ចឺមក្ដៀនយោបល់! ក្រោយ​ច្រៀង​ចប់ លោក​ ព្រាប សុវត្ថិ ហៅ​ចឺម មក​ក្បែរ ហើយ​ទម្លាយ​រឿង​នេះ​ ប្រាប់​មនុស្ស​គ្រប់គ្នាថា…(មានវី​ដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការ​ប្រគំ​តន្ត្រី​មួយ​ចេញពី​ទីធ្លា​មុខ​ផ្សារ PALM CONTAINER ក្រុង​សៀមរាប របស់​ស្ថានីយ​ទូរទស្សន៍​CNT កាលពីពេល​ថ្មីៗ​កន្លង​ទៅនេះ ដើម្បី​អបអរសាទរ មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំខាល ឬ​ឆ្នាំ​ខ្លា នោះ គេ​សង្កេតឃើញ​វត្តមាន​តារា​ល្បី​ជាច្រើន​បាន​បង្ហាញ​ខ្លួន ជាមួយនឹង​អ្នកទស្សនា​ជាច្រើន​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោម​តារា​ល្បី​ជាច្រើន​នោះ ក៏មាន នាយ​ចឺម​, លោក​អ៊ី​ណូ ក៏ដូចជា កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ផងដែរ ហើយ​នៅក្នុង​ការផ្សាយ​ផ្ទាល់​នោះ គេ​សង្កេត​ឃើញ​ថា ក្រោយពី​ច្រៀង​ចប់​ភ្លាម ស្រាប់តែ​លោក​ព្រាប សុវត្ថិ ហៅ​នាយ​ចឺម មក​ក្បែរ ហើយ​និយាយ​ដ៏​ចាក់​ដោត​មួយ​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ទម្លាយ​អារម្មណ៍​លាក់​ក្នុង​ចិត្ត​ទៅកាន់​ចឺម និងប្រាប់​ទស្សនិកជន បែបនេះ​ថា «​ចឺម អ៊ីចេះ ខ្ញុំ​តាមដាន មើល​គ្រប់​ទូរទស្សន៍ គ្រប់ការ live សព្វបែបយ៉ាង គឺ ចឺម មាន​ប្រជាប្រិយ បើសិន​ជាមាន នារី​ស្អាតៗ គឺ ចឺម ចូលចិត្ត​នៅក្បែរ អត់​បានទេ អ៊ីចឹង បើ​ទុក​ឲ្យ​នៅក្បែរ អ៊ី​ណូ ចឺម មុខ​អត់​សូវ​សប្បាយចិត្ត​ទេ គ្រាន់តែ​ដៀង​មើល បើ​នៅឯ​ណេះ​វិញ ញញឹម ពព្រាយ ប៉ប្រិម មក​ហ្មង​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


តាមរយៈ​សម្ដី​របស់​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ ពិតជា​ចាក់​ដោត​សម្រាប់​នាយ​ចឺម​ខ្លាំង​ណាស់ ហើយ​ទស្សនិកជន​គ្រាន់តែ​ឮ​ពាក្យ​ទាំងអស់​នេះ​ហើយ នាំគ្នា​ស្រែក​ឡើង​កក្រើក​ឆាត​តែម្ដង។ ចំពោះ​នាយ​ចឺម វិញ មិនបាន​តបត​អ្វី​ឡើយ បាន​ត្រឹម​ងក់ក្បាល ហើយ​បង្វែរ​ទៅ​និយាយ​រឿង​អ៊ី​ណូ ទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា នាយ ចឺម ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា ជា​បុរស​សម្បូរ​ស្នេហ៍ មាន​សង្សារ​ច្រើន ហើយ​អតីត​សង្សារ​របស់​នាយ សុទ្ធតែជា​ស្រី​ស្អាត​សាច់​សខ្ចី​ទាំងអស់ ដូចជា​តារា​សម្ដែង អៀ ម៉េង​លិ តារា​សម្ដែង​អូន​ហ្វា ជាដើម​។ ជុំវិញ​រឿងនេះ នាយ​ចឺម ក៏​ធ្លាប់​សារភាពថា ពិត​ជាមាន​សង្សារ​ច្រើន​មែន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា តារាចម្រៀង​មាន​ដើមកំណើត​ពី​ខេត្តកំពង់ស្ពឺ​រូបនេះ បាន​បញ្ជាក់ថា មនុស្ស​ប្រុស​មាន​សង្សារ​ច្រើន មិន​ប្រាកដថា សាវា​ទេ គ្រាន់តែ​ថា យើង​ស្វែងរក​មនុស្ស​ស្រី ដែល​រស់នៅ​ជាមួយ​យើង​បាន អាច​យក​ទៅជា​អនាគត​បាន​។ យើង​ស្វែងរក​មនុស្ស​ល្អ អ្នកណា​ក៏​ចង់បាន​មនុស្ស​ល្អ​ដែរ ប្រពន្ធ​សំខាន់​ណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា បច្ចុប្បន្ន តារាចម្រៀង ដែល​បាន​អភិវឌ្ឍ​ខ្លួន​ពី​តារា​កំប្លែង លោក សុខ មេសា ហៅ​នាយ​ចឺម បាន​រកឃើញ​ម្ចាស់​បេះដូង​ថ្មី​ហើយ គឺ​អ្នក​មេ​ម៉ា​ចាយ​រាង​កូន​មួយ​អ្នកនាង សេង សុ​ឃីម ក្រោយពី​ផ្ដាច់​និស្ស័យ​ស្នេហ៍​ជាមួយ​សង្សារ​មុនៗ​មួយ​ចំនួន​នោះ​។ ចំពោះ​គូស្នេហ៍​ក្រោយនេះ ទំនងជា​ច្បាស់លាស់​ជាមួយគ្នា​ហើយ ព្រោះ​ពួកគេ បាន​ទិញ​ផ្ទះ​រួមគ្នា ហើយ​ថ្មីៗ​នេះ ទើបនឹង​ទិញ​ឡាន​ជាមួយគ្នា​ទៀតផង​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment