ក្ដៅ​ណាស់! ក្រោយ​ប្រកាស​បែក​គ្នា ​គូស្នេហ៍​តាម​រក​រឿង, ដេនី ក្វាន់ ​ដាក់​ផាំង​ៗ​ទៅវិញ ​ទាំង​កំពុង​ពពោះ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្តែង​សាច់​សខ្ចី​និយម​ភាព​ស៊ិ​ច​ស៊ី​អ្នកនាង ដេ​នី​ក្វាន់ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បានប្រកាស​ដំណឹង​មាន​កូន​ជាមួយ​គូស្នេហ៍​ថ្មី​យ៉ាង​ភ្ញាក់ផ្អើល ក្រោយពី​ផ្ដាច់​ចំណង​ស្នេហ៍​ជាមួយ​លោក ចាន់ មករា​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ប្រកាស​ដំណឹង​មាន​កូន និង​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​មិន​ទាន់បាន​ប៉ុន្មាន​ផង ស្រាប់តែ​ថ្មីៗ​នេះ នាង ​​មានរឿង​រកាំរកូស គ្នា​ជាមួយ​ស្នេហ៍​​​រហូតដល់​ថ្នាក់ បង្ហោះ​សារ​បែបនេះ​ថា ៖ «​រស់នៅ​ម្នាក់ឯង គឺមាន​ក្តី​សុខ​ជាង​មានជីវិត​គូ តែ​មិន​យល់​ពីគ្នា​, ក្នុង​ចិត្ត​បេះដូង​ពេលនេះ​គឺមាន​តែ​កូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបង្ហោះសារបែបនេះរួចមក កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ គូស្នេហ៍នាងសុំត្រូវរ៉ូវជាមួយនាងវិញមិនបាន ថែមទាំងគំ.រាមនាងទៀត រហូតនាងទ្រាំមិនបាន បង្ហោះសារឆ្លើយតបវិញផាំងៗថា «បើនៅតែតាមរំខានជីវិតខ្ញុំ និងកូនទៀត ប្រយ័ត្នអស់កៅអីអង្គុយនៅកន្លែងធ្វើការ មនុស្សស្អីថោ,កទា,បបំផុត សុំត្រូវគ្នាគេមិនត្រូវចេញសំដីគំ,រា,ម​ ហើយគិតថាខ្លួនឯងជាស្អី មានយកកញ្ចក់ឆ្លុះមើលអត់នឹង? ចង់ដឹងសាកមើលទៅ»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២២​នេះ ដេ​នី ក្វាន់ បាន​បង្ហោះ​រូបថត​ពពោះ​ជិត​គ្រប់​ខែ​ជាច្រើន​សន្លឹក ហើយ​រៀបរាប់​ហាក់​ដាស់តឿន​ខ្លួនឯង​ថា «​កុំ​យល់ថា​ខ្លួនឯង​មិនល្អ​គ្រប់គ្រាន់ ទើប​គ្មាន​អ្នក​ជ្រើស តែ​ត្រូវ​គិត​វិញ​ថា មកពី​យើង​ល្អ យើង​ពូកែ យើង​រឹងមាំ យើង​មាន​សមត្ថភាព​ទៅវិញ​ទេ ទើប​យើង​មិន​ចង់​រើស​នរណា ហើយ​អ្នកណា​ផ្សេង​ក៏​មិន​ហ៊ាន​ចូលមក​ក្បែរ​មនុស្ស​ពូកែ​ដូចជា​យើង​ដែរ​!»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈនេះ អ្នកគាំទ្រ បានលើកទឹកចិត្តនាង ស្រដៀងៗគ្នាថា «មែនហើយចែត្រូវណាស់ ចែមានផ្ទៃពោះហើយនៅតែស្អាតទៀត, រឹងមាំពេកអាចក្លាយជាមនុស្ស​ឯកា​, ត្រូវហើយមិនមែនយើងអន់នោះទេ,ឯកាបន្តិច ប៉ុន្តែ ឯករាជ្យ! ជូនពរសុខភាពល្អ ទាំងម្តាយ និងកូន!»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​រំលឹក​ដែរ​ថា កន្លងមក ដេ​នី ក្វាន់ ធ្លាប់មាន​ស្វាមី​ម្តង​រួម​ហើយ​ដែលជា ម្ចាស់​ឃ្លាំង​លក់​ឡាន គឺ​លោក ចាន់ មករា ក្រោយមក​អ្នក​ទាំង​ក៏​បែប​គ្នា​កាលពី​ចុងឆ្នាំ​២០២០​។ រហូតមកដល់​ដើមឆ្នាំ​២០២២​នេះ ដេ​នី ក្វាន់ បានបង្ហាញ​មុខមាត់​គូស្នេហ៍​ថ្មី ដែលជា​បុរស​មាឌធំ​ដំបង​មាន​វ័យ​ប្រហែល​ជាង​៤០​ឆ្នាំ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ពេលនេះ ស្រាប់តែ​ឮដំណឹង​ថា អ្នក​ទាំងពីរ​កំពុងមាន​រឿង​រកាំរកូស​ជាមួយគ្នា ហើយក៏​អាចឈាន​ដល់​ដំណើរ​ប្រេះឆា​ទៀតផង​។ តែបើ​រឿង​ជាការ​ពិតមែន​នោះ ចុះ​កូន​ក្នុង​ផ្ទៃ​ទៅជា​យ៉ាងណា ឬ​ត្រូវ​ឱប​ឈ្មោះ​ជា​កូនកំព្រា​ឪពុក​ទាំង​មិនទាន់​ចេញពី​ផ្ទៃ​?​។ យ៉ាងណា​នេះ គ្រាន់តែ​ជាម​តិ​លើកឡើង​របស់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួន​តែប៉ុណ្ណោះ ខណៈ​ការពិត​យ៉ាងណា​នៅ​មិនទាន់មាន​ការបញ្ជាក់​ច្បាស់លាស់​ពី​អ្នកនាង ដេ​ន​នី ក្វាន់ ឡើយ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment