វាសនា​អើយ​វាសនា! ត្រឹម​៩​ឆ្នាំ​ប៉ុណ្ណោះ ក្មេង​ប្រុស​ម្នាក់​នេះ ក្លាយ​ខ្លួន​ជា​មហាសេដ្ឋី​ក្មេង​ជាង​គេ​បំផុត​លើ​លោក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេង​ប្រុស​ម្នាក់​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា ដែល​មាន​ឈ្មោះថា Muhammed Awal Mustapha (​ឈ្មោះ​ហៅ​ក្រៅ Richi Rich) ជាប់​ងារ​ជា «​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​លើ​ពិភពលោក​» អាយុ​ត្រឹម ៩ ឆ្នាំ ប៉ុន្តែ​មានជីវិត​ស្ដុកស្ដម្ភ មាន​ភូមិគ្រឹះ​ផ្ទាល់ខ្លួន យន្តហោះ​ផ្ទាល់ខ្លួន រួមទាំង​ឡាន​ទំនើប​ជាច្រើន​គ្រឿង​ថែមទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Influencer វ័យក្មេង​រូប​នេះ មានឈ្មោះ​លើ​បណ្ដាញ​សង្គម​ហៅថា Mompha Junior និង​តែងតែ​បង្ហាញ​ពី​ជីវិត​ហាយ​សូរ​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម Instagram ឱ្យ​អ្នក​តាមដាន​ចំនួន ២៥ ០០០ នាក់​របស់គេ​បានឃើញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សារព័ត៌មាន​បានឱ្យដឹង​ថា ក្មេងប្រុស​រូបនោះ ជា​កូនប្រុស​របស់​តារា​អ៊ី​ន​ធឺ​ណែ​ត​លំដាប់​មហាសេដ្ឋី​ម្នាក់​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា Ismailia Mustapha ដែល​ភាគច្រើន​គេ​ស្គាល់​ថា Mompha​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន The Sun បានឱ្យដឹង​ទៀតថា Mompha Sr. បាន​ទិញ​ភូមិគ្រឹះ​ដំបូង​ឱ្យ​កូន​របស់លោក Mompha Jr. ក្នុង​ថ្ងៃ​ខួបកំណើត​គម្រប់​អាយុ ៦ ឆ្នាំ​របស់គេ កាលពី​ឆ្នាំ ២០១៨​។ ក្នុងនោះដែរ លោក​ក៏បាន​ធ្វើ​ការទិញ​រថយន្ត​ដំបូង​ប្រភេទ Bentley Flying Spur ឱ្យ​កូន​របស់លោក​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាសេដ្ឋី​រូបនេះ​ដែរ គឺមាន​មោទកភាព​ចំពោះ​សមិទ្ធផល​ដែល​កូន​របស់លោក​ទទួលបាន​ជាខ្លាំង ដោយ​លោក​បាន​និយាយថា Mompha Jr. គឺជា​ម្ចាស់​អចលនទ្រព្យ​ក្មេង​ជាងគេ​បំផុត ដែល​ពាក់អាវ​ប្រ៊ែ​ន Gucci និង មាន​ភូមិគ្រឹះ​ដ៏​ប្រណីត​មួយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជា​វ័យ​នៅ​ក្មេង​ខ្លាំង​មិនអាច​បើករថយន្ត​បាន​ដោយ​ខ្លួនឯង​ក៏ពិតមែន ប៉ុន្តែ Mompha Jr. ត្រូវបាន​ឱ្យដឹងថា បាន​កាន់កាប់​រថយន្ត​ទំនើបៗ​ជាច្រើន​គ្រឿង ក្នុងនោះ​រូបគេ ក៏​ជា​ម្ចាស់​រថយន្ត​ម៉ាក Ferrari ពណ៌​លឿង​មួយគ្រឿង​ផងដែរ ដែល​បច្ចុប្បន្ន​បានដាក់​ចត​នៅក្នុង​ភូមិគ្រឹះ​មួយ​របស់​ក្រុមគ្រួសារ​គេ​នៅឯ​ទីក្រុង​ឌូ​បៃ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment