ស្មាន​មិន​ដល់! ​ក្រោយ​ផ្អើល​មាន​​​ស្នេហា​ជាមួយ ​ករុណា ពេជ្រ ​ស្រាប់តែ​ លី អ៊ីវ៉ាធីណា​ បង្ហាញ​មុខ​អង្គរក្ស​បេះដូង​​ជា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការពិត ​ត្រូវ​បាន​លាតត្រដាង​។ ភាពស្និទ្ធស្នាល​រវាង​តារាចម្រៀង លី អ៊ី​វ៉ា​ធី​ណា និង​តារាចម្រៀង​លោក ករុណា ពេជ្រ មិន​មែន​ជា​ចំណង​ស្នេហ៍​ការពិត​នោះ​ទេ គ្រាន់តែ​ជា​ការ​លេងសើច​ក្នុងនាម​ជា​មិត្តភក្ដិ​រួមការ​ងារ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា​នោះ​ ដើម្បី​ឲ្យ​កាន់តែ​អស់​មន្ទិលសង្ស័យ​ទៀត​នោះ តារា​ចម្រៀង លី អ៊ី​វ៉ា​ធី​ណា ក៏បាន​បង្ហាញ​វត្តមាន​មនុស្ស​ម្នាក់ ដោយ​អះអាងថា ជា​អង្គរក្ស​បេះដូង​ទៀតផង​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​មហា​ជន​ជាច្រើន បាន​នាំគ្នា​យល់​ឡំ​ថា តារា​ចម្រៀង​ប្រុស​ស្រី​២​រូប របស់​ផលិតកម្ម​ថោ​ន កញ្ញា លី អ៊ី​វ៉ា​ធី​ណា និង​លោក ករុណា ពេជ្រ មាន​ទំនាក់ទំនង​នឹង​គ្នា​លើសពី​មិត្ត​រួមការ​ងារ ព្រោះ​ថ្មីៗ​នេះ​អ្នក​ទាំងពីរ​តែងតែ​បង្ហាញ​រូបភាព​ប្រៀបដូចជា​គូស្នេហ៍​មួយគូ ដែល​ស្រលាញ់គ្នា​យ៉ាង​ល្អូកល្អិន​អ៊ីចឹង​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហាញ​រូបភាព​ឱបដៃឱបជើង​ថើប​កៀកកើយ​គ្នា​យ៉ាង​ស្អិតល្មួត​មិន​អស់ចិត្ត ករុណា ពេជ្រ ថែមទាំង​លើកឡើង​ធ្វើឱ្យ​មហាជន​ងឿងឆ្ងល់​កាន់តែខ្លាំង​ថា លោក និង តារាចម្រៀង លី អ៊ី​វ៉ា​ធី​ណា កំពុង​ថត Pre-Wedding ជាមួយគ្នា​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះបីជា​យ៉ាងណា នៅមុននេះ​បន្តិច​តារាចម្រៀង​ស្រី​តូច​ច្រឡឹង​កូនកាត់​ចិន លី អ៊ី​វ៉ា​ធី​ណា បានបង្ហាញ​មុខ​គូ​ស្នេហ៍ ​ដោយ​បើក​ចំហ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​រួម​ទាំង​សំណេរ​បញ្ជាក់​ច្បាស់​ៗ​ថា​«​ផុស​មួយ​អង្គរក្ស​បេះដូង​មួយ​មើល​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​សំណេរ​យ៉ាងខ្លី​តែមាន​ន័យ​ជ្រៅ​មួយ​ឃ្លា​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​គ្រប់គ្នា​ដោយ​មិន​នឹក​ថា តារា​ស្រី​រូប​នេះ​ មាន​សង្សារ​ជា​Tomboy ឬ​ស្រី​ស្រលាញ់​ស្រី​ដូចគ្នា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ លី អ៊ី​វ៉ា​ធី​ណា បង្ហោះ​រូបនេះ​នៅ លើ​បណ្តាញ​សង្គម រួម​មក​ក្នុង​នោះគេ​សង្កេតឃើញ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ទស្សនិកជន បណ្តារ​អ្នកគាំទ្រ​ផងដែរ​។​ តាមរយៈ​សំណេរ​យ៉ាង​ខ្លី​តែមាន​ន័យ​ជ្រៅ​មួយ​ឃ្លា​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​គ្រប់គ្នា​ដោយ​មិន​នឹកថា តារា​ស្រី​រូបនេះ​មាន​សង្សារ​ជា​ស្រី​ដូចគ្នា​សោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា​នោះ ​​មាន​ប្រិយមិត្ត​គាំទ្រ​ជាច្រើន​ បាន​សម្តែង​ការអបអរសាទរ និង​ជូនពរ​ដល់​រូបនាង​ឲ្យ​បាន​សុភមង្គល និង​ស្រលាញ់គ្នា​ដល់​កោង​ខ្នង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមបញ្ជាក់ថា នៅ​មិនទាន់​ដឹងថា ដៃគូ​ដែលជា Tomboy ដែល លី អ៊ី​វ៉ា​ធី​ណា អះអាងថា ជា​អង្គរក្ស​បេះដូង​នោះ ជា​គូស្នេហ៍​ពិតមែន ឬ​យ៉ាងណា​នោះ​នៅឡើយ​ទេ​។ ប្រសិនបើ​ពួកគេ​ជា​គូស្នេហ៍​ពិតមែន​នោះ នាង​ជាតា​រា​ស្រី​ទី​៣​ហើយ ដែល​ហ៊ាន​បង្ហាញមុខ​គូស្នេហ៍​ភេទ​ដូចជា​សារ​ធា​រណៈ​បន្ទាប់ពី​តារាចម្រៀង​ប្រចាំ​ផលិតកម្ម Town កញ្ញា សា​សា និង​ពិធី​ការិនី​កូនកាត់​ខ្មែរ​-​អាល្លឺម៉ង់​កញ្ញា ម៉ៃ​យ៉ា​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment