គេនៅចាំបានថា កាលពីអំឡុង ខែកក្កដា ឆ្នាំ២០២១ តារាសម្ដែងស្រី សូ ដានីតា បានធ្វើឱ្យអ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមផ្ទុះចម្ងល់ជាខ្លាំង បន្ទាប់ពីនាង បានបង្ហោះសារជាសាធារណៈ ប្រកាសរកស្រី និងប្រពន្ធចុង ជូនស្វាមីបណ្ដូលចិត្ត គឺតារាសម្ដែងលោក យុទ្ធ ឋានៈ។
សូ ដានីតា បានរៀបរាប់ចំៗហើយច្បាស់ៗឥតលាក់លៀមដូច្នេះថា « ដំណឹងប្រកាស រកស្រី ឬ ប្រពន្ធចុងអោយប្តីខ្ញុំ មនុស្សថ្មីអាចឆាតជាមួយគាត់បាន ឬ អ្នកមិត្តសិល្បៈខ្លះដែលធ្លាប់ជាសង្សារគាត់ពីមុន បែរជាត្រូវគ្នាវិញក៏បាន»។
រំលងបានប៉ុន្មានខែ ពោលនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ អ្នកនាង បានបង្ហោះសារអរគុណ អ្នកនាង ចន ច័ន្ទលក្ខិណា និងបញ្ជាក់ពីការសម្រេចចិត្តរបស់ខ្លួនថា «អរគុណបងស្រី. Chanlakhena Chorn ដែលតេមកពន្យល់ប្អូន ណែនាំប្អូន គ្រប់រឿង ទុកអោយពេលវេលាជាអ្នកកំណត់ចុះបង ព្រោះកន្លងមកក៏ជាពេលវេលានាំអោយមនុស្សស្គាល់គ្នានឹង ស្រលាញ់រាប់អានគ្នា ធ្វើការជាមួយគ្នា តែបើពេលវេលាដើរទៅមុខ ចិត្តមនុស្សដើរថយក្រោយក៏មិនអាចចាប់មកវិញបានដែរ !!!
១ថ្ងៃនេះ 29/03/22 ខ្ញុំសំរេចបាន២ ទី១ សំរេចចិត្ត ទទួលជសស្ត្រីម៉េម៉ាយ (លែងលះ) ទី២ សំរេចចិត្ត ឈប់ធ្វើការអោយគ្រុប តារាអ៊ិនធើថេនមែន ទី៣ ការងារផ្សេងៗផ្នែកសិល្បៈនាងខ្ញុំនៅទទួលដដែលទេបងប្អូន ព្រោះការងារសិល្បៈខ្ញុំស្រលាញ់ពេញ»។
ក្រោយប្រកាសបែបនេះរួច ប្ដីរបស់ អ្នកនាងសូដា នីតា លោក យុទ្ធ ឋានៈ បាននិយាយថា «គាត់(សូ ដានីតា) បានសម្រេចចិត្តត្រូវហើយ ព្រោះខ្ញុំមិនមែនជាប្ដីល្អ បងដេកគិតពីរយប់ ឥឡូវបងយល់ហើយថា បងត្រូវធ្វើបែបណា បងព្រមទទួលទង្វើ និងកំហុសគ្រាប់យ៉ាងទាំងអស់ គ្រប់យ៉ាងគឺបងជាអ្នកខុស»។
ក្រោយពីប្រកាសក្ដែងៗពីការលែងលះគ្នារួចមក សូដា នីតា បានសម្រេចចិត្តឡើងវិញ ហើយធ្វើការបង្ហាញសារបញ្ជាក់ថា «ព្រោះតែគាត់តូច ទើបខ្ញុំអង្គុយគិតរឿងគាត់ធំ ព្រោះតែទំហំស្រឡាញ់មិនអាចកាត់ចោលចំណង ៥ ប្រការ ខ្ញុំព្រមលើកលែង មិនគិតច្រើន ហើយថយ ១ ម្នាក់ ១ ជំហាន អរគុណបងៗ និង មិត្តភក្តិ ដែលឆាតជួយប្រាប់ពន្យល់ណែនាំពីបញ្ហាជីវិតគ្រួសារ»។
សូមរំលឹកថា កាលពីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ អ្នកនាងសូដា នីតា បានសម្រាលកូនប្រុសដំបូងរបស់ខ្លួន ដោយសុវត្ថិភាពទាំងម្តាយ និងកូន ដោយមានស្វាមីនៅក្បែរ មើលទៅពិតជាកក់ក្ដៅខ្លាំងណាស់។ ក្រោយមកចំណងស្នេហ៍ពួកគេ ក៏មានភាពរកូសរកូសជាមួយគ្នាឈានដល់សូដា នីតា ប្រកាសលែងប្ដី តែអាណិតដល់កូនក៏សម្រេចចិត្តត្រូវគ្នាវិញតែម្ដង៕