ប្រិយមិត្ត ភាគច្រើន បានជ្រាបរួចមកហើយថា អ្នកនាង ដេត ម៉ាលីណា បានសម្រេចលែងលះជាមួយលោក ឌួង ឆាយ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ ដោយបន្សល់ទុកកូនប្រុសស្រី៣នាក់ ជាដំណក់ឈាមរួមគ្នា។
និយាយពីរូបសម្រស់វិញ បើទោះ អ្នកនាង មានកូន៣នាក់ ហើយឆ្នាំនេះ មានអាយុ៣០ឆ្នាំក៏ពិតមែន តែមើលទៅតាមរូបសម្រស់ខាងក្រៅវិញ គ្មានអ្នកណាដឹងថា អ្នកនាង ស្ថិតក្នុងវ័យ៣០ឡើយ ដោយសារសាច់ឡើងស រលើបរលោង រាងក៏ស្អាត មុខក៏ស្អាត ក្រមុំអាយុ១៨ឆ្នាំមួយចំនួន ឃើញហើយសុំខ្មាសមិនខាន។
ជាក់ស្ដែង សូម្បីតែអ្នកនាង ដេត ម៉ាលីណា ខ្លួនឯង ក៏បានបង្ហោះរូបថតជាច្រើនសន្លឹក នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ហើយនិយាយពីរឿងនេះដែរថា «ធ្វើខ្លួនឲ្យស្អាត គ្មានអ្នកណាដឹងថា យើងអាយុជិត៣០ឆ្នាំទេ»។
ដោយឃើញបែបនេះ អ្នកគាំទ្រ បានលាន់មាត់សរសើរ ស្រដៀងៗគ្នាថា «30 ឆ្នាំតែអាយុប៉ុន្តែរូបរាងនៅក្មេងអាយុគ្រាន់តែជាតួលេខទេសំខាន់គឺស្អាតចិត្តក៏ស្អាត, នៅតែក្មេងដដែល, ជិត30ស្អាតជាង18ទៀត, ១៨សុំខ្មាស, ស្អាតហើយក្មេងជាងអាយុ 18 ឆ្នាំទៀតអូន, សាច់ស្អាតជាង18ទៀត ចង់អោយមានស្វាមីទៀតហើយយកខ្ពស់រាងស្ដើងសង្ហាសក្ដិសមនឹងអូនណាស់»។
គួរបញ្ជាក់ថា តាំងពីលែងលះគ្នាជាមួយលោក ឌួង ឆាយ មក រហូតមកដល់ពេលនេះ មានរយៈពេលជាង១ឆ្នាំហើយ ដែលអ្នកនាង ដេត ម៉ាលីណា រក្សាខ្លួនឲ្យនៅទំនេរ ឬជាអ្នកម្ដាយSingle។
កន្លងមក មានបុរសជាច្រើនតាមចោមរោម ប្រលោមស្នេហ៍ អ្នកនាង ដេត ម៉ាលីណា តែត្រូវបានអ្នកម្ដាយកូន៣រូបនេះ បដិសេធ ហើយថ្មីៗនេះ ថែមទាំងប្រកាសកំណត់រយៈពេលSingle៥ឆ្នាំទៀត សម្រាប់ខ្លួនឯងទៀតផង ដើម្បីទុកពេលរកលុយ និងផ្ដល់សុភមង្គលដល់កូនៗនោះ៕