គេនៅចាំបានថា កាលពីអំឡុង លោក ឌួង ឆាយ បួសជាព្រះសង្ឃ បានរយៈពេលប្រហែល១ខែនោះ មានមិត្តភក្ដិរបស់លោកម្នាក់ តែងតែយកអាសា ថែមទាំងស្បថ សច្ចាមិនបោះបង់ចោលលោកនោះឡើយ រហូតដល់លោក ឌួង ឆាយ លាកចាកសិក្ខាបទ មហាជន ក៏មានការចាប់អារម្មណ៍ទៅលើមិត្តភក្ដិរបស់លោកម្នាក់នោះតែម្ដង។
មិត្តភក្ដិរបស់លោក ឌួង ឆាយ ប្រើប្រាស់គណនីហ្វេសប៊ុក«Sar Phannit» បាន បង្ហាញការប្ដេជ្ញាចិត្តកាលពីពេលនោះ ដូច្នេះថា «ខ្ញុំសូមស្បថស្បែ និងសូមសច្ចាថា ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ទោះបីជាត្រូវហែលឆ្លងកាត់ព្យុះភ្លៀងលំបាកខ្លាំងជាងនេះ ១០០០ ឬ ១០០០០ ដងក៏ខ្ញុំបាទ នឹងមិនបោះបង់ចាកចោលព្រះអង្គឡើយ
ការគោរពស្រលាញ់របស់ខ្ញុំ ដែលតែងតែមានចំពោះព្រះអង្គចាប់តាំងតែពីថ្ងៃដំបូងគឺបន្តនៅជារៀងរហូតលុះដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ។” «អ្នកអាចបាត់បង់អ្វីៗគ្រប់យ៉ាង ប៉ុន្តែមិនអាចបាត់បង់សេចក្ដីសង្ឃឹម សេចក្តីស្រលាញ់ នឹងសេចក្តីល្អនោះទេ» |•WE’RE ALL BORN TO LOVE NOT TO HATE•|។
ដោយឡែក ពេលលោក ឌួង ឆាយ ត្រូវអ្នកម្ដាយណែនាំឲ្យស្គាល់នារីល្អម្នាក់ ហើយធ្វើពិធីភ្ជាប់ពាក្យ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ មិត្តភក្ដិដ៏ល្អរបស់លោកខាងលើនេះ ក៏បានបង្ហាញវត្តមានចូលរួមផងដែរ។
ក្រោយពីចូលរួមរួចមក នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ លោក បានពោលពាក្យថា «”សូមគោរពជូនចំពោះបុរសល្អក្នុងដួងចិត្ត ដែលខ្ញុំតែងតែគោរពស្រលាញ់ស្មើជីវិតរហូតមក ពេលនេះខ្ញុំមានឱកាសអាចបានមើលឃើញស្នាមញញឹមដ៏កក់ក្តៅនិងមានក្តីសុខចេញពីចិត្តរបស់ហ៊ា
ស្នាមរបួសដំបៅក៏រាបនឹងផ្សះជាទៅវិញ កម្លាំងចិត្តដែលធ្លាប់តែបាត់បង់ទៅអស់ក៏ប្រែត្រលប់មកជាលើសច្រើនជាងពីមុន ទឹកមុខដែលធ្លាប់តែស្រពោនក្រៀមក្រំក៏ប្រែក្លាយទៅជាស្នាមញញឹមដ៏ស្រស់បំព្រង ជីវិតដែលធ្លាប់ឆ្លងកាត់ភាពងងឹតមានចន្លោះខ្វះខាត
ប៉ុន្តែពេលនេះក៏អាចទទួលបាននារីដ៏ល្អប្រពៃម្នាក់ចូលមកជួយបំភ្លឺបំពេញបន្ថែមអត្ថន័យជីវិតនិងធ្វើជាគូរជីវិត ខ្ញុំសូមគោរពជូនពរសូមឲ្យបានជួបតែសុភមង្គល និងសូមទទួលបាននូវភាពជោគជ័យចំពោះអ្វីៗគ្រប់យ៉ាងនឹងសូមបានសម្រេចនូវរាល់សេចក្តីបំណងប្រាថ្នា ឧត្តមភរិយា ឧត្តមស្វាមី។•”៕