លោកអ្នកទំនងជាចាំមិនភ្លេចនោះទេ នូវគ្រូអគ្គីនេត្រ ដែលល្បីថាចេះមន្តអាគមខ្មែរ និងរួមទាំងមានប័ណ្ណធានា ហើយកន្លងមក ធ្លាប់បង្ហាញប្រពន្ធកូនជាសាធារណៈនោះ ពេលនេះ បែរជាជិតក្លាយជាកូនក្រមុំទៅវិញ។
ដំណឹងនេះ ពិតជាធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និងទីកតុក មានការភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះបាត់មុខមួយរយៈធំ លេចវត្តមានមកវិញ បែរជាប្រែប្រួល ទៅជាជាមនុស្សស្រីទៅវិញនោះ។
ដំណឹងដ៏ភ្ញាក់ផ្អើល និងមិននឹកស្មានដល់នេះ គេមិនឃើញលោកគ្រូ អគ្គីនេត្រ ធ្វើការបង្ហោះសារ ឬរូបថត នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនឡើយ តែថ្មីៗនេះ គណនីTiktok ឈ្មោះថា Mithona392 បានបង្ហោះរូបភាព និងវីដេអូ ក្នុងសម្លៀកបំពាក់កូនក្រមុំ កូនកំលោះជាមួយលោកគ្រូ អគ្គីនេត្រ។
ក្នុងនោះ ម្ចាស់គណនីTiktokខាងលើ តែងខ្លួនជាកូនកំលោះ និងលោកគ្រូអគ្គីនេត្រ បានតុបតែងខ្លួនជាកូនក្រមុំ រួមទាំងបានសរសេរសារខ្លីមួយទៀតបញ្ជាក់ពីការត្រៀមខ្លួនចូលរោងការឆាប់ៗនេះថា «ត្រៀមការឆាប់ៗនេះ អរគុណពុកម៉ែ បងប្អូនទាំងអស់ ដែលស្រលាញ់ចូលចិត្ត ថ្ងៃពិសេសកុំភ្លេចអញ្ជើញ ចូលរួមជាភ្ញៀវកិត្តិយសផងបងៗ»។
តាមរយៈនេះ មានការលើកឡើងថា «ប្ដូរពីពូណេត មកស្រីណេតវិញហើយ, ព្រះមើលអគ្គីនេត្រ អត់ស្គាល់, គ្រូអគ្គីនេត្រជាស្រីទេ, អ្នកគ្រូអគ្គីនេត្រ, ជូនពរឆាប់មានកូន, ម៉េចបានទៅចឹងវិញ, មិនពិតទេ បាត់មុខយូរក្លាយជាស្រីបាត់, តាមពិតអ្នកគ្រូសោះ, ត្រូវមន្តស្នេហ៍អគ្គីនេត្រហើយ, ភពផែនដីនេះ ក្រឡាប់ចាក់អស់ហើយ»៕