មិននឹកស្មាន! ចាំតួប្ដីប្រពន្ធក្នុងរឿង «យុទ្ធិសិល្ប៍បងប្អូនទាំង ១០» ទេ? តាមពិតនៅក្រៅឆាក ពួកគេទាំង២នាក់ត្រូវជា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​ ដែល​និយម​តាមដាន​ខ្សែ​ភាពយន្ត​ភាគ​ចិន ប្រាកដ​ណាស់​ពិត​ជា​ធ្លាប់ ​បាន​ទស្សនា​រួច​​មក​ហើយ​នូវ​រឿង​ដ៏​ពេញ​និយម​មាន​ចំណង​ជើង​ថា​ «យុទ្ធិសិល្ប៍​បង​ប្អូន​ទាំង ១០» ដែល​ផ្ទៃរឿង​ទាំង​មូល​ពោរពេញ​ដោយ​យុទ្ធសិល្ប៍ និង​វគ្គ​សំណើច​ជាច្រើន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មក​ទល់​ពេល​នេះ​​ ខ្សែ​ភាពយន្ត​មួយ​ខាងលើ នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ដដែល និង ​ត្រូវ​បាន​លើក​យក​មក​ចាក់​ផ្សាយ​ឡើង​វិញ​តាម​បណ្ដាញ​សង្គម​នានា។ ខ្សែ​ភាពយន្ត​រឿង «យុទ្ធិសិល្ប៍​បងប្អូន​ទាំង ១០» គឺ​ចូលរួម​សម្ដែង​សុទ្ធ​សឹង​តែ​ជា​តារា​ល្បីៗ ដូច​ជា​តារា​សម្ដែង Frankie Lam, Kenix Kwok, Lai Lok Yi, Jack Wu, Adam Ip ជា​ដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ថា តួ​អង្គ​សំខាន់ ​ដែល​ត្រូវ​ជា​ឪពុក​ម្ដាយ​ក្មេង​ទាំង ១០ ក្នុង​រឿង គឺលោក Frankie Lam និង នាង Kenix Kwok) តាម​ពិត​ នៅ​ក្នុង​ជីវិត​ពិត ​ពួកគេ​ក៏​ជា​ប្ដី​ប្រពន្ធ​​នឹង​គ្នា​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​​សម្ដែង Frankie Lam បាន​ចាប់​ផ្ដើម​ទាក់ទង​គ្នានឹង​តារា​សម្ដែង​ស្រី Kenix Kwok តាំង​ពី​អំឡុង​ឆ្នាំ ១៩៩៤ មក​ម្ល៉េះ។ ពួកគេ​ទាំងពីរ ក៏​បាន​សម្រេច​ចិត្ត​រៀបការ​នឹង​គ្នា​នៅ​ថ្ងៃ​ទី ១០ ខែ​មីនា ឆ្នាំ ២០០៤ ក្រោយ​ចំណាយ​ពេល​យល់​ចិត្ត​ថ្លើម​គ្នា​អស់​រាប់​ឆ្នាំ​មក​នោះ។ មក​ដល់​ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ ២០១០ គូ​ស្នេហ៍​តារា​សម្ដែង​ប្រចាំ​ទូរទស្សន៍ TVB រូប​នេះ ក៏​បាន​ទទួល​បាន​ចំណង​ដៃ​កូន​ស្រី​ដ៏​ស្រស់​សោភា​ម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន តារា​សម្ដែង Frankie មាន​អាយុ ៥៣ ឆ្នាំ​ហើយ ខណៈ​ភរិយា​លោក Kenix មាន​អាយុ ៥១ ឆ្នាំ។ ទោះ​បី​ជា​វ័យ​កាន់​តែ​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​ចាប់​តាំង​ពី​ចាប់​ដៃ​គ្នា​កសាង​គ្រួសារ​មក តារា​គំរូ​ទាំង ២ រូប​នេះ មិន​ដែល​​មាន​បញ្ហា​រង្គោះរង្គើ​ក្នុង​ជីវិត​គ្រួសារ​ឡើយ តែ​បែរ​ជា​កាន់​តែ​បង្ហាញ​នៅ​ភាព​ផ្អែមល្ហែម ពោរពេញ​ដោយ​សុភមង្គល​លើស​ដើម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment