ភ្នំពេញ ៖ តារាប្រុសរូបសង្ហាVj អាឡាស្កូ ចាប់តាំងពីអ្នកម្តាយជាទីស្រលាញ់ បានចែកឋានទៅគឺតារាប្រុ សរូបនេះ បានឃ្លាតឆ្ងាយពីសិល្ប:អស់រយ:កាលមួយសន្ទុះធំមកហើយ។ ខណ:កន្លងមកមានទស្សនិកជន និងអ្នកគាំទ្រជាច្រើនតែងតែនឹករលឹកសួរនាំពីដំណឹងរបស់លោក។
បន្ទាប់ពីការអាក់ខានសិល្ប:អស់ពេលប្រមាណ១ ឆ្នាំមកនោះ ឥឡូវតារាប្រុសរូបនេះ ត្រូវបានប្រភពបង្ហើបថា អាឡាស្កូ បានវិលរកអាជីពសិល្ប:វិញហើយ ខណ:បច្ចុប្បន្ន កំពុងទទួលបានការងារថតសម្តែងឡើងវិញនៅតាមបណ្តាកម្មវិធីនិងក្រុមហ៊ុននានា។ ចំណុចនេះក៏ត្រូវបានគេមើលឃើញថាថ្វីត្បិតកន្លងមកលោកអវត្តមានសិល្ប:ក៏ពិតមែន តែទីផ្សានិងការគាំទ្រនៅតែរក្សាបានដូចដើម។
VJអាឡាស្កូ បានឲ្យដឹងថា មួយ រយ:កន្លងមក ដែលលោកបាត់មុខពីវិស័យសិល្ប:ក៏ដូចបណ្តាញសង្គមដោយសារតែបញ្ហាផ្លូវចិត្តខ្លះៗ បន្ទាប់ពីអ្នកម្តាយបានទទួលមរណភាព។ លោកថា ទើបតែពេលនេះ អាចធ្វើចិត្តបានខ្លះក៏សម្រេចវិលចូលសិល្ប:ជាថ្មីឡើងវិញ។
VJ អាឡាស្កូ បាននិយាយបន្ថែមទៀតថា ខ្ញុំទើបតែ រឹងមាំផ្លូវចិត្តឡើងវិញទេ ក្រោយពេលដែលអ្នកម្តាយចែកឋានទៅ ហើយក៏ចាប់ផ្តើមចេញថតបណ្តើរៗ និងទទួលបានការងារជាថ្មី។ ម្យ៉ាងទៀតអំឡុងពេលដែលខ្ញុំបាត់មុខពីសិល្ប:ក៏មានមិត្តភក្តិរួមអាជីពមួយចំនួនបានសួរនាំពីខ្ញុំគ្រប់គ្នាផងដែរ៕