ឆ្នាំ​នោះ, លោក​ ឌួង ឆាយ ​បាន​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ ឬ​ពិធី​ពិសា​ស្លាដក់​កន្សែង ជាមួយ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ភ្ជាប់​ពាក្យ​របស់​លោក​ឌួង ឆាយ បានធ្វើ​ឲ្យ​មហាជន ពិសេស អ្នកគាំទ្រ មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ហើយ​បាន​បង្ហាញ​អារម្មណ៍​រំភើប​ជំនួស​លោក ព្រមទាំង​ចូលរួម​អបអរសាទរ​ព្រោងព្រាត​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​ការចាប់អារម្មណ៍​ចំពោះ​ពិធី​ភ្ជាប់​ពាក្យ​របស់​លោក ឌួង ឆាយ​នោះ, អ្នកគាំទ្រ​ជាច្រើន ក៏បាន​ចាប់អារម្មណ៍​ទៅលើ​រូប​សម្រស់​របស់​អនាគត​ឧត្ដម​ភរិយា​របស់​លោក ​ឌួង ឆាយ ផង​ដែរ ក្នុង​នោះ​ពួកគេ​ចង់​ដឹង​ថា តើ​នារី​ដ៏​ស្រស់​ស្អាត​រូប​នេះ ជា​អ្នកណា មានមុខ​របរ​អ្វី ជា​កូនចៅ អ្នកណា មាន​អាយុ​ប៉ុន្មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មានការ​ចង់ដឹង​បែបនេះ មាន​ប្រភព​មួយចំនួន បាន​ទម្លាយ​ថា អនាគត​ភរិយា​លោក ឌួង ឆាយ ដែលមាន​ឈ្មោះ ហ៊ ម៉ី​លី ឆ្នាំនេះ ទើបតែ​មាន​វ័យ​១៨​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ត្រូវជា​សាច់ញាតិ​ខាង​ប្អូនថ្លៃ​របស់លោក​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ ប្រភព​ច្បាស់ការ​មួយទៀត បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២២ ថា អនាគត​ឧ​ត្ត​ម​ភរិយា​របស់លោក ឌួង ឆាយ ជា​ម្ចាស់​ហាង​លក់​មាស​ពេជ្រ និង​កា​រាស​សាំង​នៅ​ផ្រសា​ចំបក់​ខេត្ដ​តាកែវ ហើយក៏​ជា​កូនលោក​អធិការ​រង​ស្រុក​បាទី និង​ជា​ចៅស្រី​របស់​លោក​ឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹម​លុន និង​ឧកញ៉ា ឃី គឹម​លាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២២ លោក ឌួង ឆាយ បង្ហោះ​រូបថត​១​សន្លឹក​ក្នុង​ពិធី​ភ្ជាប់ពាក្យ​របស់ខ្លួន ហើយ​អរគុណ​ដល់​ឪពុកម្ដាយ​សងខាង និង​សរសើរ​ដល់​អនាគត​ភរិយា​ថា «​កូនប្រុស​ស្រលាញ់​ច្បាស់លាស់ គឺ​ហ៊ាន​ចូល​ចែចូវ​តាម​ចាស់ទុំ​គោរព​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​យើង ប្រារព្ធ​ពិធី​ពិសា​ស្លា​ដក់​នឹង​កន្សែង​។ សូម​គោរព​អរគុណ​ដល់​អ្នក​ម្តាយ ដែល​បាន​ណែនាំ​នារី​ខ្មែរ​ដ៏​ល្អ​ម្នាក់ មាន​ពូជពង្សវង្សត្រកូល​ល្អ​ដល់​កូន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​អរគុណ​អនាគត​លោក​ឪពុក​ក្មេក និង​អ្នក​ម្តាយ​ក្មេក ដែល​បាន​ផ្តល់ឱកាស​អនុញ្ញាត​ព្រមព្រៀង​ឲ្យ​កូន​ទាំងពីរ​ស្រលាញ់​គ្នា​ និង​បាន​ប្រារព្ធ​ធ្វើ​ពិធី​នេះ​ឡើង​។ សូម​អរគុណ​ដល់​អនាគត​ឧ​ត្ត​ម​ភរិយា ដែល​អូន​ព្រម​ស្រលាញ់​ជ្រើសរើស​ទទួលយក​បង​ធ្វើជា​គូជីវិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស​គឺ​ក្នុង​ថ្ងៃ ​ដែល​ជីវិត​បង​ឋិត​នៅក្នុង​ភាព​ងងឹត​បាត់បង់​អ្វីៗ​គ្រប់យ៉ាង ជួប​ទុក្ខលំបាក​វេទនា​ជាទីបំផុត អូន​បាន​ចូល​មកជួយ​បំពេញ​អត្ថន័យ​ជីវិត​បង អូន​តែងតែ​ឈរ​កៀក​នៅក្បែរ​ជួយផ្តល់​កម្លាំង​ចិត្ត និង​មិនដែល​ហា​ស្តីបន្ទោស​ដាក់​បង​សូម្បី​តែមួយ​ម៉ាត់​ចំពោះ​នូវ​រាល់​កំហុសឆ្គង​ដែល​បង​តែងមាន​រហូតមក អូន​ព្រម​ទទួលយក​ភាព​ខ្វះខាត​ដោយ​ការជួយ​បំពេញបន្ថែម អូន​ព្រម​ទទួលយក​នូវ​រាល់​អតីតកាល​មិនល្អរ​បស់បង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ ​គឺ​អូន​អាណិត​ស្រលាញ់​ដល់​កូនៗ​ទាំង​៣ របស់​បង​ខ្លាំង​ណាស់​។ បង​សូម​សន្យា​ថា ​នឹង​តបស្នង​ការស្រលាញ់​ដ៏​ស្មោះស្ម័គ្រ​របស់​អូន​មួយ​នេះ និង​ជួយ​មើលថែរក្សា​ផ្តល់​ភាពកក់ក្តៅ​ជូន​អូន ដូចដែល​លោក​ឪពុក​អ្នក​ម្តាយ​អូន​ធ្លាប់​បាន​ថ្នាក់ថ្នម​មើលថែ​ឲ្យ​បានល្អ​ជាទីបំផុត ផ្តល់​កម្លាំងចិត្ត​ជូន​អូន​និង​កសាង​សុភមង្គល​ជាមួយគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​អរគុណ​ពូ​មីង​បងប្អូន​ទាំង​អស់​គ្នា​ចំពោះ​ការ​អាណិត​ស្រលាញ់​រាប់អាន និង​អបអរសាទរ​ជូនពរ​។ សូមទោស​ពូ​មីង​បងប្អូន​មិត្ត​ភ័​ក្ត​ជិត​ឆ្ងាយ​ដែល​ខ្ញុំបាទ​មិនបាន​អញ្ជើញ​ដោយសារតែ​ធ្វើ​លក្ខណៈ​គ្រួសារ​តែ 10 តុ​ហើយ​នៅ​ឆ្ងាយ ខ្លាច​រំខាន​លំបាក រង់ចាំ​ពេលវេលា​ចូល​រោងការ​តែម្តង​ណា​បាទ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment