គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀង លី អ៊ីវ៉ាធីណា បានបង្ហាញវត្តមានមនុស្សម្នាក់ ដោយអះអាងថា ជាអង្គរក្សបេះដូងទៀត។ ទោះយ៉ាងណា មនុស្ស ដែលនាងបានបង្ហោះមុខនោះ បានបាត់បង់ជីវិតទៅហើយកាលពីយប់មិញ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនៅព្រលប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ លី អ៊ីវ៉ាធីណា បានរៀបរាប់ទាំងទឹកភ្នែកថា «ចេមិនចង់ជឿសោះថាប្អូនចេត្រូវស្លា.ប់យប់មិញ.ចេគេងមិនលក់ទេធ្មេញភ្នែកឃើញតែមុខអូន..យើងទើបជួបគ្នាថ្មីថ្មីសោះ.ឡូវអូនទៅចោលចេចឹង…..
សូមអូនទៅអោយបានសុខ.កុំអោយអាយុខ្លីដូចជាតិនេះ……ចេជូនដំណើរអូនជាលើកចុងក្រោយ..ជាតិក្រោយយើងធ្វើបងប្អូនជាមួយគ្នាទៀតណាអូន…លែងមាន អង្គរក្សការពារចេទៀតហើយ…ប្អូនតម្លាញ់របស់ចេចេ..»។
ជាមួយគ្នានេះ មានអ្នកគាំទ្រ ជាច្រើន បានចូលរួមរំលែកទុក្ខ ហើយក្នុងនោះក៏មានអ្នកខ្លះលើកជាសំណួរថាតើរូបគេកើតអី? ហើយជាការឆ្លើយតប ត្រូវបានតារាចម្រៀងលី អ៊ីវ៉ាធីណា បញ្ជាក់ច្បាស់ៗថា «អរគុណបងប្អូនទាំងអស់គ្នា…ប្អូនគាត់គ្រោះ.ថ្នាក់ចរាច.រណ៍យប់មិញ…»។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ លី អ៊ីវ៉ាធីណា បានបង្ហាញមុខមនុស្សសំខាន់ខាងលើនេះ ហើយបញ្ជាក់ថា ថា«ផុសមួយអង្គរក្សបេះដូងមួយមើល»។ តាមរយៈសំណេរយ៉ាងខ្លីនេះ បានធ្វើឲ្យអ្នកគាំទ្រគិតថា តារាស្រីរូបនេះ មានសង្សារជាTomboy ឬស្រីស្រលាញ់ស្រីដូចគ្នា។
ទោះយ៉ាងណាពេលនេះ បានលាតត្រដាងហើយថា មនុស្សនោះ ជាអង្គរក្សការពារ លី អ៊ីវ៉ាធីណា មែន តែមិនមែនជាគូស្នេហ៍ដូចការគិត នោះឡើយ។ ទោះយ៉ាងណា យើងសូមចូលរួមរំលែកទុក្ខជាមួយ តារាចម្រៀង លី អ៊ីវ៉ាធីណា និងក្រុមគ្រួសារ ដែលបាត់បង់សាច់ញាតិ ត្រឹមមួយប៉ប្រិចភ្នែក៕ សូមទស្សនាវីដេអូ លី អ៊ីវ៉ាធីណា យំរៀបរាប់ដង្ហោយហៅប្អូនខ្លួន ដូចខាងក្រោមនេះ ៖