គំរូល្អ! ក្នុង​ឱកាស​ឆ្នាំថ្មី ស៊ឹម សូលិកា ឲ្យ​ស្វាមី​ស្រោច​ទឹក ហើយ​ក្រាប​​សំពេះ​ដល់​ជើង រួច​និយាយ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ​ពិធី​ការិនី​ដ៏​ល្បី​អ្នកនាង ស៊ឹម សូ​លិ​កា ប្រិយមិត្ត ​ច្បាស់​ជា​បាន​ជ្រាប​រួច​មក​ហើយ​ថា សព្វថ្ងៃ​អ្នកនាង កំពុង​រស់នៅ​ប្រកបដោយ​សុភមង្គល ជាមួយ​កូនស្រី​ម្នាក់ និង​ស្វាមី​ដ៏​ល្អ គឺ​លោក​អេង ឫទ្ធី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​ស៊ឹម សូ​លិ​កា បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក អេង ឫទ្ធី កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩។ ប៉ុន្តែ​ក្នុង​ការ​សាង​ស្នេហា​ជាមួយគ្នា រហូតមកដល់​ពេលនេះ​ អ្នកនាង ស៊ឹម សូ​លិ​កា មិនទាន់​មានកូន​ទី​២​នៅ​ឡើយ​ទេ ខណៈ​អំឡុងពេល​សូ​លិ​កា ភ្ជាប់​ស្នេហា ​ជាមួយ​អតីត​ប្ដី​ទី​១ លោក​សៅ ភី​រៈ នាង​ទទួលបាន​កូនស្រី​ម្នាក់​យ៉ាង​ស្រស់​ស្អាត ឈ្មោះ​សុ​កាន ភី​រៈ​ណុ​ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្រាំ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​នេះ គូស្នេហ៍​ដ៏​ផ្អែមល្ហែម​ខាង​លើ​នេះ បាន​ដើរ​ឆ្លងកាត់​វិថី​ជីវិត​រួមគ្នា ជា​មិត្ត​ល្អ បងប្អូន​ល្អ រួមសុខ​រួម​ទុក្ខ​ជាមួយគ្នា​រាប់​ភ្លេច ធ្លាប់​យំ ធ្លាប់​បែកបាក់ ធ្លាប់​បាត់បង់​ដូចគ្នា ហើយ​ជា​កូនកំព្រា​ឪពុក​ដូចគ្នា​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែ​ឆ្លងកាត់​បទពិសោធន៍​ជីវិត​ជាច្រើន​ជាមួយគ្នា មាន​ខ្សែជីវិត​ស្រដៀង​គ្នា គេ​សង្កេតឃើញថា ពួកគេ​មានការ​យល់ចិត្ត​គ្នា ឲ្យ​តម្លៃ​គ្នា បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ខ្លាំងណាស់ ហើយ​អ្វី​ទាំងនេះ ពួកគេ តែងតែ​បង្ហាញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជារឿយៗ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង គ្រាន់តែ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ភ្លាម ស៊ឹម សូ​លិ​កា បាន​អ្នក​ម្ដាយ​ស្រោច​ទឹក​ឲ្យ ហើយ​អ្នកនាង​ក្រាប​សំពេះ​ដល់​ជើង​អ្នក​ម្ដាយ​ទៀតផង​។ ចំពោះ​លោក អេង ឫទ្ធី ជា​ស្វាមី ក៏បាន​ស្រោច​ទឹក​ឲ្យ​អ្នកនាង ស៊ឹម សូ​លិ​កា ជា​ភរិយា​ដូចគ្នា ហើយ​ភរិយា​ដ៏​ឧ​ត្ត​ម​រូបនេះ ក៏បាន​ក្រាប​សំពេះ​ស្វាមី ដូច​ធ្វើ​ចំពោះ​ម្ដាយ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក ស៊ឹម សិ​កា បាន​បួងសួង​ថា «​សង្ក្រាន្ត​ឆ្នាំ​ថ្មី​សិរី​សួស្ដី វិបុល​សុខ​មហា​ប្រសើរ ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​មេសា ឆ្នាំ​២០២២ ចូលឆ្នាំថ្មី​ហើយ កូនចៅ​សុំ​ពរជ័យ​ត្រជាក់ត្រជំ​លាភ​សំណាង​ថ្មីៗ​បន្ថែមទៀត មាន​សុខ​ភាពល្អ សំណាងល្អ អាយុ​វែង លុយ​ចូល​ច្រើនៗ មាន​មាស​ពេជ្រ​កែវកង​មិន​ខ្វះ មានទ្រព្យ​សម្បត្តិ កិត្តិយស​ស្ដុកស្ដម្ភ ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច។ សាធុ សាធុ សាធុ មានជ័យ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈនេះ មានការលើកឡើងថា «បើបានប្អូនប្រុស គោរពម្តាយដូចប្អូនស្រីកាន់តែ​ប្រពៃ, ស្រលាញ់បងស្រីពេញបេះដូង, គំរូល្អណាស់បង, ប្រពៃណាស់បង,មើលឃើញក្ដីសុខណាស់បងស្រី, រីករាយឆ្នាំថ្មីបងប្រុស បងស្រី។ សូមទេវតា ជួយបីបាច់ថែរក្សា បងប្រុសបងស្រីខ្ញុំ ឱ្យស្គាល់តែ សុខសុភមង្គល និង សុខភាពល្អរហូត»៕​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment