លោក អ្នកបានដឹងរួចមកហើយថា ទំនា.ស់គ្រួសារកក្រើកបណ្ដាញសង្គម រវាងអ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រ ចិត្តធម៌ និងឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ហៅ ពូម៉ៅ កន្លងមក ក៏មានការពាក់ព័ន្ធនឹងរឿងម្ដាយបង្កើតរបស់ពូម៉ៅ ដែលត្រូវជាអតីតម្ដាយក្មេករបស់អ្នកស្រី ទ្រី ដាណា ផងដែរ។
ជាក់ស្ដែង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនោះ អ្នកស្រី ទ្រី ដាណា ធ្លាប់លើកឡើងពាក់ព័ន្ធនឹងម្ដាយក្មេកដូច្នេះថា « ខ្ញុំហត់ហើយ ខ្ញុំគ្មានសមត្ថភាពភាពជួយគ្រួសារបងទៀតទេ បងទៅចុះសង្ឃឹមថា ពេលដែលបងបែកពីខ្ញុំទៅ នឹងរកមនុស្សស្រីដែលល្អជាងខ្ញុំបានហើយ ជួយគ្រួសារបងបានរហូតផងចុះ ចុងក្រោយនេះ ចង់ប្រាប់ថា គ្មានអ្នកណាជំនួសបងក្នុងបេះដូងបានទេ តែដោយសារសម្ពាធគ្រួសាររបស់បងទើប យើងត្រូវបែកគ្នា»។
បន្ថែមលើនេះ នៅថ្ងៃដដែលនេះ អ្នកស្រី ទ្រី ដាណា បានបង្ហោះសារបកស្រាយបន្ថែម ដោយទម្លាយរឿងរ៉ាវទៀតថា «មិនចង់និយាយរឿងគ្រួសារច្រើនទេ តែបើមិនបង្ហាញ គ្រប់គ្នានៅតែច្រឡំចឹង ថា ខ្ញុំមិនជួយឪពុកម្ដាយក្មេក បងប្អូនថ្លៃ ធ្វើបុណ្យសម្ដែងជួយតែអ្នកដទៃ (ដោយសារពូម៉ៅឡាយនិយាយបំពានខ្ញុំ) (ក្នុងចេតនាធ្វើអោយមហាជនយល់ច្រឡំមកលើខ្ញុំ)
មនុស្សក្បែរខ្លួន ខ្ញុំជួយទាំងអស់មុនពេលជួយគេ តែឱ្យខ្ញុំជួយប៉ុណ្ណា ទើបពេញចិត្តប្ដីខ្ញុំ? ខ្សែកពេជ្រ ខ្សែដៃ ពេជ្រ នាឡិកាពេជ្រ មាសទាំងតម្លឹងខ្ញុំជូនពួកគាត់ ពេលបុណ្យទានក៏ខ្ញុំជូនលុយគាត់ទាំងពាន់ ហើយបុណ្យបច្ច័យបួនពួកគាត់ នាងខ្ញុំ ធ្វើ អស់លុយទាំងម៉ឺន ទិញឡានអោយគាត់ជិះទៀត
បងប្អូនថ្លៃគាត់ក៏ចូលរកស៊ីជាមួយក្រុមហ៊ុនខ្ញុំ សួរថាខ្ញុំគ្មានចិត្តមែន? ប្រឹងរករាល់ថ្ងៃគ្មានពេលសម្រាក រហូតយប់ជ្រៅម្នាក់ឯង ត្រូវគិតសព្វគ្រប់ ការងារ ការរកស៊ី ក្រុមហ៊ុន តំណាងចែកចាយរាប់ម៉ឺននាក់ ហាងពេជ្រ លើខ្ញុំទាំងអស់ គឺដើម្បីអនាគតគ្រួសារ និងកូនៗ មិនមែនដើម្បីបងប្អូនខាងណាទេ។
គាត់មិនមែនមនុស្សស្រី មិនយល់ថា ការទុកដាក់លុយសម្រាប់អនាគតកូនៗ វាសំខាន់ប៉ុណ្ណាទេ។ យើងមិនអាចរកបាន 50 យក 20 ទៅជួយគ្រួសារម្ខាងៗទេ ព្រោះពួកគាត់ក៏មានកូនៗផ្សេងទៀតដែរ ហើយគាត់ក៏ធូរធារហើយដែរ។
ឪពុកម្ដាយក្មេក ខ្ញុំគោរពណាស់ ព្រោះអត់ពីម្ដាយឪពុកបង្កើតទៅ មានតែពួកគាត់នេះហើយ ជាចាស់ទុំសម្រាប់នាងខ្ញុំ ពុកក្មេកខ្ញុំ ល្អណាស់ ខ្ញុំសរសើរគាត់ គោរពគាត់ ព្រោះគាត់ចង់ឃើញតែកូនបានសុខ មិនដែលរករឿង និយាយចាក់ចូចអីទេ
ម៉ែក្មេកខ្ញុំ បងប្អូនថ្លៃ និយាយដើមខ្ញុំជាមួយប្ដី ឱ្យតែទៅលេងផ្ទះ មកវិញរករឿងខ្ញុំរហូត ហើយឈាន ដល់វៃដំមកលើរូបខ្ញុំ ដោយសារប្អូនថ្លៃនិងម្តាយក្មេក និងជឿហើយធ្លាប់ឮថាអណ្តាតម្ដាយក្មេក ពិតណាស់ឃើញខ្ញុំនៅម្នាក់ឯងគ្មានឪពុកម្ដាយបង្កើតនៅឃុំគ្រង ចង់គ្រប់គ្រងខ្ញុំ ចាត់ចែងលើកម្លាំងញើសឈាមខ្ញុំ។
ការជួយអ្នកដទៃ ជាទឹកចិត្តខ្ញុំ ជួយអ្នកក្រលំបាកពិតប្រាកដ ហើយក៏ធ្វើតាមគន្លងឪពុកម្ដាយខ្ញុំ ដើម្បីបំពេញបំណងពួកគាត់។ ពេលគេនិយាយចឹង ខ្ញុំនឹក ខ្ញុំអាណិតឪពុកម្ដាយបង្កើតខ្ញុំ ដែលខ្ញុំមិនទាន់មានលទ្ធភាពបានជួយគាត់ស្រួលផង គាត់ក៏លាទៅបាត់ ឪពុកម្ដាយក្មេកខ្ញុំធូរធារហើយ បងប្អូនថ្លៃក៏ចឹងដែរ មិនគួរច្រណែន ជាមួយអ្នកខ្ញុំជួយទេ។
ខ្ញុំអស់ទ្រាំហើយ ហើយក៏អស់ជម្រើសនិយាយគ្នាផ្ទាល់ដែរ ទើបត្រូវបង្ហាញតាមនេះ មិនប្ដូរចិត្តទេ ជួយអ្នកដទៃ ខ្ញុំនឹងបន្តជួយរហូត។ បើប្ដីខ្ញុំច្រណែនរឿងនេះ អាចទៅរកអ្នកណា ដែលជួយគ្រួសារគាត់ បំបេញចិត្តម្ដាយក្មេក និងបងប្អូនថ្លៃគាត់ចុះ»។
ងាកមក ពូម៉ៅ ទោះបីអ្នកស្រី ទ្រី ដាណាយល់ឃើញបែបណាចំពោះម្ដាយខ្លួនក៏ដោយ តែក្នុងនាមជាកូនកតញ្ញូ ម្នាក់ លោកមិនអាចបោះបង់ម្ដាយបង្កើត ព្រោះតែអតីតភរិយានោះឡើយ ហើយក្រោយពេលមានជម្លោះគ្រួសារនោះ លោកក៏ទៅរស់នៅជាមួយអ្នកម្ដាយជាទីស្រឡាញ់ រហូតមកដល់ពេលនេះ។
លើសពីនេះ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កន្លងទៅ លោកថែមទាំងបង្ហោះរូបថតអ្នកម្ដាយកំពុងរៀបចំម្ហូបអាហារឲ្យលោកមួយសន្លឹក អមដោយសារសរសើរទឹកចិត្តម្ដាយថា «ទឹកចិត្តម្តាយស្រលាញ់កូន អោយតែកូនចង់ញុំាអីគាត់ធ្វើអោយកូនញុំាជានិច្ច ទោះកូនហាមគាត់ថា កូនអាចធ្វើញុំាុខ្លួនឯងបានក៏ដោយ តែគាត់ថាម៉ែចេះផ្សំគ្រឿងដឹងចិត្តកូនចូលចិត្តញុំារសជាតិផ្អែម»។
បន្ថែមលើនេះ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ ពូម៉ៅ បានបង្ហោះរូបថត១សន្លឹកទៀតជាមួយម្ដាយរបស់ខ្លួន ស្ថិតក្នុងទឹកមុខញញឹមញញែម ពោរពេញដោយក្ដីស្រឡាញ់ ហើយប្រាប់ថា «ស្នាមញញឹមអ្នកម៉ែស្រស់ណាស់»។
តាមរយៈនេះ មានការលើកឡើង ផ្ដល់យោបល់ និងជូនពរថា «មីងប្រែប្រួលច្រើនណាស់ រិទ្ធ មើលថែគាត់អោយល្អ ម្តាយមានតែមួយទេ, ជូនពរអ៊ំមានសុខភាពល្អ»៕