គេនៅចាំបានថា កាលពីអំឡុង លោក ឌួង ឆាយ បួសជាព្រះសង្ឃ បានរយៈពេលប្រហែល១ខែនោះ មានមិត្តភក្ដិរបស់លោកម្នាក់ តែងតែយកអាសា ថែមទាំងស្បថ សច្ចាមិនបោះបង់ចោលលោកនោះឡើយ រហូតដល់លោក ឌួង ឆាយ លាកចាកសិក្ខាបទ មហាជន ក៏មានការចាប់អារម្មណ៍ទៅលើមិត្តភក្ដិរបស់លោកម្នាក់នោះតែម្ដង។
មិត្តភក្ដិរបស់លោក ឌួង ឆាយ ប្រើប្រាស់គណនីហ្វេសប៊ុក«Sar Phannit» បាន បង្ហាញការប្ដេជ្ញាចិត្តកាលពីពេលនោះ ដូច្នេះថា «ខ្ញុំសូមស្បថស្បែ និងសូមសច្ចាថា ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ទោះបីជាត្រូវហែលឆ្លងកាត់ព្យុះភ្លៀងលំបាកខ្លាំងជាងនេះ ១០០០ ឬ ១០០០០ ដងក៏ខ្ញុំបាទ នឹងមិនបោះបង់ចាកចោលព្រះអង្គឡើយ
ការគោរពស្រលាញ់របស់ខ្ញុំ ដែលតែងតែមានចំពោះព្រះអង្គចាប់តាំងតែពីថ្ងៃដំបូងគឺបន្តនៅជារៀងរហូតលុះដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ។” «អ្នកអាចបាត់បង់អ្វីៗគ្រប់យ៉ាង ប៉ុន្តែមិនអាចបាត់បង់សេចក្ដីសង្ឃឹម សេចក្តីស្រលាញ់ នឹងសេចក្តីល្អនោះទេ» |•WE’RE ALL BORN TO LOVE NOT TO HATE•|។
ដោយឡែក ពេលលោក ឌួង ឆាយ ត្រូវអ្នកម្ដាយណែនាំឲ្យស្គាល់នារីល្អម្នាក់ ហើយធ្វើពិធីភ្ជាប់ពាក្យ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ មិត្តភក្ដិដ៏ល្អរបស់លោកខាងលើនេះ ក៏បានបង្ហាញវត្តមានចូលរួមផងដែរ។
ក្រោយពីចូលរួមរួចមក នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ លោក បានពោលពាក្យថា «”សូមគោរពជូនចំពោះបុរសល្អក្នុងដួងចិត្ត ដែលខ្ញុំតែងតែគោរពស្រលាញ់ស្មើជីវិតរហូតមក ពេលនេះខ្ញុំមានឱកាសអាចបានមើលឃើញស្នាមញញឹមដ៏កក់ក្តៅនិងមានក្តីសុខចេញពីចិត្តរបស់ហ៊ា
ស្នាមរបួសដំបៅក៏រាបនឹងផ្សះជាទៅវិញ កម្លាំងចិត្តដែលធ្លាប់តែបាត់បង់ទៅអស់ក៏ប្រែត្រលប់មកជាលើសច្រើនជាងពីមុន ទឹកមុខដែលធ្លាប់តែស្រពោនក្រៀមក្រំក៏ប្រែក្លាយទៅជាស្នាមញញឹមដ៏ស្រស់បំព្រង ជីវិតដែលធ្លាប់ឆ្លងកាត់ភាពងងឹតមានចន្លោះខ្វះខាត
ប៉ុន្តែពេលនេះក៏អាចទទួលបាននារីដ៏ល្អប្រពៃម្នាក់ចូលមកជួយបំភ្លឺបំពេញបន្ថែមអត្ថន័យជីវិតនិងធ្វើជាគូរជីវិត ខ្ញុំសូមគោរពជូនពរសូមឲ្យបានជួបតែសុភមង្គល និងសូមទទួលបាននូវភាពជោគជ័យចំពោះអ្វីៗគ្រប់យ៉ាងនឹងសូមបានសម្រេចនូវរាល់សេចក្តីបំណងប្រាថ្នា ឧត្តមភរិយា ឧត្តមស្វាមី។•”។
រំលងទៅបានប៉ុន្មានថ្ងៃ ពោលនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ លោក ឌួង ឆាយ ទើបតែឃើញផុសខាងលើ ក៏បានចែករំលែកចូលទំព័រហ្វេសប៊ុករបស់ខ្លួន ហើយលើកឡើងថា «អរគុណណាស់ណាបងផានិតចំពោះការស្រលាញ់រាប់អានដ៏បរិសុទ្ធកន្លងរហូតមកជាង 7 ឆ្នាំមកនេះ ដែលតែងតែនៅក្បែរខ្ញុំជាប់រហូត ទាំងពេលវេលាសប្បាយរីករាយបំផុតនៅក្នុងជីវិត (ពេលជោគជ័យ) និងពេលវេលាលំបាកបំផុតនៅក្នុងជីវិត (ពេលកូនប្រុសច្បងខ្ញុំឈឺខំចំណាយថវិកាផ្ទាល់ខ្លួនជិះយន្តហោះមកសឹង្ហបុរីដើម្បីជួយមើលថែកូនប្រុសច្បងខ្ញុំ។
ហើយបួសធ្វើជាកូនសិស្សខ្ញុំ និងនៅកំដរខ្ញុំពេញ 1ខែជាងមិនទៅណាទាំងអស់ពេលមានបញ្ហានៅក្នុងគ្រួសារ និងជាប់បំណុលធនាគារ) តែងតែមានវត្តមានរបស់បងជានិច្ច។
ឯងមិនដែលខ្វល់អ្នកណានិយាយអ្វីពីសម្លាញ់ឯងនោះទេដឹងត្រឹមសម្លាញ់ឯងគឺជាមិត្តភ័ក្តដ៏ល្អសម្រាប់ឯង។ អរគុណសម្លាញ់សំរាប់មិត្តភាពដ៏ល្អមួយនេះ។ ស្រលាញ់រាប់អាន
ឌួង ឆាយ»៕