អុញ​ម៉េច​ចឹង! ប្ដី​Love Riya​ នាំ​ភរិយា ​ទៅ​ជូន​លុយ​អ្នក​មានគុណ, ដល់​គេ​សួរ​ម្ដាយ​បង្កើត​ទៅ​ណា ស្រាប់តែ​លោក…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​នាង Love Riya និង​លោក​ប៉ូលិស​រូប​សង្ហា ឈ្មោះ ហេង គីម​ហៀ​ង តាំងពី បាន​ដឹក​នាំគ្នា ចូល​រោងការ​តាម​ប្រពៃណី កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ មាន​រយៈពេល​ប្រមាណ​៤​ខែ​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ គេ​សង្កេតឃើញថា ស្នេហា​របស់​ពួកគេ​មានរឿង​រកាំរកូស​តិច​តួច​ជាមួយគ្នា​ផងដែរ តែ​នៅតែ​អាច​ផ្សះផ្សា​គ្នា​បាន​វិញ ហើយ​លោក​ប៉ូលិស​រូប​សង្ហា​រូប​នេះ ដឹង​ខុស​ចេះ​កែ និង​ធ្លាប់​សន្យា​មិន​ធ្វើ​ឲ្យ​ភរិយា​របស់​ខ្លួន​ពិបាកចិត្ត​ទៀត​នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ ប្ដី​របស់​Love Riya ក៏​ធ្លាប់​បានបញ្ជាក់​មុនពេល​រៀបការ​រួចហើយ​ថា នឹង​យក​បេះដូង​ការពារ​ប្រពន្ធ​កូន​របស់​ខ្លួន ហើយ​ពេល​មានរឿង​ជាក់ស្ដែង រូបគេ បាន​ធ្វើ​ដូច​ការ​និយាយ​មែន ដោយ​ប្រើ​រូប​ភាពជា​បុរស​ដើមទ្រូង​ប្រាំ​ហត្ថ តតាំង​ពាក្យសម្ដី​ឥត​សំចៃ​ជាមួយ​អតីត​សង្សារ​ភរិយា​របស់ខ្លួន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីនេះ រូបគេ ក៏​ជា​មនុស្ស​មានចិត្ត​កតញ្ញូ​ចំពោះ​អ្នកមានគុណ និង​មាន​សម្ដីសំដៅ​គួរ​ឲ្យ​គោរព​​​ស្រឡាញ់​ពី​សំណាក់​អ្នកគាំទ្រ​ ផង​ដែរ​។ ជាក់ស្ដែង នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២២​នេះ រូបគេ និង​ភរិយា បាន​យក​ទឹក​ផ្លែឈើ និង​ទឹក​ត្រចៀកកាំ ជូន​អ្នកមានគុណ​ជាមួយ​នឹង​ការ​ពោល​ពាក្យ​មាន​ដ៏​មាន​អត្ថន័យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក លោក ហេង គីម​ហៀ​ង បាន​រៀបរាប់ថា «​ការ​តបស្នង​សងគុណ​ដល់​ឪពុក ម្ដាយ អ្នក​ម្ដាយធំ មិនមែន​ត្រឹម ផ្លែឈើ​ ឬ ទឹក​ត្រចៀកកាំ​មួយ​កន្ត្រក​ហ្នឹង​អាច​សង​ព្រះ​គុណ​ពួកគាត់​បាន​នោះ​ទេ ហើយ​មួយជីវិត​នេះ​ក៏​មិន​អាច​សង​បាន​ដែរ តែ​នេះ​ជា​ទឹក​ចិត្ត និង​ជា​ប្រពៃណី​យើង​តែប៉ុណ្ណោះ (​បាត់​រូបអ្នក​ម្ដាយបង្កើត​សង្ឃឹមថា​ពួក​យើង​នឹង​អាច​បាន​ថតរូប​ជុំគ្នា​បែបនេះ​ទៅ​ចុះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ បាន​លើកឡើងថា «​ដឹងគុណ​អ្នកមានគុណ​ជា​អំពើ​ល្អ​តកូនតចៅ រកស៊ី​មិន​ស្រយុត បើ​គាត់​បាន​ស្រោច​ទឹក​អោយ​ទៀត​រឹត​តែមាន​សិរី​សួស្ដី​ដូច​លោក​ស្រោច​អោយ​ដែរ​។ បង​ខ្ញុំ​គាត់​អោយ​ឪពុកម្ដាយ​គាត់​លាប​ទឹក​ត្រា​ក្រហម​ពេញ​បាត​ជើង​ទាំងពីរ​ជាន់​លើ​ក្រណាត់​ស​ ឬ​ក្រហម បត់​ដាក់​តាម​ខ្លួន​ពេល​មានការ​អី ​ឬ​ធ្វើដំណើរ​តែង​នឹក​ដល់​ពួកគាត់ គាត់​ធ្វើ​ចឹ​ង​តាំងពី​ឪពុកម្ដាយ​គាត់​នៅ​រស់​រហូតដល់​បាត់បង់​ជីវិត​គាត់​ដាក់​តាម​ខ្លួន​រហូត​។​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវ​ណាស់​បង​ជួន​ពរ​បង​ជួប​គាត់​ឆាប់ៗ​បង​, បើ​លុតជង្គង់​ចំពោះ​អ្នកមានគុណ​រឹតតែ​ប្រពៃ​,ត្រូវណាស់បងជូនពរបងជួបគាត់ឆាប់ៗបង, ម្តាយ​បង្កើត​នៅ​ឯណា​ប្អូន​, ម្ដាយបង្កើត​បង​ទៅ​ណា​បង​, សម្តី​មានន័យ​ល្អ​ណាស់​អូន​»​។ ចំពោះ​ការ​បញ្ចេញមតិ​ភាគច្រើន សុទ្ធតែ​ត្រូវបាន​ប្ដី​Love Riya​ធ្វើការ​ឆ្លើយតប តែ​ចំពោះ​សំណួរ​ថា​តើ​ម្ដាយបង្កើត​របស់​លោក​ទៅណា​នោះ មិនទាន់​ឃើញ​ឆ្លើយ​នោះ​ឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment