មិន​ចាំ​យូរ! ទើប​ភ្ជាប់​ពាក្យ​បាន​ប៉ុន្មាន​ថ្ងៃ​ លោក ​ឌួង ឆាយ​ នាំ​អនាគត​ភរិយា ​ទៅ​វត្ត ដើម្បី​ធ្វើ​រឿង​មួយ​នេះ​ ហើយ​ប្រាប់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អ្នក ​បាន​ជ្រាប​រួច​មក​ហើយ​ថា ក្រោយពី​​​លែងលះ​ជាមួយ​ភរិយា​ដាច់ស្រេច ​កាលពី​អំឡុង​ចុង​ឆ្នាំ​២០២០​ ហើយ​​រក្សាខ្លួន​​​នៅ​ទំនេរ​ជាង​១​​ឆ្នាំ​​នោះ, ​ទី​បំផុត ​លោក ឌួង ឆាយ បាន​​ភ្ជាប់​ពាក្យ​ជាមួយ​នារី​វ័យក្មេង ស្រស់​ស្អាត​ម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឌួង ឆាយ និង​គ្រួសារ បាន​បង្ហាញ​វត្តមាន​ជាមួយ​នឹង​ក្រុម​គ្រួសារ​ខាង​ស្រី ក្នុង​ពិធី​ភ្ជាប់​ពាក្យ ឬ ពិធី​ពិសា​ស្លា​ដក់​កន្សែង នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២។ ចំពោះ​កូនក្រមុំ មានឈ្មោះ ហ៊ ម៉ី​លី ត្រូវជា​សាច់ញាតិ​ខាង​ប្អូនថ្លៃ​របស់​លោក​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយភ្ជាប់ពាក្យរួច នៅ​ថ្ងៃ​សៅរ៍​ទី​២៦ ខែ​មីនា ឆ្នាំ​២០២២​កន្លងទៅនេះ លោក ឌួង ឆាយ បាន​នាំ​អនាគត​ឧត្ដម​ភរិយា​របស់​ខ្លួន​ដើរ​កម្សាន្ត នៅ រមណីយដ្ឋាន​ទឹកឈូ ខេត្ត​កំពត​ជាមួយ កូនៗ​ប្រុស​ស្រី​របស់​លោក​ចំនួន​៣​នាក់ និង​សាច់ញាតិ​មួយ​ចំនួន​ទៀត​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការដើរ​កម្សាន្ត​នេះ មិន​ដឹង​ថា ជា​លើក​ទី​១ ឬ​យ៉ាងណា​នោះទេ តែ​មើល​ទៅ​ពិត​ជា​មាន​ភាព​ស្និទ្ធស្នាល មាន​ក្ដី​សុខ​ខ្លាំង​ណាស់ ដូច​ធ្លាប់​ដើរ​ជាមួយគ្នា​ញឹកញាប់​កន្លងមក​អញ្ចឹង។ បង្ហោះ​ភ្ជាប់​ជាមួយវីដេអូ ដើរ​លេង​កម្សាន្ត​នោះ លោក ឌួង ឆាយ ឆ្លៀត​ប្រាប់​ថា «សូមជូនពរ​អ៊ំពូមីងបងប្អូនថ្ងៃចុង​សប្តាហ៍​ឆ្លៀត​ពេលទំនេរ​ខ្លះពី​ការងារ​ដើម្បី​ជូនកូន​ប្រុសស្រីជា​ទីស្រលាញ់​មកធ្វើដំណើរ​កម្សាន្ត​បង្កើន​ក្តី​ស្រលាញ់ ផ្តល់​ផ្តល់​ភាព​កក់ក្តៅ​ជូនគាត់ »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០២២ ​លោក ឌួង ឆាយ បាន​នាំ​អនាគត​ភរិយាទៅវត្ត ហើយបង្ហោះរូបថតជាច្រើនសន្លឹក រួចបញ្ជាក់ថា ​«សូមអនុមោទនា​ ថ្ងៃឧបោសថសីល​ សូមជូនផលបុណ្យពូមីងបងប្អូនទាំងអស់គ្នាណាបាទ នាំគាត់មកថ្វាយបង្គំលោកឪដ៏មានគុណ និងមានគុណធម៌ សុខំ យាវ ជរា សីលំ
សីល នាំមកនូវសេចក្តីសុខលុះដល់ចាស់ជរា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមសម្អាតកាយ វាចា​ ចិត្ត មានព្រះធម៌៨៤០០០ ព្រះ​ធម្មក្ខន្ធ បើមនុស្សអាចរក្សាត្រឹមសីល៥ បាន និងមិនមានភាពលោភលន់ អំនួត មោនភាពពិភពលោកទាំងមូល នឹងមានសេចក្តីសុខសន្តិភាពដោយរស់នៅមិនមានការបៀតបៀនគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះជាថ្ងៃឧបោសថសីល សូមគុណព្រះរតនត្រ័យជួយអភិបាលរក្សាមនុស្សជាតិបានសុខរួចផុតចាទុក្ខទាំងពួង
ទើបថ្ងៃព្រហស្បតិ៍សោះនឹកកូនៗណាស់។ត្រូវរង់ចាំដល់ថ្ងៃសៅរ៍ទើបជួបកូនៗបានតាមសេចក្តីសំរេចរបស់តុលាការ។ លេងទឹកជ្រោះសប្បាយណាស់ជាមួយកូនៗ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ​គូ​ដណ្ដឹង​របស់​លោក ឌួង ឆាយ ត្រូវ​បាន​គេ​ដឹង​ថា ឆ្នាំនេះ ទើបតែ​មាន​វ័យ​១៨​ឆ្នាំ​ប៉ុណ្ណោះ​។ នាង ជា​ម្ចាស់​ហាង​លក់​មាស​ពេជ្រ និង​កា​រាស​សាំង​នៅ​ផ្រ​សា​ចំបក់​ខេត្ដ​តាកែវ ហើយក៏​ជា​កូនលោក​អធិការរង​ស្រុក​បាទី និង​ជា​ចៅស្រី​របស់លោក​ឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹម​លុន និង​ឧកញ៉ា ឃី គឹម​លាង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment