មិនគួរឲ្យជឿ! រឿង មិត្តភក្តិ ឬរឿង ជាងឡាន ដែល​ធ្វើឲ្យអ្នកទស្សនា​ស្រក់ទឹកភ្នែកមិនដឹងខ្លួននោះ ចំណាយត្រឹមតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូន​ប្រិយមិត្ត​ភាគច្រើន​ច្បាស់​ជា​ធ្លាប់បាន​ទស្សនា​រឿង​អប់រំ​ខ្លី ដែលមាន​ចំណងជើង​ថា រឿង មិត្តភក្តិ ឬ​គ្រប់គ្នា​តែង​និយម​ហៅថា រឿង​ជាង​ឡាន ដែល​ធ្វើឱ្យ​ទស្សនិកជន​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​នៅពេល​កំពុង​ទស្សនា ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រឿង​អប់រំ​ខ្លី​មួយ​នេះ បាន​ស្តែង​ពី​តថភាព​ពិត​មួយចំនួន​នៅក្នុង​សង្គម ពាក់ព័ន្ធ​នឹង​មិត្តភាព និង​ការចេះ​ជួយ​គ្នា​នៅក្នុង​គ្រា​ដែលមាន​ទុក្ខលំបាក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទស្សនិកជន​បាន​ចូលរួម​ខ​មិន​គាំទ្រ និង​លើកសរសើរ​មិន​ដាច់​ពី​មាត់ និង​អ្នកខ្លះ​ក៏បាន​បញ្ចេញ​អារម្មណ៍​បែប​ងឿងឆ្ងល់​ថា ហេតុអ្វី​ទឹកភ្នែក​ខ្ញុំ​ស្រក់​ដោយ​មិនដឹង​ខ្លួន ពេល​កំពង់​មើល​រឿងនេះ​? ទាំងនេះ​សបញ្ជាក់​ឲ្យ​ឃើញថា ការផលិត​ខ្សែ​រឿង​អប់រំ​ខ្លី​របស់​ផលិតករ ក្រុម 25Media បាន​ចាក់​ចូល​ទៅដល់​ក្រអៅបេះដូង និង​គាស់កកាយ​នូវ​អនុស្សាវរីយ​ជូរចត់​ជាច្រើន​របស់​ទ​ស្សិ​ក​ជន។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណុច​ដែល​បងប្អូន​ទស្សនិកជន​ពិបាក​នឹង​ទប់​អារម្មណ៍​មិន​ស្រក់​ទឹកភ្នែក​មិនបាន​នោះ​គឺ នៅត្រង់​វគ្គ​តួអង្គ ទី​ម៉ូ ត្រូវបាន​ម្ចាស់បំណុល​មក​ទា​លុយ​នៅ​ហ្គា​រ៉ា​ស​ឡាន​ហើយ​គ្រានោះ តួអង្គ ប៊ុនធឿន ដែលជា​មិត្តសម្លាញ់​បាន​យក​ទូរស័ព្ទដៃ​របស់ខ្លួន​ទៅ​លក់ ដើម្បី​យកលុយ​ឲ្យ​ទៅ ទី​ម៉ូ សង​រំដោះបំណុល​គេ ។ រយៈពេល​ជាច្រើន​ឆ្នាំ​បន្ទាប់ពី​ពួកគេ​បែក​គ្នា ទី​ម៉ូ ក៏មាន​ប្រពន្ធ និង​ក្លាយជា​អ្នកមាន​ធូរធា ចំណែកឯ ប៊ុនធឿន គឺ​នៅតែ​បន្តការងារ​ជាជាង​ឡាន​ដដែល ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មាន​ថ្ងៃមួយ​សម្លាញ់​ទាំង​២​ក៏​ជួបគ្នា​ដោយ​ចៃដន្យ ហើយ​បន្តិចក្រោយមក ពួកគេ​ក៏បាន​បែក​គ្នា​វិញ​។ នៅពេលដែល​ចាកចេញ​ពី​ហ្គា​រ៉ា​ស់ ទី​ម៉ូ បាន​បន្សល់ទុក​ស្រោមសំបុត្រ​មួយច្បាប់​ដែលមាន​លុយ​មួយចំនួន និង​ជញ្ជៀន​មួយ​វង់​ផ្ញើរ​នៅ​មេជាង​ដើម្បី​ទុក​ឲ្យ ប៊ុនធឿន ដោយ​មិន​ចង់​ឲ្យ​ប្រពន្ធ​ខ្លួន​ដឹង ។ ពេល ទី​ម៉ូ និង​ភរិយា ជិះឡាន​ចេញទៅ​បាន​មួយសន្ទុះ សម្លាញ់ ប៊ុនធឿន ក៏​បើក​ស្រោមសំបុត្រ​មើលឃើញ​បែបនេះ​មាន​ក្តីរំភើប​ជាខ្លាំង ហើយ​ទឹកភ្នែក​ក៏​ស្រក់​ចុះ និង​រត់​សំដៅ​ទៅរក​សម្លាញ់ ទី​ម៉ូ ដែល​កំពុង​បើកឡាន​ចេញទៅ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រឿង​ខ្លី​បែប​អប់រំ​ត្រូវបាន​ទម្លាយ​ឲ្យ​ដឹងថា ចំណាយ​ត្រឹមតែ​៣០​ដុល្លារ​ប៉ុណ្ណោះ ក្នុង​ដំណើរ​ការថត និង​ផលិត ដោយ​គ្រប់ផ្នែក​ដែល​ពាក់ព័ន្ធ​ទាំងអស់​បាន​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​។ បើតាម​ប្រធាន​ផ្នែក​ផលិត លោក វាត់ វ​ឌ្ឍ​នា វា​ពិតជា​មានការ​លំបាក​ខ្លាំងណាស់ ដែល​យើង​ខ្វះខាត​នូវ​ឧបករណ៍​សម្រាប់​ការផលិត​។ តែ​ពួកយើង​នៅតែ​ព្យាយាម​ពុះពារ​ធ្វើ​វា​ឲ្យ​អស់ពី​លទ្ធភាព ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ថា​៖” តួ​សម្តែង​របស់​យើង​ទាំងអស់ គឺ​សុទ្ធតែ​អ្នកជា​សហគ្រិន ពួកគាត់​មិនដែល​មានបទពិសោធន៍​សម្តែង​ទាល់តែសោះ​ពីមុនមក​។ ប៉ុន្តែ​ខ្ញុំ​មិន​នឹកស្មានថា ពួកគាត់​អាចធ្វើ​បានល្អ​យ៉ាងនេះ ។ មកទល់ពេលនេះ​ពួកយើង​ក៏បាន​ឲ្យ​ពួកគេ​ព្យាយាម​ហ្វឹកហាត់​សម្តែង​បន្ថែម ដើម្បី​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​” ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បាន​បន្ថែមថា បច្ចុប្បន្ន​ក្រុម​របស់លោក​បាន​នឹង​កំពុងតែ​បន្ថែម​នូវ​ឧបករណ៍​បច្ចេកទេស​មួយចំនួនទៀត ដើម្បី​ធ្វើឱ្យ​ការផលិត​កាន់​តែមាន​គុណភាព ទាំង​សម្លេង ទាំង​ចម្រៀង និង​បច្ចេកទេស​ផ្សេងៗ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ស្រ៊ុន ច្រេស ប្រធាន​ផ្នែក​រូបភាព​ក៏បាន​បញ្ជាក់ដែរថា ការលំបាក​ក្នុងការ​ផលិត​គឺ​តែងតែមាន ប៉ុន្តែ​ទោះជា​យ៉ាងនោះ​ក្តី​ក៏​មិនមាន​អ្វី​ចោទ​ជា​បញ្ហា​ខ្លាំង​នោះដែរ​។ ដោយសារតែ​ក្រុមការងារ​ទាំងអស់​ធ្វើការ​ស៊ីសង្វាក់​គ្នា​បានល្អ និង​ដឹង​ពី​តួនាទី​រៀងៗ​ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្តថា មកទល់ពេលនេះ​ការផលិត​គឺ​សម្រេចបាន​៣​វគ្គ​ជា​បន្តបន្ទាប់ ហើយ​ក្នុងនាម​លោក​ជា​ប្រធាន​ផ្នែក​រូបភាព លោ​កថា​ក្នុង​មួយ​វគ្គៗ លោក​ទស្សនា​មិន​ក្រោម​២០​ទៅ​៣០​ដងនោះ​ទេ ដើម្បី​រក​ចំណុច​ដែល​ខ្វះខាត ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រធាន​ផ្នែក​កាត់ត​វីដេអូ​លោក ពិល ណាន់​ឈៀវ លើកឡើងថា ពួកយើង​បាន​នឹង​កំពុង​សិក្សា​បន្ថែម​ទៅ​ផ្នែក​បច្ចេកទេស​សម្លេង និង​ផ្ទៃ​ពណ៌​របស់​យើង ដើម្បី​ឲ្យ​បងប្អូន​ទស្សនិកជន​ទស្សនា​បាន​ច្បាស់​ត្រជាក់​ភ្នែក និង​សម្លេង​លឺ​ច្បាស់​ល្អ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​លោក ញឹម ហ៊ួ​រ ដែលជា​អ្នកនិពន្ធ​បទ​ចម្រៀង មិត្តភក្តិ ក៏​លើកឡើងថា ការចាប់​និពន្ធ​ដំបូង​គឺ​យោងទៅតាម​សាច់រឿង ហើយ​បន្ទាប់មក​យើង​ក៏បាន​បន្ថែម​ខ្លឹមសារ និង​បំបែក​ទៅជា​ការផលិត​MV​មួយផ្នែក​ទៀត ដើម្បី​រន្ថើន​សាច់រឿង ក៏ដូចជា​ក្តោប​អត្ថន័យ​នៃ​ពាក្យ​ថា មិត្តភក្តិ ឬ​មិត្តភាព​ឲ្យ​កាន់តែ​ស៊ីជម្រៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនិកជន​ភាគច្រើន​បន្ទាប់ពី​បាន​ទស្សនា​ខ្សែ​រឿង មិត្តភក្តិ ច្បាស់​ណាស់​ពួកគាត់​នឹង​បន្តទៅ​ទស្សនា​បទ​ចម្រៀង​បន្ថែមទៀត ព្រោះថា​នៅក្នុង​សាច់រឿង​យើង​មិនបាន​បង្ហាញ​នូវ​អនុស្សាវរីយ​របស់​តួរ​អង្គ ទី​ម៉ូ និង ប៊ុនធឿន ច្រើន​នោះឡើយ​ដោយសារ តែ​រយៈពេល​នៃ​សាច់រឿង​របស់​យើង​មានកំណត់ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​ផ្ទុះ​ការគាំទ្រ​ខ្លាំង តួ​សម្តែង​ទាំងអស់​នៅក្នុង​សាច់រឿង ជាពិសេស​តួអង្គ ទី​ម៉ូ និង ប៊ុនធឿន ត្រូវបាន​អ្នកគាំទ្រ​ចាត់ទុកជា​គំរូ​នៃ​មិត្តភាព និង មិត្តភក្តិ ហើយ​មិនតែប៉ុណ្ណោះ ទស្សនិកជន​ទាំងអស់​ក៏បាន​សំណូមពរ​ឲ្យ​វគ្គ​ជា​បន្តបន្ទាប់ ចេញ​ចាក់ផ្សាយ​ឆាប់ៗ​ផងដែរ៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment