ស្អាត​ជាង​១៨​ឆ្នាំ? ក្រោយ​លោក ឌួង ឆាយ ភ្ជាប់​ពាក្យ អ្នកនាង ដេត ម៉ាលីណា ចង់​នៅ​Single៥ឆ្នាំទៀត ស្រាប់តែ​មាន​អ្នក​ខ្លះ​ដាស់តឿន​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​មួយ​ចំនួន បាន​ជ្រាប​រួច​មក​ហើយ​ថា អ្នកនាង ដេត ម៉ាលីណា បាន​ប្រកាស​លែងលះ​ជាមួយលោកឌួង ឆាយ ជាផ្លូវការ បង្កឲ្យមានការ​ភ្ញាក់ផ្អើល កាលពី​​​អំឡុងខែ​ធ្នូ ឆ្នាំ២០២០កន្លងទៅ។ ចំណង​ស្នេហ៍ពួកគេ មុន​លែងលះ បន្សល់ទុកកូន៣នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនប្រុស​ស្រី​ទាំង​៣​នាក់​ ដោយ​បច្ចុប្បន្ន កំពុង​រស់នៅ​ជាមួយ​អ្នកនាង ដេ​ត ម៉ាលី​ណា ដោយ​កូន​ទី ១.​ឈ្មោះ ឌួង គីម​វិសាល ហៅ​ឌុប មាន​បញ្ហា​ភ្នែក​មិនទាន់​មើលឃើញ​ច្បាស់​នៅឡើយ​, កូនប្រុស​ទី​២​ឈ្មោះ ឌួង ម៉ា​ណា​វីត និង​កូនស្រី​ពៅ ឈ្មោះ ឌួង រា​ជនី​គុជ ហៅ អូន​ភើ​ល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូត​មក​ដល់​ពេលនេះ អ្នកនាង ដេត ម៉ាលីណា បាន​រស់នៅ​ជា​ស្ត្រីមេម៉ាយ ឬអាចហៅថា​ជាអ្នកម្ដាយSingle អស់​រយៈពេល​ជាង១ឆ្នាំ​ហើយ ដោយ​មិនទាន់​ប្រកាស​ថាបានរកឃើញម្ចាស់​បេះដូង​នៅ​ឡើយ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាង អ្នក​នាង​ធ្លាប់​បញ្ជាក់​ពី​ជម្រើស​ល្អ​បំផុត​ក្នុង​ការ​រស់នៅ​Singleថា «​មនុស្ស​ស្រី​អាច​ទ្រាំ​នឹង​ការ​លំបាក​បាន ប៉ុន្តែ​នាង​មិន​អាច​ទ្រាំ​ស្លៀក​ខោអាវ​ដដែលៗ​បានទេ រើស​រើស​មនុស្ស​ត្រឹមត្រូវ​មួយ​ជីវិត​អ្នក​នឹង​ក្លាយ​ជា​ព្រះ​នាង Single the best»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក លោក​ឌួង ឆាយ ដែលជា​អតីត​ស្វាមី​របស់​អ្នកនាង​នោះ បាន​រកឃើញ​ម្ចាស់​បេះដូង​ហើយ ដោយបាន​ធ្វើ​ពិធី​ភ្ជាប់ពាក្យ កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២ កន្លងទៅនេះ​។ ក្រោយពី​អតីត​ស្វាមី ភ្ជាប់ពាក្យ អ្នកនាង ដេ​ត ម៉ាលី​ណា នៅតែ​រក្សា​ជំហរ​ចង់​នៅ​Single​ដដែល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ អ្នកនាង បានកំណត់​រយៈពេល​ចង់​នៅ​Single​ដូច្នេះ​ថា «​ចង់ឃើញ​៥​ឆ្នាំ​ខាងមុខ មាន​អនាគត​ល្អប្រសើរ​…………….​គឺ​ចង់​នៅ​single​ដដែល​ហើយ​មាន​ពេលវេលា​ស្នាមញញឹម​ជាមួយ​កូនៗ និង​គ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់​ជុំវិញខ្លួន​ខ្ញុំ Team Black Team single»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ឃើញបែបនេះ អ្នកគាំទ្រ​មួយចំនួន បានផ្ដល់​យោបល់ និង​ដាស់តឿន​ថា «​មាន​សម្រស់ មានមុខ​របរ មាន​លុយ​ចាយ​ពេញដៃ មាន​កូន​នៅ​ជិត អត់​ប្តី​គ្មាន​បញ្ហា ប៉ុណ្ណឹង​ក្តី​សុខ​ហើយ​អូន​ រក​ណា​បាន ដើម្បី​អូន​ភី​ល​មិន​យក​ប្តី​ទេ អាណិត​កូន​អូន មានតែ​ស្រីៗ​ទេ​ ទើប​យល់​អារម្មណ៍​នេះ​មែន​ទេ​អូន សម្រាប់​អូន​ហ៊ាន​ តែ​បើក​ចិត្ត​គឺ​មកហើយ ប៉ុន្តែ​អូន​មានកូន​ស្រី អូន​នៅ​គិត​ចំណុច​នឹង​ខ្លាច​ជាង​សេចក្តីសុខ​ផ្ទាល់ខ្លួន ស៊ូ​ស៊ូ​ស៊ូ​អូន​, បើ​យក​គ្រួសារ​ក្រោយ​នឹង​រើស​អោយ​សម​នឹង​ខ្លួនឯង​ផង ព្រោះ​យើង​នឹង​ស្អាត​ដាច់​ជាង​18 ទៀត​…»៕​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ លោក​ ឌួង ឆាយ ​បាន​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ ឬ​ពិធី​ពិសា​ស្លាដក់​កន្សែង ជាមួយ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់។ នារី​ ដ៏​ស្រស់​ស្អាត​រូប​នេះ ​ឈ្មោះ ហ៊ ម៉ី​លី ឆ្នាំនេះ ទើបតែ​មាន​វ័យ​១៨​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ត្រូវជា​សាច់ញាតិ​ខាង​ប្អូនថ្លៃ​របស់លោក​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ, អនាគត​ឧ​ត្ត​ម​ភរិយា​របស់លោក ឌួង ឆាយ ជា​ម្ចាស់​ហាង​លក់​មាស​ពេជ្រ និង​កា​រាស​សាំង​នៅ​ផ្រសា​ចំបក់​ខេត្ដ​តាកែវ ហើយក៏​ជា​កូនលោក​អធិការ​រង​ស្រុក​បាទី និង​ជា​ចៅស្រី​របស់​លោក​ឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹម​លុន និង​ឧកញ៉ា ឃី គឹម​លាង៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment