ករណី Tangmo ស្លា.ប់ នៅតែជាប្រធានបទដ៏រសើប និងជាទីចាប់អារម្មណ៍ខ្លាំងបំផុត ក្នុងបណ្ដាញសង្គមរបស់ថៃ ហើយរឿងរ៉ាវមួយចំនួនរបស់នាងពេលនៅមានជីវិត ពិសេសរឿងស្នេហា ក៏ត្រូវបានគេលើកយកមកធ្វើប្រធានបទផងដែរ។
ច្រើនឆ្នាំមកនេះ, តារាស្រី Tangmo បានជួបរឿងលំបាកជាច្រើនរហូត មហាជនដាក់រហ័សនាមឲ្យនាងថា ជាតារាស្រីឆ្មាជីវិត៩។ ក្នុងនោះដែរ បើនិយាយពីជីវិតស្នេហាតារារូបនេះ ធ្លាប់មិនសមប្រកបមកជាច្រើនលើក ច្រើនសារណាស់មកហើយ។
ទោះយ៉ាងណា អ្វីដែលនឹកស្មានមិនដល់ និងធ្វើឲ្យមហាជនអាណិតនាង កាន់តែខ្លាំងនោះ នៅពេលដឹងថា មុនពេលនាងទទួលមរណភាព នាងក៏មានគូស្នេហ៍ថ្មី ដែលកំពុងទាក់ទងមើលចិត្តគ្នាផងដែរ។
ទន្ទឹមនឹងនេះ មហាជន ក៏មានការអាណិតចំពោះBirdជាគូស្នេហ៍របស់Tangmoផងដែរ ដោយសារតែ តាំងពីនាង បានទទួលមរណភាពជាង ១ខែមកនេះ ស្នេហាដែល Bird មានចំពោះនាង មិនថមថយឡើយ។ ជាការកត់សម្គាល់ឃើញក្នុង Instagram របស់លោក តែងបង្ហោះរូបថតមិត្តស្រី និង ឃ្លីបវីដេអូ ដែលអ្នកទាំងពីរ បានចំណាយពេលជាមួយគ្នានៅក្នុង IG Story គ្រប់ពេលផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ Bird បានបង្ហាញកាតសរសេរដៃរបស់ Tangmo ដែលបានជូនដល់លោកក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ (១៤ ខែកុម្ភៈ) ដោយអត្ថន័យក្នុងសារនោះ គឺពិតជាធ្វើឱ្យគ្រប់គ្នាបានអានហើយរំជួលចិត្តយ៉ាងខ្លាំង ព្រោះវាបង្ហាញពីទំហំចិត្តដែល Tangmo ស្រឡាញ់ចំពោះ Bird ជាមិត្តប្រុសប៉ុណ្ណា។
ក្នុងសារនោះបានសរសេរថា៖ «ជូនចំពោះ Bird រីករាយបុណ្យនៃក្តីស្រឡាញ់ អរគុណសម្រាប់ការស្រឡាញ់ដែលបងតែងតែមាន។ បងស្រឡាញ់អូនណាស់ (ស្រឡាញ់មិនមានអ្នកណាដូច មានតម្លៃណាស់ចំពោះអូន និង ព្រះជាម្ចាស់។ ស្រឡាញ់បងខ្លាំងណាស់ ថែរក្សាសុខភាពបងផង)។ សុបិននឹងក្លាយជាការពិត ដើម្បីអូនអាចលេងជាមួយកូនបានយូរ»។
«មិនថាអនាគតនឹងទៅជាយ៉ាងណានោះទេ។ អូននឹងនៅទីនេះដើម្បីគាំទ្រ អូននឹងក្លាយជាអ្នកលើកទឹកចិត្តបងជានិច្ច ជួយរាល់ក្តីសុបិនបងបានសម្រេច។ ហើយអូន សុំទោសដែលត្រូវឱ្យបងអន់ចិត្តញឹកញាប់ សម្របតាមគ្នាបន្តិចម្តងៗ កុំអន់ចិត្តជាមួយអូន។ ពី…មនុស្សដែលខ្វល់ពីបងជាងគេក្នុងលោកនេះ»៕