តារាចម្រៀងរូបសង្ហា លោកនីកូ កាលពីពេលថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រ អាណិត និងសម្ដែងក្ដីបារម្ភចំពោះលោកមិនស្ទើរនោះទេ ក្រោយពីលោក បានបង្ហោះវីដេអូមួយ បង្ហាញពីរូបលោកដួលសន្លប់ ខណៈកំពុងថតកម្មវិធីមួយនោះ។
បង្ហោះភ្ជាប់ជាមួយវីដេអូរបស់ខ្លួនដួលសន្លប់កាលពីម្សិលមិញ ម្ចាស់បទ «សង្ស័យ»រូបនេះ រៀបរាប់ថា «GATSBY IDOL ep5 សប្តាហ៍នេះ កំហុសអ្នកណា? ខ្ញុំថតទាំងឈឺ ឬឈឺហើយនៅតែថត ? ការពិតខ្ញុំដួលសន្លប់ក្នុងពេលកំពុងថតកម្មវិធីហ្គេតប៊ីអាយដលវគ្គ5 ព្រោះខ្ញុំប្រើអារម្មណ៍ខ្លាំងពេក!»។
ដោយឃើញបែបនេះ អ្នកគាំទ្ររបស់លោកជាច្រើន បានសម្ដែងក្ដីបារម្ភ អាណិត និងជូនពរឲ្យលោកឆាប់ជាសះស្បើយ ក្នុងនោះ ពួកគេ បានប្រាប់លោកថា មិនបាច់បង្ខំធ្វើការដល់ថ្នាក់នេះពេកទេ ពួកគេមិនចង់ឃើញលោកឈឺចាប់ឡើយ។
ក្នុងចំណោមមតិជាច្រើននោះ ពួកគេ លើកឡើងដូច្នេះថា «ឣាណិតឣាយដលថតទាំងខ្លួនឈឺ, Nico mrcookies idolមិនបាច់បង្ខំពេកទេ fanដូចជាពួកយើងមិនត្រូវការឲ្យidolប្រឹងទាំងឈឺ យើងមិនចង់ឃើញការឈឺចាប់របស់idolឡើយ, ជូនពរឆាប់ជាណា idol, មើលថែសុខផងណាបងសម្លាញ់,បើឈឺប្រាប់ក្រុមការងារទៅអូន កុំទុកដល់ថ្នាក់នឹងពេកគ្រោះ ថ្នាក់ណាស់ ជូនពរឆាប់ជា idol,
មិនអាចទេប្អូនប្រុស អាយដល ដ៏ស្រស់សង្ហា សូមកុំប្រើកម្លាំង និងអារម្មណ៍ លើស ពេកណា៎ វា ពាក់ព័ន្ធក្នុងសរីរាង្គកាយ របស់យើងច្រើនណាស់ សូមថែរក្សាសុខភាព កុងត្រូល អោយបានច្បាស់ ចាំ បន្ត ការសម្តែងនិងថត បន្តទៀត ព្រោះលើលោកនេះ រឿងអ្វី ក៏អាចកើតឡើងបានដែរ! សូមសុខភាពល្អប្អូនប្រុសអាយដលខ្ញុំ»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖