កន្លងមក បើទោះធ្លាប់មានជ.ម្លោះជាមួយគ្នាបែកផ្សែងយ៉ាងណាក៏ដោយ តែក្នុងនាមជាសាច់ឈាមបង្កើតនឹងគ្នា អ្នកស្រី ទ្រី សុផានិត តែងតែបង្ហាញក្ដីឈឺ.ចាប់ បារម្ភ ចំពោះអ្នកស្រី ទ្រី ដាណា ដែលជាប្អូនស្រីបង្កើត ជានិច្ច។
ជាក់ស្ដែង ក្រោយពេលអ្នកស្រី ទ្រី ដាណា ឡាយឆ្លើយតបជាមួយពូម៉ៅ និងទម្លាយរឿងឈឺចាប់ជាច្រើន កាលពីពេលកន្លងទៅ, អ្នកស្រី បានបង្ហោះសាររៀបរាប់យ៉ាងក្ដុកក្ដួលថា «ជីវិតគ្រួសារតែងជួបបញ្ហា ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ ទោះបីបងស្រីគ្មានសមត្ថភាពជួយអ្វីប្អូនស្រីបាន តែបងសុំឈផ្ដល់កម្លាំងចិត្តពីចម្ងាយ ស៊ូៗប្អូនស្រីរឿងកន្លងមកធ្វើអោយបងស្រីមានវិប្បដិសារី ឈាមខាប់ជាងទឹក តែអ្វី ដែលហួសជាមេរៀន សង្ឃឹមថាថ្ងៃណាមួយពួកយើងនឹង………»។
ក្រោយមកដោយមិនអស់ចិត្ត អ្នកស្រី ទ្រី សុផានិត បានបង្ហោះសាររៀបរាប់ទាំងទឹកភ្នែកថា «ជីវិត ដែលជាកូនកំព្រា ពេលពិបាកចិត្តគ្មានម្ដាយឪពុកនៅក្បែរ មិនបានឱបម្ដាយយំដើម្បីឲ្យធូរចិត្ត បងស្រីដឹងច្បាស់ ព្រោះពេលបងស្រីពិបាកចិត្តមិនដឹងនិយាយបញ្ចេញអារម្មណ៍ និងយំប្រាប់អ្នកណា អារម្មណ៍មួយនេះ វាពិបាកណាស់ តាំងពីម្សិលមិញមកទល់ពេលនេះ បងស្រីដេកមិនលក់គិតតែប្អូន គ្រាន់តែចង់ប្រាប់ប្អូនស្រីថា នៅមានបងស្រីម្នាក់នេះណា ស្រលាញ់ប្អូនៗ»។
រំលងបានរយៈពេលប៉ុន្មានខែក្រោយមក ជិតដល់រដូវចូលឆ្នាំខ្មែរនោះ, អ្នកស្រី ទ្រី សុផានិត មានការនឹករំលឹកចំពោះអតីតកាលខ្លាំងណាស់ ពិសេសពេលរស់នៅជួបជុំជាមួយឪពុកម្ដាយ និងប្អូនៗ ក៏បានបង្ហាញអារម្មណ៍សោកសៅ និងលើកជាសំណួរយ៉ាងអួលដើម.ក។
បង្ហោះភ្ជាប់ជាមួយរូបថតផ្ទះចាស់ រូបថតឪពុកម្ដាយ និងរូបថតជាមួយប្អូនៗ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ អ្នកស្រី ទ្រី សុផានិត បានរៀបរាប់ យ៉ាងកម្សត់ថា «នឹកគ្រប់យ៉ាងនឹកប្អូនៗអាចជួបបានទេ? នឹកផ្ទះចាស់ណាស់ តែបើនឹកម៉ែប៉ា នាងខ្ញុំលែងបានជួបហើយ ជិតចូលឆ្នាំរឹតតែនឹកៗៗ»។
បន្ថែមលើនេះ ក្នុងពេលកំពុងឡាយវីដេអូលក់ផលិតផល អ្នកស្រី ទ្រី សុផានិត ក៏បាននិយាយពីប្អូនស្រី ទ្រីដាណា ផងដែរ ដោយចង់សុំការអនុញ្ញាត ទៅឆេងម៉េង រួមគ្នា ហើយគាត់ នឹង រកពេលទៅដល់ហាង ពេជ្រ ប្អូនស្រី បង្កើតដាណា ដើម្បីសួរពីរឿង ទៅឆេង ម៉េង ជុំគ្នា បើប្អូនអនុញ្ញាត បងពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះបានជុំគ្នា ឡើងវិញ។
ដូចការរំពឹងទុក ទីបំផុតនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ ពួកគេទាំង២នាក់ បានទៅសែនផ្នូរអ្នកមានគុណជាមួយគ្នា។ តែអ្វីៗហាក់មិនទាន់ប្រសើរនោះឡើយ ដោយឃើញថា អ្នកស្រី ទ្រី សុផានិត បានបង្ហោះសារធ្វើការបួងសួងឲ្យបងប្អូនពួកគេស្រឡាញ់គ្នា ហើយបង្ហាញក្ដីសង្ឃឹមថា ពេលវេលានឹងធ្វើឲ្យប្អូនដឹងពីទឹកចិត្តបងស្រីម្នាក់នេះ។
បង្ហោះភ្ជាប់ជាមួយរូបថតនៅមុខផ្នូរអ្នកមានគុណ អ្នកស្រី ទ្រី សុផានិត បានបង្ហាញអារម្មណ៍ និងក្ដីរំពឹងដូច្នេះថា «មកសែនផ្នូលោកឪពុកងួនទ្រីនិងអ្នកម្តាយសៀងគិមជូរបានជួបប្អូៗរំភើបសប្បាយលាយឡំទឹកភ្នែក🥹 សូមលោកឪពុកនិងអ្នកម្តាយជួយអោយបងប្អូនយើងបានស្រលាញ់គ្នានិងយល់ចិត្តគ្នាដូចពេលមុនផងសង្ឃឹមថាពេលវេលានិងអោយប្អូនដឹងពីទឹកចិត្តបងស្រីម្នាក់នេះ បើប្អូនដឹងថាជីវិតបងស្រីជួបអីខ្លះបងស្រីជឿថាប្អូនយល់បងស្រីខ្លាំងមិនខាន»។
ក្នុងរូបថត ដែលបង្ហោះនោះ មិនឃើញវត្តមានរបស់អ្នកស្រី ដាណា ឡើយ តែគេបានឃើញវត្តមានកូនប្រុសពៅរបស់អ្នកស្រី ទ្រី ដាណា ជាមួយពូម៉ៅ ដែលនេះអាចបញ្ជាក់ថា ពួកគេទាំង២ បានទៅសែនផ្នូរជាមួយគ្នា គ្រាន់តែមិនទាន់ចុះសម្រុងគ្នានោះ ទើបមានការបួងសួង និងបង្ហាញក្ដីរំពឹងពីសំណាក់អ្នកស្រី ទ្រី សុផានិត ដូច្នេះ។
ងាកមកអ្នកស្រី ទ្រី ដាណា ក្នុងថ្ងៃដដែលនោះ បានបង្ហោះវីដេអូ លែងចាប ជាមួយក្រុមគ្រួសារ ហើយពោលពាក្យថា «ថ្ងៃនេះលែងចាប និងចែករំលែក អ៊ុំពូមីងលោកតាលោកយាយ ហើយក៏សុំជូនបុណ្យបងប្អូនដែលស្រលាញ់ចែដាណាផងដែរ»៕