រាជធានីភ្នំពេញ ៖ តារាសម្តែងសាច់សខ្ចីនិយមភាពស៊ិចស៊ីអ្នកនាង ដេនីក្វាន់ ថ្មីៗនេះ ទំនងជាបែកគ្នាជាមួយគូស្នេហ៍ថ្មី ដោយកន្លងមកអតីតតារាស្រីរូបនេះ តែងតែបង្ហាញមុខបុរសរូបនោះនៅលើបណ្តាញសង្គម និងហៅថាជាប៉ា ដោយនាងទើបតែបង្ហាញមុខឲ្យមហាជនបានស្គាល់ជាសាធារណៈមិនទាន់បានប៉ុន្មានខែឡើយ ។
ស្រាប់តែថ្មីៗនេះនាង ទំនងជាមានរឿងរកាំរកូស គ្នាជាមួយស្នេហ៍ហើយមើលទៅរហូតដល់ថ្នាក់ បង្ហោះសារបែបនេះនិយាយនៅលើបណ្តាសង្គម។ ដេនី ក្វាន់ បានឲ្យដឹងថា ៖ «រស់នៅម្នាក់ឯង គឺមានក្តីសុខជាងមានជីវិតគូ តែមិនយល់ពីគ្នា»។ ដោយ ដេនី ក្វាន់ បានបន្តអះអាងថា ទៀតថា «ក្នុងចិត្តបេះដូងពេលនេះគឺមានតែកូន» ។
តាមរយៈសំណេរបែបនេះ ធ្វើឲ្យមហាជនដាក់ការសង្ស័យថា នាង និងគូស្នេហ៍ថ្មី ទំនងជាបែកគ្នា ខណៈដែលពេលតារាស្រីដែរមានដើមកំណើតមកពីខេត្តព្រះវិហាររូបនេះ ក៏កំពុងពពោះជិតគ្រប់សម្រាលផងដែរ។
សូមរំលឹកដែរថា កន្លងមក ដេនី ក្វាន់ ធ្លាប់មានស្វាមីម្តងរួមហើយដែលជា ម្ចាស់ឃ្លាំងលក់ឡាន គឺលោក ចាន់ មករា ក្រោយមកអ្នកទាំងក៏បែបគ្នាកាលពីចុងឆ្នាំ២០២០។ រហូតមកដល់ដើមឆ្នាំ២០២២នេះ ដេនី ក្វាន់ បានបង្ហាញមុខមាត់គូស្នេហ៍ថ្មី ដែលជាបុរសមាឌធំដំបងមានវ័យប្រហែលជាង៤០ឆ្នាំ។
ប៉ុន្តែពេលនេះ ស្រាប់តែឮដំណឹងថា អ្នកទាំងពីរកំពុងមានរឿងរកាំរកូសជាមួយគ្នា ហើយក៏អាចឈានដល់ដំណើរប្រេះឆាទៀតផង។ តែបើរឿងជាការពិតមែននោះ ចុះកូនក្នុងផ្ទៃទៅជាយ៉ាងណា ឬត្រូវឱបឈ្មោះជាកូនកំព្រាឪពុកទាំងមិនទាន់ចេញពីផ្ទៃ?។ យ៉ាងណានេះ គ្រាន់តែជាមតិលើកឡើងរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនតែប៉ុណ្ណោះ ខណៈការពិតយ៉ាងណានៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីអ្នកនាង ដេននី ក្វាន់ ឡើយ៕