រត់​ជាន់​ជើង​គ្នា! អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ជិះ​ឧទ្ធម្ភាគចក្រ​ទៅ​ស្រុក​កំណើត ​ផ្អើល​អ្នក​គាំទ្រ​នៅ​ទីនោះ ដេញ​តាម​ថត ហើយ​​លាន់​មាត់​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ​មួយ​ចំនួន ​ទំនង​ជា បាន​ជ្រាប​រួច​មក​ហើយ​ថា អ្នក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា​ ជា​អតីត​ពលករ​ប្រទេស​កូរ៉េ ​ដែល​​​​មាន​ដើម​កំណើត​ចេញពី​ត្រកូល​កសិករ​ នៅ​ភូមិ ត្រពាំង​សាលា ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​នឹង​ក្លាយ​ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​ មាន​លុយ​វាល់​លាន​ដូច​​​ពេល​បច្ចុប្បន្ន​នេះ អ្នកឧកញ៉ា​ ឡេង ណាវ៉ាត្រា ​បាន​ឆ្លងកាត់​ព្យុះភ្លៀង​រាប់មិនអស់​ក្នុង​ជីវិត។ ស្រប​ពេល​កំពុង​ជោគជ័យ ​អ្នក​ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ​ មិន​ភ្លេច​ឡើយ​នូវ​ទិដ្ឋភាព​អតីតកាល​មួយ​ចំនួន​របស់​ខ្លួន ហើយ​តែងតែ​ធ្វើ​ការងារ​មនុស្សធម៌​ជា​រឿយៗ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មក​ដល់​ពេល​នេះ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ​​ទទួល​បាន​ចំណងដៃ​កូនប្រុស​ស្រី​គួរឲ្យ​ស្រឡាញ់​ចំនួន​៣​នាក់ ដោយ​ក្នុង​នោះ​កូនស្រី​ច្បង​ហាក់​មាន​ទេពកោសល្យ​សិល្បៈ​កាត់​រក​ឪពុក​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២២​កន្លង​ទៅនេះ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​មិន​ស្ទើរ​នោះ​ទេ ក្រោយ​រូបលោក ឆ្លៀតពេល​មួយ​​​ម៉ោង ជិះ​ឧទ្ធម្ភាគចក្រ​នាំ​គ្រួសារ និង​កូន​ៗ​ដើរលេង​។ ក្នុង​នោះ ឃើញ​លោក​ជូន​លុយ​ដុល្លារ និងខ្មែរ​ទាំង​បាច់ៗ​ដល់​លោក​ឪពុក​​​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​នា​ពេល​នោះ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​បញ្ជាក់​ថា «​ឆ្លៀតពេល​មួយ​ម៉ោង​ជូន​គ្រួសារ​ និង​កូន ទៅ​ជូនពរ​លោក​ឪពុក​និង​អុជ​ធូប​ជូន​អ្នក​ម្ដាយ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ដើម្បី​ប្រញាប់​មក​បន្ត​ការងារ​វិញ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២២ ស្រាប់តែ​អ្នកភូមិ​របស់​លោក មានការ​ភ្ញាក់ផ្អើល​ម្ដងទៀត ហើយ​នាំគ្នា​តាម​ថត​ព្រោងព្រាត ក្រោយ​ឃើញ​រូបលោក ជិះ ឧទ្ធម្ភាគចក្រ​មកលេង​ស្រុក​ម្ដងទៀត​។ នៅ​ក្នុង​វីដេអូ ដែល​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ទីក​តុ​ក, អ្នក​ថត បាន​និយាយ​ថា យើង​នាំគ្នា​លាដៃ ដឹង​តែ​គាត់​ឃើញ​ហើយ ហើយ​នាំគ្នា​ហៅ ឧទ្ធម្ភាគចក្រ ថា​ជា​យន្តហោះ​ទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញបែបនេះ មានការ​លើកឡើង រិះគន់​ថា «​ឧទ្ធម្ភាគចក្រ មិនមែន​យន្តហោះ​ទេ​, កន្ទុំរុយ ឬ​ឧទ្ធម្ភាគចក្រ មិនមែន​យន្តហោះ​ទេ ហើយ​ខ្ញុំ​នៅ​ជិត​ផ្ទះ​គាត់​ដែរ​តើ​, ចេះតែ​ថា​យន្តហោះ​ហើយ​, ចឹ​ង​បាន​ថា អ្នកស្រែ​មែន​, ដូច​អត់​ដែល​ឃើញ​ឧទ្ធម្ភាគចក្រ​អញ្ចឹង​»៕ ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment