លាក់​ទុក​យូរហើយ​! សង្ក្រាន្ត​ឆ្នាំ​នេះ​ គ្មាន​វត្តមាន​ពូ​ម៉ៅ​, ទ្រី ដា​ណា ទម្លាយ​អារម្មណ៍​ពិត​ថា និយាយ​ប្រាប់​បងប្អូន​ត្រង់​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួចមកហើយ​ថា មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំខាល ឬ​ឆ្នាំ​ខ្លា ចូល​មក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១៣​កើត ខែចេត្រ វេលា​ម៉ោង​១០​ព្រឹក គឺ​ចំ​វេន​ទេពធីតា​ព្រះនាម «​កិរ​ណី​ទេវី​» ជា​បុត្រី​ទី​៥​នៃ​កបិល​មហាព្រហ្ម ចូល​មក​ថែរក្សា​ទ្វីបលោក​យើង​នេះ​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ បន្តវេន​ពី​ទេវតា​ឆ្នាំ​ចាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​សង្ក្រាន្ត​ឆ្នាំនេះ ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស បាននាំគ្នា​ដើរលេង​យ៉ាង​សប្បាយ​ជាមួយនឹង​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​ ក៏បាន​លេង​បាត​ម្សៅ បាញ់​ទឹកជា​ដើម មើល​ទៅ​កាន់តែ​សប្បាយរីករាយ​ថែម​មួយ​កម្រិត​ទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​អ្នកស្រី ទ្រី ដា​ណា ដែល​គេ​ស្គាល់​ថា ជា​ស្ត្រី​ចិត្តធម៌ និង​កំពុង​កាប់​កប​លើ​មុខ​ជំនួញ​នោះ ក៏បាន​ចូលរួម​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​យ៉ាង​សប្បាយ​ក្នុង​រយៈពេល​សង្ក្រាន្ត​នេះ​ផង​ដែរ​។ លើសពីនេះ អ្នកស្រី ក៏បាន​លេង​បាញ់​ទឹក​មើល​ទៅ​ដូច​សមូភូមិ​ប្រយុទ្ធ​អញ្ចឹង ពិតជា​រីករាយ​ខ្លាំងណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​រូបនេះ បាន​បង្ហោះ​រូបថត​ដ៏​ស្រស់​ស្អាត​ជាច្រើន​សន្លឹក ហើយ​ទម្លាយ​អារម្មណ៍​ថា «​និយាយ​ប្រាប់​បងប្អូន​ត្រង់ ច្រើន​ឆ្នាំ​ហើយ​ខ្ញុំ​មិនដែល​បាន​សប្បាយ​បែប​នឹង​ទេ អោយតែ​ពេល​ខ្ញុំ​នាំ​បុគ្គលិក​លេង​មុនៗ គឺ​ខ្ញុំ​កើតទុក្ខ​រហូត តែ​ឆ្នាំ​ន​នេះ​គឺ​ខ្ញុំ​សប្បាយ​ខ្លាំងណាស់ ពេល​ខ្ញុំ​នាំ​បុគ្គលិក​លេង​គឺ​សប្បាយ​អស់ពី​ចិត្ត​គ្មាន​ព្រួយបារម្ភ​ដូច​មុន​ឡើយ ចង់​ប្រាប់ថា មេម៉ាយ​សប្បាយ​ខ្លាំង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​បញ្ចេញយោបល់​ជាច្រើន​ពី​សំណាក់​អ្នកគាំទ្រ ក្នុង​នោះ​ពួកគេ លើកឡើងថា «​ត្រូវ​ហើយ​អូន ​គ្មាន​អ្នកណា​និយាយ​លើ​យើង​ត្រួត​នៅ​លើ​យើង​ទេ សប្បាយ​កប់​ហ្មង​អូន បង​មើល​ការ​ឡាយ​អូន​រហូត សំណព្វចិត្ត​សំណព្វ​បេះដូង​, ពិត​ខ្ញុំ​ជឿ​ចែ​ពីមុន​យើង​រស់នៅ​ជា​មនុស្ស​ដែល​មិន​មាន​ភាព​ការ​ពិត​(​កុហក) អញ្ចឹង​ហើយ​ធ្វើ​ឲ្យយើង​ខ្វល់ខ្វាយ​ចិត្ត​គិត​ច្រើន​(​សម្ពាធ​) ឥឡូវ​ចែធ្វើ​ចិត្តបាន (​ជីវិត​ឯករាជ្យ​)​សប្បាយ​ខ្លាំង​ណាស់​ចែ​(​បើយើងធ្វើបាន​),

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មេម៉ាយ​មានអី​មិនល្អ​បង​ គ្រាន់តែ​រកស៊ី​ចិញ្ចឹម​ខ្លួនឯង​បន្តិច​តែប៉ុណ្ណោះ​ គ្រាន់តែ​ហត់​កាយ​តែ​មិន​ហត់​ចិត្ត​ ហើយ​ចង់​ទៅណា​ក៏បាន​ដែរ​ បង​មិន​មាន​អ្នកណា​រាំង​យើង​ទេ​។ ​ខ្ញុំ​គ្រាន់តែ​ឃើញ​បង​ដា​ណា​​សប្បាយ​ខ្ញុំ​ក៏​សប្បាយ​ដែរ​ បង​រំភើប​ក្នុង​ចិត្ត​អាយ​ដល​សំណព្វចិត្ត​អូន​, ពិត​ណាស់​បង​ខ្ញុំ​យល់​អារម្មណ៍​មួយ​នេះ ​គឺថា​មេម៉ាយ​សប្បាយៗ​ម៉​ង​បង​ ហើយ​ជូនពរ​បងស្រី​ឲ្យ​សប្បាយចិត្ត​បែបនេះ​រហូត​តទៅ​ផង​ចុះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា អ្នកស្រី ទ្រី ដា​ណា ទើបតែ​ប្រកាស​ផ្ដាច់​ចំណង​ស្នេហ៍​ជា​ប្ដី​ប្រពន្ធ​ជាមួយ​ពូ​ម៉ៅ រយៈពេល​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។ នេះ​មានន័យថា ក្នុង​អំឡុង​ពេលមុនៗ ដែល​មាន​ពូ​ម៉ៅ​នោះ អ្នកស្រី មិនដែល​ទទួល​បាន​អារម្មណ៍​សប្បាយរីករាយ​ខ្លាំង​ ដូច​ពេល​រស់នៅ​ជា​ស្ត្រី​មេម៉ាយ ឬ​អ្នក​ម្ដាយ​Single​នោះ​ឡើយ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment